ការ​ប្រជែង​អំណាច​គ្នា​នៅ​ក្នុង​ជួរបក្ស​កុម្មុយនិស្ត​វៀតណាម​

ដោយ យាង សុធារិន្ទ

​គណបក្សកុម្មុយនិស្ត​វៀតណាម​ ​កាលពី​ថ្ងៃ​ទី​ ២​៥​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​១​ ​បាន​បើក​មហាសន្និបាត​ ​លើក​ទី​ ​១​៣​ ​ដើម្បី​ជ្រើសរើស​ថ្នាក់​ដឹកនាំ​កំពូល​ៗ​ ​ឬ​សសរស្តម្ភ​ថ្នាក់​ដឹកនាំ​ចំនួន​ ​៤​ ​រូប​ ​គឺ​លេខា​បក្ស​ ​ប្រធានាធិបតី​ ​នាយក​រដ្ឋ​ម​ន្រ្តី ​និង​ប្រធានរដ្ឋសភា​ ​ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ ​នៅ​ក្នុងរយៈពេល​ ​៥​ ​ឆ្នាំទៅ​មុខ​ទៀត​ ​ពី​ឆ្នាំ​ ​២​០​២​១​ ​ដល់​ ​២​០​២​៥​ ​។​

​ថ្នាក់​ដឹកនាំ​កំពូល​ៗ​​ ថតរូបអនុស្សាវរិយ៍ ក្នុងមហាសន្និបាត​ ​លើក​ទី​ ​១​៣​ នៃ​គណបក្សកុម្មុយនិស្ត​វៀតណាម ។ រូបៈ Internet
​ថ្នាក់​ដឹកនាំ​កំពូល​ៗ​​ ថតរូបអនុស្សាវរិយ៍ ក្នុងមហាសន្និបាត​ ​លើក​ទី​ ​១​៣​ នៃ​គណបក្សកុម្មុយនិស្ត​វៀតណាម ។ រូបៈ Internet

​តើ​អ្នកណា​ខ្លះ​ត្រូវ​បាន​មហាសន្និបាតបក្ស​ជ្រើសរើស​ ? ​តើ​ពួកគេ​មាន​ប្រវត្តិ​ ​និង​ផ្នត់គំនិត​ ​នយោបាយ​បែប​ណា​ ? ​ហេតុអ្វីបានជា​ពួកគេ​ត្រូវ​បាន​មហាសន្និបាត​ជ្រើសរើស​ ? ​តើ​មានការ​ ​ប្រជែង​អំណាច​គ្នា​យ៉ាងដូចម្តេច​ខ្លះ​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​វៀតណាម​ ? ។

​គណបក្សកុម្មុយនិស្ត​វៀតណាម​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ​១​៩​៣​០​ ​ដោយ​ ហូ ​ជី​ ​មិញ​ ​។​ ​នៅ​ក្នុង​មហាសន្និបាត​លើក​ទី​ ​១​៣​ ​ដែល​មាន​រយៈពេល​ ​៨​ ​ថ្ងៃ​ ​និង​ធ្វើឡើង​ដោយ​បិទទ្វារ​ ​មាន​ប្រតិភូ​ចំនួន​ ​១​៥​៨​៧​ ​នាក់​ចូលរួម​ ​ដែល​ប្រតិភូ​ទាំងនេះ​ត្រូវ​បាន​ជ្រើសរើស​ចេញ​បក្ខជន​ ​ទាំង​ជាង​ ​៥​ ​លាន​នាក់​ ​មកពី​ខេត្ត​-​ក្រុង​ចំនួន​ ​៦​៣​ ​នៃ​ប្រទេស​វៀតណាម​ ​។​ ​ប្រតិភូ​ទាំង​ ​១​៥​៨​៧​ ​នាក់​នេះ​ ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិការមជ្ឈិម​បក្ស​ (​Central Committee​) ​ចំនួន​ ​២​០​០​ ​នាក់​ ​ហើយ​សមាជិក​គណៈកម្មាធិការមជ្ឈិម​បក្ស​ទាំង​ ​២​០​០​ ​នាក់​នេះ​ ​ត្រូវ​បោះឆ្នោត​មួយ​ជំហាន​ទៀត​ ​ដើម្បី​ជ្រើសរើស​សមាជិក​ការិយាល័យនយោបាយ​ (​member​s o​f​ ​p​o​l​it​bur​o) ​ចំនួន​ ​១​៨​ ​នាក់​ ​ដើម្បី​ដឹកនាំ​ប្រទេស​ ​។​

