គណៈកម្មការនាយកថ្មីរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម អាណត្តិកាល ២០១៦ – ២០២០

នៅវេលា​ម៉ោង ១ និង ២០ នាទី រសៀល (ម៉ោងតំបន់)  ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦ លោក ថាច់ សេ ប្រធានសភា តំណាងនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានជំនួសមុខឲ្យ លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោមបានប្រកាស នូវតួនាទីរបស់គណៈកម្មការនាយកនៃសហព័ន្ធខ្មែរ កម្ពុជាក្រោម សម្រាប់អាណត្តិកាល ២០១៦ ដល់ ២០២០ បន្ទាប់ពី បើកកិច្ចប្រជុំរយៈពេល ៣ ថ្ងៃកន្លងមក ។

គណៈកម្មការនាយកថ្មីរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម អាណត្តិកាល ២០១៦ - ២០២០ ។ រូបថតៈ ស៊ឺន ចែងចើន
គណៈកម្មការនាយកថ្មីរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម អាណត្តិកាល ២០១៦ – ២០២០ ។ រូបថតៈ ស៊ឺន ចែងចើន

គណៈកម្មការនាយកដែលជាប់ឆ្នោត និងគណៈកម្មការនាយកដែលត្រូវតែងតាំងដោយគណៈកម្ម ការនាយកសម្រាប់អាណត្តិនេះ រួមមាន៖

ទី ១ លោក ថាច់ សេ ប្រធានសភាតំណាង

ទី ២ លោក ថាច់ វៀន អធិបតី

ទី ៣ លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ
ទី ៤ លោក ថាច់ ង៉ុក ថាច់ ប្រធានប្រធានប្រតិបត្តិ

ទី ៥ លោក ប្រាក់ សេរីវុឌ្ឍន៍ អនុប្រធានទី ១

ទី ៦ លោក ម៉ៅ មុនី អនុប្រធានទី ២

ទី ៧ លោក ត្រឹង ម៉ាន់ រិន្ទ ប្រធានផែនការ
ទី ៨ លោក សឺង ហួ អគ្គលេខាធិការ
ទី ៩ លោក ត្រឹង យ៉ាប ប្រធានរដ្ឋបាល

ទី ១០ អ្នកស្រី សឺង ធី និត ប្រធានស្ត្រី

ទី ១១ អ្នកស្រី កៀង សុធី ប្រធានគណៈកម្មការយុវជន (KKFYC)

ទី ១២ ព្រះតេជព្រះគុណ ធីធី ធម្មោ ប្រធានគណៈកម្មការសាសនាអន្តរជាតិ

ទី ១៣ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធានគណៈកម្មការសាសនាអន្តរជាតិ និងជាប្រធាន នាយកដ្ឋានព័ត៌មាន ។

(សំឡេង)

សូមបញ្ជាក់ថា មហាសន្និបាតសកលលើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រព្រឹត្តនៅ ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែ ឧសភា ឆ្នាំ ២០១៦ នេះ ។

មហាសន្និបាតនេះ តែងតែធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្ដង ដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មការ នាយកអាណត្តិថ្មីរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។

មហាសន្និបាតសកលនៃសហព័ន្ធខ្មែរកម្ពុជាក្រោមទាំង ១០ លើកដែលបានធ្វើតាំងពីឆ្នាំ ១៩៨៥ រហូតដល់ឆ្នាំ ២០១៦ រួមមាន៖

លើកទី  ១ នៅទីក្រុង   New York សហរដ្ឋអាមេរិក ថ្ងៃទី  ១៧-១៨    ខែសីហា  ឆ្នាំ ១៩៨៥ ។

លើកទី ២ នៅរដ្ឋធានី Wasington DC សហរដ្ឋអាមេរិក ថ្ងៃទី ១៣-១៤ ខែសីហា ឆ្នាំ ១៩៨៧ ។

លើកទី ៣ នៅរដ្ឋធានី Wasington DC សហរដ្ឋអាមេរិក ថ្ងៃទី ១៤-១៦  ខែកញ្ញា ឆ្នាំ ១៩៨៩ ។

លើកទី ៤ នៅទីក្រុង Philadelphia សហរដ្ឋអាមេរិក ថ្ងៃទី ០៥-០៦ ខែកញ្ញា   ឆ្នាំ ១៩៩២ ។

លើកទី ៥ នៅទីក្រុង Toronto កាណាដា ថ្ងៃទី ០៣-០៤ ខែ សីហា  ឆ្នាំ ១៩៩៦ ។

លើកទី ៦ នៅទីក្រុង New York សហរដ្ឋអាមេរិក ថ្ងៃទី ០៩-១០ ខែកញ្ញា   ឆ្នាំ ២០០០ ។

លើកទី ៧ នៅទីក្រុង Camden សហរដ្ឋអាមេរិក ថ្ងៃទី ១៧-១៨ ខែ សីហា  ឆ្នាំ ២០០៤ ។

លើកទី  ៨ នៅទីក្រុង Denver សហរដ្ឋអាមេរិក ថ្ងៃទី ០៦-០៨ ខែសីហា  ឆ្នាំ ២០០៨ ។

លើកទី  ៩ នៅទីក្រុង Hamilton កាណាដា ថ្ងៃទី ១០-១២ ខែ សីហា  ឆ្នាំ ២០១២ ។

លើកទី ១០ នៅទីក្រុង San Jose សហរដ្ឋអាមេរិក ថ្ងៃទី  ២៧-២៨-២៩ ខែឧសភា  ឆ្នាំ ២០១៦ ។

សហព័ន្ធខ្មែរកម្ពុជាក្រោមជាអង្គការក្រៅរដ្ឋាភិបាលរបស់ខ្មែរក្រោមមួយ ដែលមានមូលដ្ឋាននៅ សហ រដ្ឋអាមេរិក និងមានសាខានៅទូទាំងពិភពលោក ធ្វើចលនាតស៊ូដោយសន្តិវិធី និងអហិង្សា ដើម្បីស្វែង “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជូនពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ដែលកំពុង តែធ្វើអាណា និគម ដោយរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម សព្វថ្ងៃ ។

គណៈកម្មការនាយកថ្មីរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម អាណត្តិកាល ២០១៦ - ២០២០ ។ រូបថតៈ ស៊ឺន ចែងចើន
គណៈកម្មការនាយកថ្មីរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម អាណត្តិកាល ២០១៦ – ២០២០ ។ រូបថតៈ ស៊ឺន ចែងចើន

សហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតឡើងកាលពី ឆ្នាំ ១៩៩៦ សព្វថ្ងៃ ជាសមាជិក នៃអង្គការ អន្តរាជាតិមួយចំនួន ដូចជា អង្គការប្រជាជាតិគ្មានតំណាង ហៅកាត់ជាភាសាអង់គ្លេសថា​ UNPO វេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិស្ដីបញ្ហាជនជាតិដើម (UNPFII) និងគណបក្សចម្រុះ ជាតិ នៅអឺរ៉ុប ជាដើម ៕