ដោយ ស៊ឺន ចែងចើន| VOKK
កាលពីថ្ងៃអាទិត្យ ទី ១១ ខែ មីនា ឆ្នាំ ២០១៨ ចុងសប្តាហ៍នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅ ប្រទេសអូស្ត្រាលី ដែលដឹកនាំដោយ លោក ថាច់ ចន្ទោ ជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសអូស្ត្រាលី និង ប្រទេសនូស៊ីឡែន បានបើកកិច្ចប្រជុំមួយ នៅគេហដ្ឋាន លោក ទ្រឿង ឡាង នាទីក្រុងម៉ែលប៊ូន រដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី ដើម្បីពង្រឹង និងពង្រីកសកម្ម ភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងគម្រោងផែនការឆ្នាំ ២០១៨ ។
អង្គប្រជុំបានតែងតាំង លោក ថាច់ ឡេង ជាប្រធានអង្គប្រជុំ ដោយមានការចូលរួមពី សមាជិក និងអ្នកគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រមាណជិត ២០ រូប ។ តាមរបៀបវារៈ សំខាន់ៗ រួមមាន គោរពទង់ជាតិ, សេចក្តីថ្លែងការណ៍របស់លោក ថាច់ ចន្ទោ ប្រធានសហព័ន្ធខ្មែរកម្ពុក្រោម ប្រចាំប្រទេសអូស្ត្រាលី និងញូវស៊ីឡែន, មតិ និង យោបល់របស់សមាជិក, សេចក្តី សម្រេចតែងតាំងសមាជិកគណៈកម្មការថ្មី, កិច្ចពិភាក្សាបន្ទាន់, ចូលរួមសន្និសីទអន្តរជាតិ ស្តីពី សិទ្ធិមនុស្សខ្មែរក្រោម នៅទីក្រុងបារីស ថ្ងៃទី ២ ខែ មិថុនា នៅអគារព្រឹទ្ធសភាបារាំង ជាដើម ។
អង្គប្រជុំបានសេចក្តីតែងតាំង លោក ឡឹម មិន លឹង ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជា ក្រោម ប្រចាំរដ្ឋវិចតូរីយ៉ា, លោក គឹម ប៊ិន ជាប្រធានយុវជន និងលោក ថាច់ ដានី ជាអនុប្រ ធានយុវជន ប្រចាំទីក្រុងម៉ែលប៊ូន រដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី ។
លោក ថាច់ ចន្ទោ មានប្រសាសន៍ថា ” យើងត្រូវបន្តដំណើរ មិនត្រូវឈប់ មិនត្រូវមើលបំណាំ មិនត្រូវដេកលក់ ត្រូវក្រោកឡើង ហើយដើរនាំមុខ ឆ្ពោះទៅកាន់ទិសដៅ សម្រេចវាសនាដោយខ្លួនឯងក្នុងមាតុភូមិយើង ក្រោមទង់សហព័ន្ធ ដែលមានចក្ខុវិស័យច្បាស់លាស់ ឥតសង្ស័យ ដោយទឹកចិត្តក្លាហានមុះមុត មិនរួញរា ឈរលើស្មារតីប្រឆាំងនិងយួន” ។
អង្គប្រជុំបានចាប់ផ្តើមនៅម៉ោង ១ និង ១៥នាទី រសៀល រហូតដល់ម៉ោង ៤ រសៀល ដោយបានពិគ្រោះពិភាក្សាគ្នា ប្រកដោយភារភាព និងសាមគ្គីភាព គិតអំពីផលប្រយោជន៍ជាតិ ជាធំ ជាពិសេសគាំទ្រចលនា តស៊ូ របស់សហព័ន្ធខ្មែរកម្ពុជាក្រោមតែមួយគត់ ដែលស្រប់តាម លក្ខ័ន្តិកៈ និងមានចក្ខុវិស័យច្បាស់លាស់ ឆ្ពោះទៅយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ពី នឹមអាណានិគមយួនសព្វថ្ងៃ ។
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាចលនាតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែល មានមូលដ្ឋាន នៅសហរដ្ឋ អាមេរិក និងមានសាខានៅជុំវិញពិភពលោក ។ សហព័ន្ធខ្មែរកម្ពុជា ក្រោម ជាសមាជិករបស់អន្តរជាតិ មួយចំនួន ដូចជា អង្គការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO), វេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិស្ដីពី បញ្ហាជនជាតិដើម (UNPFII), នាយកដ្ឋានព័ត៌មានសាធារណៈ នៃអង្គការសហប្រជាជាតិ (UNPDI) និងជា សមាជិក គណបក្ស ចម្រុះជាតិសាសន៍ និងចម្រុះគណបក្ស (NRPTT) នៅទ្វីបអឺរ៉ុប ជាដើម ។