​សមាជិក​ការិយាល័យនយោបាយ​ទាំង​ ​១​៨​ ​នាក់​ ​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​មាន​រាប់​ ​បញ្ចូល​ចាប់ពី​លេខា​បក្ស​ ​ប្រធានាធិបតី​ ​នាយក​រដ្ឋ​ម​ន្រ្តី ​ប្រធានរដ្ឋសភា​ ​រដ្ឋ​ម​ន្រ្តី​នៃ​ក្រសួង​ស្ថា ​ប​័​ន​នានា​ ​លេខា​បក្ស​ប្រចាំ​ទីក្រុង​ធំ​ៗ​ ​។​ល​។​

​បើ​និយាយ​ពី​សសរស្តម្ភ​ថ្នាក់​ដឹកនាំ​ទាំង​ ​៤​ ​រូប​ ​គឺ​លេខា​បក្ស​ ​ប្រធានាធិបតី​ ​នាយក​រដ្ឋ​ម​ន្រ្តី ​និង​ប្រធានរដ្ឋសភា​ ​គេ​បាន​ដឹង​ច្បាស់​ហើយ​ថា​ ​អ្នក​ដែល​ត្រូវ​បាន​មហាសន្និបាតបក្ស​ជ្រើស​ ​រើស​ជា​លេខា​បក្ស​ ​គឺ​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ N​guy​e​n ​P​h​u ​T​ron​g​ ​។​ ​ចំណែក​បុគ្គល​ ​៣​ ​រូប​ផ្សេង​ ​ទៀត​ ​ដែលគេ​រំពឹង​ថា​នឹង​ឡើង​កាន់​តួនាទី​កំពូល​ៗ​នៅ​វៀតណាម​ ​រួម​មាន​ ​លោក​ ង្វៀ​ន​ ​សិន​ ហ្វុ​ក​ (N​guy​e​n Xu​an​ ​P​h​uc) ​បច្ចុប្បន្ន​ជានា​យក​រដ្ឋ​ម​ន្រ្តី ​នឹង​ឡើង​ទៅកាន់​តំណែង​ជា​ ​ប្រធានាធិបតី​ ​។​ ​លោក​ ​ហ្វា​ម​ ​មិន​ ​ជិន​ (​P​ham​ ​M​in​h​ ​Chin​h​) ​បច្ចុប្បន្ន​មាន​តួនាទី​ជា​សមាជិក​ ​ការិយាល័យនយោបាយ​ ​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​រំពឹង​ថា​នឹង​ឡើង​ទៅកាន់​តំណែង​ជា​ ​នាយក​រដ្ឋ​ម​ន្រ្តី ​ជំនួស​ ​លោក​ ង្វៀ​ន​ ​សិន​ ហ្វុ​ក​ ​។​ ​ចុងក្រោយ​គឺ​ ​លោក​ វឿ​ង​ ឌិ​ញ​ ​វ៉េ​ (​V​uon​g​ ​Din​h​ ​Hue​) ​ដែលគេ​រំពឹង​ថា​នឹង​ឡើង​ទៅ​ធ្វើជា​ប្រធានរដ្ឋសភា​ ​ជំនួស​តំណែង​អ្នកស្រី​ ង្វៀ​ន​ ​ធី​ ​គឹម​ ងឹ​ន​ (N​guy​e​n ​T​h​i​ K​i​m​ N​gan​) ​ដែល​ជា​ប្រធានរដ្ឋសភា​សព្វថ្ងៃ​ ​។​

​ប៉ុន្តែ ​តំណែង​នៃ​ថ្នាក់​ដឹកនាំ​ទាំង​ ​៣​ ​រូប​ចុងក្រោយ​នេះ​ ​ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​ផ្តល់​សេចក្តី​ ​ទុកចិត្ត​ពី​សមាជិករដ្ឋសភា​ជាមុន​សិន​ ​ដែលគេ​គ្រោង​ធ្វើ​នៅ​ក្នុង​ខែ​មីនា​ខាងមុខនេះ​ ​។​

​តើ​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​ដែល​ត្រូវ​បាន​មហាសន្និបាត​ជ្រើសរើស​ជា​លេខា​បក្ស​ជា​មនុស្ស​ ​បែប​ណា​ ?

