សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​ខួប ៦៩ ឆ្នាំ រំឭក​ថ្ងៃ​កម្ពុជា​ក្រោម នៅក្រោម​អាណានិគម​យួន​

ដោយ ស៊ឺន ចែងចើន| VOKK

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​ពិធី​ខួប ៦៩ ឆ្នាំ នៃ​ទិវា​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ឬ​ថ្ងៃ​កម្ពុជា​ក្រោម ឋិត​នៅក្រោម​នឹម​អាណានិគម​យួន ៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០១៨ នៅ​ប្រទេស​បារាំង នា​ថ្ងៃអាទិត្យ ទី ៣ ខែមិថុនា ខាងមុខនេះ ។

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង ទូលូស្ស៍ ប្រទេសបារាំង ប្រារព្ធកម្មវិធីខួប ៦៥ ឆ្នាំ នៃទិវា ០៤ មិថុនា កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៤ ។
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង ទូលូស្ស៍ ប្រទេសបារាំង ប្រារព្ធកម្មវិធីខួប ៦៥ ឆ្នាំ នៃទិវា ០៤ មិថុនា កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៤ ។

ពិធី​នេះ ធ្វើ​នៅ​វត្ត​ពោធិ​វង្ស នាទី​ក្រុង​ប៉ា​រិ​ស ដោយមាន​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជាច្រើនរូប​មកពី​ប្រទេស​នានា ចូលរួម​ថ្លែង​សារ​រំឭក ឡើងវិញ​នូវ​មេរៀន​ប្រវត្តិសាស្ត្រ នាំ​ឲ្យ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម សោកនាដកម្ម​របស់​ព​ល​រដ្ឋ​ខ្មែរក្រោម​នៅក្រោម​នឹម​អាណានិគម​យួន និង​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នានា ដែល​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់ ស្រុក កំពុងតែ​ប្រឈម នឹង​ការរំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​រដ្ឋការ​យួន ។​

​គណៈកម្មការ​នាយក​ទាំ​ង​អស់ ថ្នាក់ដឹកនាំ​តំបន់ និង​សាខា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស នានា នឹងចូលរួម​ប្រជុំ​នៅក្នុង​ពិធី​នេះ បន្ទាប់ពី​ពួកគាត់​បាន​ចូលរួម​ធ្វើ​សន្និសីទ​អន្តរជាតិ​របស់​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ស្ដីពី​ជនជាតិដើម​ខ្មែរក្រោម នៅ​ទី​ក្នុង​ព្រឹទ្ធសភា​បារាំង នា​ថ្ងៃទី ២ ខែមិថុនា ខាងមុខនេះ ។​

​នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ បារាំង​ចុះហត្ថលេខា​ផ្ទេរ​ដែនដី​កូស័ងស៊ីន ឬ​ដែនដី​កម្ពុជា​ក្រោម ដែល​សព្វថ្ងៃ ជា​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ឲ្យ​ទៅជា​រដ្ឋ​ចំណុះ​វៀតណាម ។ ចាប់តាំងពី ពេលនោះ មក​ជនជាតិដើម​ខ្មែរក្រោម ត្រូវ​ឋិត​នៅក្រោម​នឹម​អាណានិគម​យួន​រហូតមកដល់​សព្វ​ថ្ងៃ ។​