ដោយ លី ឈូន l សារព័ត៌មាន ព្រៃនគរ
យុវជនខ្មែរក្រោម ដែលជាសមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមវគ្គបំពាក់បំប៉ន ជំនាញស្ដីពីសិទ្ធិជនជាតិដើម ជនជាតិភាគតិច (EMRIP) នៅស្នាក់ការធំ UN នាទីក្រុង ហ្សឺណែវ ប្រទេសស្វិស មួយសប្ដាហ៍ គឺចាប់ផ្ដើមពីថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០១៣ ។

វគ្គបំពាក់បំប៉ន EMRIP នេះ ប្រព្រឹត្តទៅរយៈពេល ០១ សប្ដាហ៍ គឺចាប់ពីថ្ងៃទី ០៧ កក្កដា ដល់ថ្ងៃទី ១២ កក្កដា ។ វគ្គ EMRIP ពិភាគ្សាសំខាន់អំពីសិទ្ធិជនជាតិជាដើម និងជនជាតិភាគតិច ។
យុវជនខ្មែរក្រោម ដែលដឹកនាំ ដោយ លោបណ្ឌិត Joshua Cooper ទីព្រឹក្សាជាន់ខ្ពស់ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម KKF មកបំពេញកម្មសិក្សា EMRIP លើកនេះ រួមមាន ១. កញ្ញា គីម ធី វណ្ណាដា មកពីតំបន់ អាណេស៊ី ប្រទេសបារាំង ។ ២. កញ្ញា គឹម សុព មកពី ខេត្ត ទូលូស៍ ប្រទេសបារាំង ។ ភិក្ខុ ថាច់ វាសនា មកពីប្រទេស អ៊ីតាលី និង លោក លី ឈូន មកពីប្រទេសកម្ពុជា ។
កញ្ញា វណ្ណាដា បានឱ្យ VOKK ដឹងថា កញ្ញាបានចូលរួមសកម្មភាពមួយ KKF ជាងមួយឆ្នាំ កន្លះមកហើយ ហើយនេះជាលើកទី ៣ ហើយ ដែលកញ្ញា ចូលរួមវេទិកាសិទ្ធិមនុស្ស UN លើកទីមួយ នៅ សភាអឺរ៉ុប លើកទីពីរ នៅ បុរី ញ៉ូវ យ៉ក និង លើកទី ៣ គឺជាលើកនេះឯង ។ ក្នុងសំនៀង ភាសាធ្ងន់ មួយ ៗ កញ្ញា វណ្ណា ដា ជាកូនកាត់ឱពុកខ្មែរក្រោម ម្ដាយខ្មែរកណ្ដាល បានប្រាប់ថា៖ “នៅផ្ទះឱពុក ម្ដាយ ខ្ញុំនិយាយ ភាសាខ្មែរ តែខ្ញុំ មិនសូវចេះ ប៉ុន្មានទេ ។ កញ្ញា បន្តទៀតថា ខ្ញុំ ចង់ជួយខ្មែរក្រោម ឱ្យរួចផុតពី ទុក្ខបានជាខំ មក Human right ថ្ងៃនេះ “ ។
ចំណែក កញ្ញា គឹម ធី សុភាព បានប្រាប់ VOKK ឱ្យដឹង ថា នេះជាលើកទី មួយ ហើយ ដែល កញ្ញា មកចូលរួម កម្មសិក្សានេះ។ នាងបន្តថា ទោះជានឿយហត់យ៉ាងណាក៏នាងនៅតែ ព្យាយាមបន្ត សកម្មភាព ចូលរួមការងារខ្មែរក្រោម ។ ព្រោះនាងបាន លឺ ជារឿយ ៗ ពីមាត់ ឱពុក ម្ដាយនាង នូវក្ដីទុក្ខ សោករបស់ខ្មែរក្រោម ក្រោមនឹមត្រួតត្រារបស់អាណានិគមយួនសព្វថ្ងៃ ។
រីព្រះតេជគុណ ថាច់ វាសនា ជាសកម្មជនសិទ្ធមនុស្សខ្មែរក្រោម ដែលធ្លាប់ត្រូវបាន អាជ្ញាធរយួន មិនឱ្យចូលស្រុក បានប្រាប់ថា៖ “មានជនជាតិ ចម្រុះជាតិសាសន៍ ច្រើនណាស់ចូលរួម ឯខ្មែរក្រោម មាន ៥ នាក់ គឺខ្មែរក្រោម ៤ នាក់ និង បណ្ឌិត កុប ពើ ម្នាក់ បណ្ឌិត កុប ពើ ហ្នឹង គឺ ជាទីប្រឹក្សា ជាន់ខ្ពស់ សហព័ន្ធខ្មែរកម្ពុជាក្រោម “ ។
ព្រះអង្គបានប្រាប់ បន្ថែមថា នៅក្នុង វគ្គបំពាក់បំប៉ន EMRIP នេះ ខ្មែរក្រោម ក៏នឹងឡើងថ្លែងការណ៍ អំពីការរំលោភបំពាន ការធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរយួន ចំពោះខ្មែរក្រោម សព្វថ្ងៃ ពិសេសគឺ រឿង ធ្វើទុក្ខព្រះសង្ឃ ចាប់ព្រះសង្ឃផ្សឹក ធ្វើទារុណ្ណកម្មព្រះសង្ឃ នៅវត្តព្រៃជាប់ វត្តសេរីតាសេក វត្តទឹក សាប និងវត្តដូនទ្រូ នៅស្រុកជ្រោយញរ ខេត្តឃ្លាំង នេះឯង ៕