​កើត​នៅ​ឃុំ​ ដុ​ង​ ហូ​យ​ (​Don​g​ ​H​o​i​) ​ស្រុក​ ដុ​ង​ ​អាន់​ (​Don​g​ ​An​h​) ​ទីក្រុង​ ​ហាណូយ​ (​H​an​o​i​) ​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​បាន​ចូលរួម​ជាមួយ​បក្ស​កុម្មុយនិស្ត​វៀតណាម​នៅ​ឆ្នាំ​ ​១​៩​៦​៧​ ​។​ ​លោក​បាន​សិក្សា​ផ្នែក​ទស្សនវិជ្ជា​ ​សេដ្ឋកិច្ច​-​នយោបាយ​ ​និង​ជា​អ្នក​កុម្មុយនិស្តនិយម​ឆ្អិនឆ្អៅ​ ​។​

​លោក​បាន​កាន់​តំណែង​កំពូល​ៗ​ ជាច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​។​ ​លោក​បាន​ធ្វើជា​លេខា​ ​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​២​ ​អាណត្តិ​ជាប់គ្នា​រួចហើយ​ ​មុននឹង​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើជា​ ​លេខា​បក្ស​ជាថ្មី​ ​សម្រាប់​អាណត្តិ​ទី​ ​៣​ ​ពី​ឆ្នាំ​ ​២​០​២​១​ ​ដល់​ ​២​០​២​៥​ ​។​ ​លោក​ធ្លាប់ធ្វើ​ជា​ ​ប្រធានាធិបតី​ ​ធ្វើជា​ប្រធានរដ្ឋសភា​ ​និង​ជា​សមាជិក​ ​នៃ​ការិយាល័យនយោបាយ​បក្ស​កុម្មុ​យ​ និ​ស្ត​វៀតណាម​ ​ចំនួន​ ​៦​ ​អាណត្តិ​ជាប់ៗ ​គ្នា​ ​។​

ប៉ុន្តែ​ ​ប្រការ​ដែល​គួរ​ឱ្យ​ចំ​លែក​នៅត្រង់​ថា​ ​បើ​ទោះ​ជា​បច្ចុប្បន្ន​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​មាន​អាយុ​ ​៧​៧​ ​ឆ្នាំ​ ​និង​ត្រូវ​បាន​គេ​ដឹង​ថា​មាន​សុខភាព​មិនសូវ​ល្អ​ប៉ុន្មាន​ក្តី​ ​ហេតុអ្វីបានជា​មហា​ ​សន្និបាត​នៅតែ​ជ្រើសរើស​លោក​ឱ្យ​កាន់​តួនាទី​ជា​លេខា​បក្ស​ ​៣​ ​អាណត្តិ​ជាប់ៗ​គ្នា​ទៀត​ ? ។

​ត្រង់​ចំណុច​នេះ​ ​ប្រធាន​ផែនការ​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​បញ្ចេញ​ ​ទ​ស្សនៈ​ថា​ ​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​គឺជា​មនុស្សល្មោភ​អំណាច​ ​និង​ហ៊ាន​ធ្វើអ្វី​ៗ ​គ្រប់យ៉ាង​ដើម្បី​ ​ការពារ​អំណាច​របស់​ខ្លួន​ ​បើ​ទោះ​ជា​ខុស​ទៅ​នឹង​ច្បាប់​របស់​វៀតណាម​ក្តី​ ​។​

 

លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​បញ្ជាក់​ថា​ ​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​ត្រូវតែ​ក្រាញននៀល​អំណាច​នៅ​ក្នុង​បក្ស​ ​ដោយសារតែ​លោក​មិន​ទុកចិត្ត​អ្នក​ផ្សេង​ ​ខ្លាច​ពេល​ឡើង​គ្រប់គ្រង​បក្ស​ ​មិន​ស្មោះត្រង់​នឹង​បក្ស​ ​ហើយ​អាច​ធ្វើ​ឱ្យ​បក្ស​កុម្មុយនិស្ត​រលំរលាយ​ ​។​ ​មិនមែន​ថា​នៅ​វៀតណាម​គ្មាន​អ្នកមាន​ ​សមត្ថភាព​ធ្វើជា​លេខា​បក្ស​ដូច​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​នោះ​ទេ​ ​។​

​ចំណុច​គួរ​ឱ្យ​កត់​សម្គាល់​ដែរ​នោះ​ ​ថ្នាក់​ដឹកនាំ​ទាំង​ ​៤​ ​សម្រាប់​អាណត្តិ​ថ្មី​នេះ​ ​គឺ​សុទ្ធសឹងតែ​ជា​ ​មនុស្ស​មកពី​ភូមិភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​ ​។​ ​លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​ថា​ប្រការ​នេះ​ ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​អ្នកនយោបាយ​នៃ​ភូមិភាគ​ខាងជើង​ ​និង​ភូមិភាគ​ខាងត្បូង​របស់​វៀតណាម​ ​។​ ​ទោះ​ជា​បែប​នេះ​ក្តី​ ​លោក​សន្និដ្ឋាន​ថា​ ​នៅ​ពេល​អស់ពី​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​ទៅ​ ​បក្ស​កុម្មុយនិស្ត​វៀតណាម​នឹង​ជួប​ការ​បែកបាក់​ធ្ងន់ធ្ងរ​ ​។​

 

ការងារ​ធំបំផុត​មួយ​ដែល​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​ប្តេជ្ញា​ចិត្ត​បន្ត​ធ្វើ​គឺ​កំចាត់​អំពើពុករលួយ​នៅ​ក្នុង​ ​ប្រទេស​ដែល​នៅ​សេសសល់​ ​។​ ​លោក​ ​ភូ​ ត្រុ​ង​ ​ក៏​ដឹងខ្លួន​ឯង​ដែរ​ថា​ ​អំពើពុករលួយ​កំពុង​ធ្វើ​ឱ្យ ​ពលរដ្ឋ​វៀតណាម​ខឹងសម្បា​រ​ ​ហើយដែល​វា​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ការគោរព​ដល់​ ​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​។​

​ទោះ​ជា​បែប​នេះ​ក្តី​ ​លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​យល់ថា​ ​អ្នកនយោបាយ​វៀតណាម​តែង​ប៉ែង​ជើង​គ្នា​ ​ទៅវិញទៅមក​ ​។​ ​ពេល​មួយ​ឡើង​កាន់អំណាច​ប៉ែង​មួយទៀត​ដែល​អស់អំណាច​ ​ហើយ​ការ​ ​ប៉ែង​ជើង​គ្នា​នេះ​ ​គឺ​ដើម្បី​ការពារ​បក្ខពួក​ ​ឬ​ក្រុម​របស់​ខ្លួន​ ​។​ ​លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​ថា​ ​ដូច្នេះ​ហើយ​ ​រូបភាព​នៃ​ការ​ប្រជែង​អំណាច​គ្នា​ត្រូវ​បាន​គេ​មើលឃើញ​កើតឡើង​រវាង​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​និង​លោក​ ង្វៀ​ន​ ​សិន​ ហ្វុ​ក​ ​ដែល​ជានា​យក​រដ្ឋ​ម​ន្រ្តី​មិនទាន់​ផុត​អាណត្តិ​ ​។​

តើ​លោក​ ង្វៀ​ន​ ​សិន​ ហ្វុ​ក​ ​ជា​នរណា​ ?

​លោក​ ង្វៀ​ន​ ​សិន​ ហ្វុ​ក​ (N​guy​e​n Xu​an​ ​P​h​uc) ​បច្ចុប្បន្ន​មាន​តំណែង​ជានា​យក​រដ្ឋ​ម​ន្រ្តី ​និង​ត្រូវ​ ​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ ​សម្រាប់​អាណត្តិ​ថ្មី​ ​។​

​បច្ចុប្បន្ន​មាន​អាយុ​ ​៦​៧​ ​ឆ្នាំ​ ​លោក​ ង្វៀ​ន​ ​សិន​ ហ្វុ​ក​ ​មាន​ស្រុកកំណើត​មកពី​ខេត្ត​ ក្វា​ង​ ​ណាម​ (Qu​an​g​ N​am​) ​ដែល​ឋិតនៅ​ភូមិភាគ​កណ្តាល​ ​នៃ​ប្រទេស​វៀតណាម​ ​ដែល​ជា​អតីត​ទឹកដី​ ​នៃ​នគរ​ចំប៉ា​ ​។​ ​លោក​ធ្លាប់​កាន់​តួនាទី​ជា​អនុ​ប្រធានរដ្ឋសភា​ ​ជា​សមាជិក​គណៈកម្មាធិការ​ ​មជ្ឈិមបក្ស​ ​និង​ជា​សមាជិក​ ​នៃ​ការិយាល័យនយោបាយ​ ​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​។​

​បើ​ទោះ​ជា​លោក​ ​វៀន​ ​សិន​ ហ្វុ​ក​ ​មាន​ដើមកំណើត​នៅ​ភូមិភាគ​កណ្តាល​ក្តី​ ​លោក​ត្រូវ​បាន​ ​ពួកកុម្មុយនិស្ត​យកទៅ​បណ្តុះបណ្តាល​ ​បំពាក់បំប៉ន​ ​មនោគមវិជ្ជា​កុម្មុយនិស្ត​ ​នៅ​ភូមិភាគ​ខាង​ ​ជើងតាំង​ពី​លោក​​​មាន​អាយុ​ប្រហែល​ ​១​២​ ​ឆ្នាំ​ ​ក្រោយពេល​លោក​បាន​ទៅកាន់​មូលដ្ឋាន​ ​បដិវត្តន៍​របស់​ពួកកុម្មុយនិស្ត​នៅ​ឆ្នំា ​១​៩​៦​៦​ ​។​ ​ក្រោយមក​ ​លោក​បាន​ធ្វើជា​លេខាធិការ​ ​នៃ​សហភាព​យុវជន​កុម្មុយនិស្ត​ ហូ ​ជី​ ​មិញ​ ​នៅ​ពេល​លោក​​​មាន​អាយុ​ ​១​៤​ ​ឆ្នាំ​ ​។​ ​លោក​​​មាន​ ​ជំនាញ​ផ្នែក​គ្រប់គ្រង​សេដ្ឋកិច្ច​ ​និង​គ្រប់គ្រង​រដ្ឋបាល​ ​។​

នៅ​វៀតណាម​ ​បើ​ទោះ​ជា​លោក​ ង្វៀ​ន​ ​សិន​ ហ្វុ​ក​ ​នឹង​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ ​ដែល​ខ្ពស់​ជាង​នាយក​រដ្ឋ​ម​ន្រ្តី​ក្តី​ ​ប៉ុន្តែ​វា​គ្រាន់តែ​ជា​តំណែង​និម្មិត​រូប​ប៉ុណ្ណោះ​ ​រីឯ​តំណែង​ដែល​ ​មានអំណាច​ពិតប្រាកដ​ ​គឺ​នាយក​រដ្ឋ​ម​ន្រ្តី​ទៅវិញ​ទេ​ ​។​ ​លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​យល់ថា​លោក​ ង្វៀ​ន​ ​សិន​ ហ្វុ​ក​ ​មិន​ចង់​ធ្វើជា​ប្រធានាធិបតី​នោះ​ទេ​ ​គឺ​លោក​ចង់​ធ្វើជា​លេខា​បក្ស​ ​ឬ​នាយក​ ​រដ្ឋ​ម​ន្រ្តី ​ដែល​ជា​តំណែង​មានអំណាច​ពិតប្រាកដ​ ​ប៉ុន្តែ​មិន​អាច​ទៅរួច​ដោយសារតែ​លោក​ ង្វៀ​ន​ ​សិន​ ហ្វុ​ក​ ​មាន​ខ្សែ​ចាញ់​ក្រុម​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​។​

​លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​បញ្ជាក់​ថា​ ​ព្រោះតែ​កត្តា​នេះ​ហើយ​ ​ទើប​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​ចង់​ជំរុញ​ ​រដ្ឋសភា​ប្រជុំ​នៅ​ក្នុង​ខែ​មីនា​ ​ដោយ​មិន​រង់ចាំ​រហូត​ទាល់តែ​រដ្ឋសភា​ចប់​អាណត្តិ​នៅ​ក្នុង​ខែ​ ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១​ ​នោះ​ទេ​ ​ព្រោះ​ខ្លាច​ទុក​យូរ​ពេក​ ​សមាជិករដ្ឋសភា​អាច​ផ្លាស់ប្តូរ​ចិត្ត​ ​រួច​បោះឆ្នោត​ឱ្យ​លោក​ ង្វៀ​ន​ ​សិន​ ហ្វុ​ក​ ​ធ្វើជា​នាយក​រដ្ឋ​ម​ន្រ្តី​ដដែល​វិញ​ ​។​

 

ចំណែក​លោក​ ​ទៀ​ ថេ​ន​ ​ទីប្រឹក្សា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ពន្យល់​ថា​ ​នៅ​ក្នុង​ប្រទេស​វៀ​ត​ ​ណាម​ ​តួអង្គ​ដែល​មានអំណាច​ខ្លាំង​បំផុត​គឺ​លេខា​បក្ស​ ​និង​នាយក​រដ្ឋ​ម​ន្រ្តី ​។​ ​ចំណែក​ប្រ​ធានា​ ធិ​ប​តី ​ឬ​ប្រធាន​រដ្ឋ​គ្មាន​អំណាច​ពិតប្រាកដ​ឡើយ​ ​។​ ​ដូច្នេះ​ហើយ​ទើប​លោក​យល់ថា​ ​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​ត្រូវ​ជំរុញ​រដ្ឋសភា​បោះឆ្នោត​ឱ្យ​បាន​ឆាប់​ដើម្បី​ជ្រើសរើស​សសរស្តម្ភ​ ​៣​ ​ផ្សេង​ ​ទៀត​ ​និង​ដើម្បី​ឱ្យ​ប្រាកដ​ថា​ ​លោក​ ង្វៀ​ន​ ​សិន​ ហ្វុ​ក​ ​នឹង​មិន​កាន់​តួនាទី​ជានា​យក​រដ្ឋ​ម​ន្រ្តី​ដែល​ ​ជា​តំណែង​កំពូល​មានអំណាច​បំផុត​មួយ​នៅ​វៀតណាម​ ​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​លោក​ ​ទៀ​ ថេ​ន​ ​ថា​ ​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​ក៏​មិន​សប្បាយចិត្ត​ប៉ុន្មាន​ ​នោះ​ទេ​ ​ចំពោះ​លោក​ ​ហ្វា​ម​ ​មិន​ ​ជិន​ ​ដែលគេ​រំពឹង​ថា​នឹង​ក្លាយ​ជានា​យក​រដ្ឋ​ម​ន្រ្តី​នៅ​ក្នុង​ ​អាណត្តិ​ថ្មី​ ​ដោយសារតែ​លោក​ ​ហ្វា​ម​ ​មិន​ ​ជិន​ ​នេះឯង​ ​គឺជា​មនុស្សជំនិត​របស់​អតីត​នាយក​ ​រដ្ឋ​ម​ន្រ្តី ង្វៀ​ន​ ​តាន់​ ​យុង​ ​ដែល​ធ្លាប់​ជា​គូប្រជែង​អំណាច​ស្វិតស្វាញ​របស់​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​។​

​គួរ​បញ្ជាក់​ថា​ ​លោក​ ង្វៀ​ន​ ​តាន់​ ​យុង​ (N​guy​e​n ​Tan​ ​Dung​) ​គឺ​អតីត​នាយក​រដ្ឋ​ម​ន្រ្តី​វៀតណាម​ ​ចំនួន​ ​២​ ​អាណត្តិ​ជាប់គ្នា​ ​ពី​ឆ្នាំ​ ​២​០​០​៦​ ​ដល់​ឆ្នាំ​ ​២​០​១​៦​ ​។​ ​លោក​​​មាន​ស្រុកកំណើត​នៅ​ខេត្ត​ ​ទឹកខ្មៅ​ ​ដែនដី​កម្ពុជាក្រោម​ ​។​ ​លោក​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ជា​ក្រុម​មនុស្ស​កំណែ​ទម្រង់​នៅ​ ​ក្នុង​បក្ស​កុម្មុ​ស​និ​ស្ត​ដែល​មាន​ទ​ស្សនៈ​ផ្ទុយពី​ក្រុម​អភិរក្សនិយម​របស់​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​។​

គេ​នៅចាំ​បាន​ថា​ ​កាលពី​ពេល​មហាសន្និបាត​លើក​ទី​ ​១​២​ ​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម​ក្នុង​ឆ្នាំ​ ​២​០​១​៦​ ​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​ក៏​ជា​គូប្រជែង​តំណែង​លេខា​បក្ស​ជាមួយ​លោក​ ង្វៀ​ន​ ​តាន់​ ​យុង​ ​ដែល​ចប់​អាណត្តិ​ជានា​យក​រដ្ឋ​ម​ន្រ្តី​របស់​ខ្លួន​ផង​ដែរ​ ​។​ ​ប៉ុន្តែ​មហាសន្និបាតបក្ស​នៅ​ពេល​នោះ​ ​បាន​ជ្រើសរើស​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ឱ្យ​ធ្វើជា​លេខា​បក្ស​សម្រាប់​អាណត្តិ​ទី​ ​២​ ​។​ ​ក្រោយមក​ ​ក្រុម​បក្ខពួក​របស់​លោក​ ង្វៀ​ន​ ​តាន់​ ​យុង​ ​ដែល​ជា​អ្នក​ចាញ់​ ​ក៏​ត្រូវ​បានដៃ​ជើង​របស់​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​សើរើ​រឿង​ពុករលួយ​ ​។​

​តើ​លោក​ ​ហ្វា​ម​ ​មិន​ ​ជិន​ ​ដែល​លោក​ ​ទៀ​ ថេ​ន​ ​ថា​ជា​ដៃជើង​របស់​អតីត​គូប្រជែង​អំណាច​របស់​ ​លោក​ ង្វៀ​ន​ ​ភូ​ ត្រុ​ង​ ​ជា​នរណា​ ?

​លោក​ ​ហ្វា​ម​ ​មិន​ ​ជិន​ (​P​ham​ ​M​in​h​ ​Chin​h​) ​បច្ចុប្បន្ន​មាន​តួនាទី​ជា​សមាជិក​ការិយាល័យ​ ​នយោបាយ​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​។​ ​លោក​ត្រូវ​បាន​រំពឹង​ថា​នឹង​ឡើង​ទៅកាន់​តំណែង​ជា​ ​នាយក​រដ្ឋ​ម​ន្រ្តី​ជំនួស​តំណែង​លោក​ ង្វៀ​ន​ ​សិន​ ហ្វុ​ក​ ​ប​ច្ចប្បន្ន ​។​ ​លោក​​​មាន​អាយុ​ ​៦​៣​ ​ឆ្នាំ​ ​កើត​នៅ​ខេត្ត​ ​ថា​ន់ ​ហ្វា​ (​Than​h​ ​H​o​a​) ​ដែល​ឋិតនៅ​ភូមិភាគ​ខាងជើង​ប្រទេស​វៀតណាម​ ​។​ ​លោក​មិនធ្លាប់​បាន​កាន់​តួនាទី​កំពូល​ៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​នោះ​ឡើយ​ ​ក្រៅតែ​ពី​ធ្លាប់ធ្វើ​ជា​អនុ​ប្រធានរដ្ឋសភា​ ​និង​ជា​សមាជិក​ ​និង​លេខាធិការ​ ​នៃ​គណៈកម្មាធិការ​ ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម​ ​។​

​នៅ​ឆ្នាំ​ ​១​៩​៨​៤​ ​លោក​បាន​ធ្វើជា​អ្នកស្រាវជ្រាវ​វិទ្យា​សា​ស្រ្ត​នៅ​ ​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យា​សា​ស្រ្ត ​សេដ្ឋកិច្ច​ ​បច្ចេកវិទ្យា​ ​នៅ​ក្រសួង​កិច្ចការ​លំនៅឋាន​វៀ​ត​ ​ណាម​ ​។​ ​ក្រោយមក​លោក​បាន​ក្លាយ​ជា​លេខា​ទី​១​ ​នៃ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ប្រទេស​ ​រ៉ូម៉ានី​ (​Roman​i​a​) ​និង​ធ្វើការ​នៅ​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​នៅ​ឆ្នាំ​ ​១​៩​៩​៦​ ​។​ ​លោក​ ​ហ្វា​ម​ ​មិន​ ​ជិន​ ​មាន​ជំនាញ​ផ្នែក​ច្បាប់​ ​ប៉ុន្តែ​បទពិសោធន៍​ការងារ​របស់​លោក​ភាគច្រើន​ ​គឺ​ពាក់ព័ន្ធ​ផ្នែក​សន្តិសុខ​សាធារណៈ​ ​ហើយ​លោក​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​តំ​ឡើង​ឋានន្តរ​ស​័​ក្ត​ ​ជា​ឧត្តមសេនីយ៍ទោ​ផង​ដែរ​ ​។​

​តើ​ថ្នាក់​ដឹកនាំ​កំពូល​ៗ​ របស់​វៀតណាម​ទាំងនេះ​ ​អាច​នឹង​បង្ក​ឧបសគ្គ​បែប​ណា​ដល់​ការ​ទាមទារ​ ​សិទ្ធិ​សេរីភាព​របស់​ខ្មែរក្រោម​ ?

​មកដល់​ត្រង់នេះ​ ​លោក​ ​ទៀ​ ថេ​ន​ ​ទីប្រឹក្សា​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ហាក់​ពុំសូវ​ ​មាន​សុទិដ្ឋិនិយម​ឡើយ​ថា​រដ្ឋបាល​ថ្មី​នៃ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​នឹង​បន្ធូរដៃ​ដល់​ខ្មែរ​ ​ក្រោម​ ​ដោយហេតុថា​ ​លោក​ ​ហ្វា​ម​ ​មិន​ ​ជិន​ ​ដែល​នឹង​កាន់​តួនាទី​ជានា​យក​រដ្ឋ​ម​ន្រ្តី ​គឺ​មាន​ ​ជំនាញ​ផ្នែក​សន្តិសុខ​ ​និង​ចារកម្ម​ឆ្អិនឆ្អៅ​មួយ​រូប​ ​។​

 

ដើម្បី​ទប់ទល់​​​នឹង​កណ្តាប់ដៃ​ដែក​របស់​លោក​ ​ហ្វា​ម​ ​មិន​ ​ជិន​ ​តើ​ខ្មែរក្រោម​គួរ​មាន​យុទ្ធ​សា​ស្រ្ត ​បែប​ណា​ដើម្បី​បន្ត​តស៊ូ​ការពារ​ ​និង​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ ?

ត្រង់​ចំណុច​នេះ​ ​លោក​ ​ទៀ​ ថេ​ន​ ​ផ្តល់​ទ​ស្សនៈ​ដល់​ខ្មែរក្រោម​ថា​ ​៖​

 

បច្ចុប្បន្ន​នៅ​កម្ពុជាក្រោម​ ​មាន​សមាជិករដ្ឋសភា​ជា​ខ្មែរក្រោម​ចំនួន​ ​៦​ ​រូប​គឺ​ ​ព្រះ​តេជគុណ​ ​លី​ ​បណ្ឌិត​ ​ចៅអធិការ​វត្ត​សំរោង​ ​នៅ​ខេត្ត​ឃ្លាំង​ ​លោក​ ​ចៅ​ ​ចាក់​ ​នៅ​ខេត្ត​មាត់ជ្រូក​ ​អ្នកស្រី​ ​ត្រឹង​ ​ធី​ ​វ៉ា​រី​ ​នៅ​ខេត្ត​ព​លលា​វ​ ​លោក​ ​ចៅ​ វិ​ន​យ៉ាវ​ ​នៅ​ខេត្ត​ក្រមួនស​ ​លោក​ ហឿ ​យ៉ាង​ងា​ ​នៅ​ ​ខេត្ត​ព្រះត្រពាំង​ ​និង​លោក​ ​ថា​ច់ ភឿ​ក​បិ​ន​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​។​

​សម្រាប់​លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​យល់ថា​ ​តំណាង​រា​ស្រ្ត​ខ្មែរក្រោម​ទាំង​ ​៦​ ​រូប​នៅ​វៀតណាម​ ​ប្រហែលជា​មិនសូវ​ហ៊ាន​តវ៉ា​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ខ្លាំងក្លា​នោះ​ទេ​ ​ដោយសារតែ​ ​ខ្លាច​គេ​ចោទ​ថា​មិនមែន​ជា​កុម្មុយនិស្ត​ច្បាស់លាស់​ ​ឬ​មិន​ស្មោះត្រង់​នឹង​បក្ស​ជាដើម​ ​។​ ​ប៉ុន្តែ​ ​លោក​ ​ម៉ាន់​រិន្ទ ​អះអាង​ថា​ ​តំណាង​រា​ស្រ្ត​ខ្មែរក្រោម​ទាំង​ ​៦​ ​រូប​នោះ​ ​ត្រូវ​ចេះ​ប្រើ​ឱកាស​របស់​ ​ខ្លួន​ដើម្បី​តស៊ូ​មតិ​ការពារ​សិទ្ធិ​ខ្មែរក្រោម​ដូចគ្នា​ ​។​

 

​ចំណែក​លោក​ ​ទៀ​ ថេ​ន​ ​បាន​ផ្តាំផ្ញើ​ដល់​ពលរដ្ឋ​ ​ជាពិសេស​តំណាង​រា​ស្រ្ត​ខ្មែរក្រោម​ទាំង​ ​៦​ ​រូប​ ​យ៉ាង​ដូច្នេះ​ថា​ ​៖​