សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) នឹង​ចូលប្រជុំ​នៅក្នុង​មហាសន្និបាត​លើក​ទី ១៨ នៃ​វេទិកា​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ ស្ដីពី​ប​ញ្ហ​ជនជាតិដើម (UNPFII)

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​បញ្ជូន​ប្រតិភូ​របស់ខ្លួន​ទៅ​ចូលប្រជុំ​នៅក្នុង វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) រយៈពេល​ពីរ​សប្ដាហ៍ ដើម្បី​លាតត្រដាង​អំពី​បញ្ហា​របស់​ជនជាតិដើម​ខ្មែរក្រោម ដែល​ត្រូវ​រដ្ឋាភិបាល​វៀតណាម រំលោភសិទ្ធិ​ឲ្យ​អង្គការសហប្រជាជាតិ​បាន​ជ្រាប ។​

ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីបណ្ដារដ្ឋនានា នៃទឹកដីសហរដ្ឋអាមេរិក ប្រទេសកាណាដា និងកម្ពុជា ចូលសង្កេតការណ៍ និងថ្លែងការណ៍ នៅក្នុង វេទិកា UNPFII លើកទី ១៧ នាបូរី New York សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៦ ដល់ ២៧ ខែមេសា ២០១៨ ។ រូបថតៈ ស៊ឺន ចែងចើន
ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីបណ្ដារដ្ឋនានា នៃទឹកដីសហរដ្ឋអាមេរិក ប្រទេសកាណាដា និងកម្ពុជា ចូលសង្កេតការណ៍ និងថ្លែងការណ៍ នៅក្នុង វេទិកា UNPFII លើកទី ១៧ នាបូរី New York សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៦ ដល់ ២៧ ខែមេសា ២០១៨ ។ រូបថតៈ ស៊ឺន ចែងចើន

​មហាសន្និបាត លើក​ទី ១៨ នៃ​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) នឹងធ្វើ​ចាប់ពី​ថ្ងៃទី ២២ ខែមេសា ដល់​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ នៅ​ការិយាល័យ​កណ្ដាល នៃ​អង្គការសហប្រជាជាតិ នាទី​ក្រុង New York សហរដ្ឋអាមេរិក ដើម្បី​ផ្ដល់ ឱកាស​ឲ្យ​ជនជាតិដើម​នានា ក្នុង​ពិភព​លាត​ដែល​បាត់​ប្រទេស បាន​លាតត្រដាង​នូវ​បញ្ហា​កង្វល់​របស់ខ្លួន នៅ​ចំពោះមុខ​សហគមន៍​អន្តរជាតិ ។​

​កិច្ចប្រជុំ​ឆ្នាំនេះ ផ្ដោតលើ​ប្រធានបទ “ ចំណេះដឹង​ផ្នែក​ប្រពៃណី​, មនុស្ស​ជំនាន់​ក្រោយ​, ការបន្ត​វេន និង​ការការពារ​” ។​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលប្រជុំ​នៅក្នុង​វេទិកា​មួយ​នេះ​ជា​រៀងរាល់ឆ្នាំ ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​វៀតណាម គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជនជាតិ​ដើម​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ក្នុងនោះ មាន​ទាមទារ​ឲ្យ​ទទួលស្គាល់​ខ្មែរក្រោម​ថា​ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម ។​

​ប្រទេស​វៀតណាម បាន​បដិសេធ​ខ្មែរក្រោម​ជា​ជនជាតិដើម ហើយ​បានចាត់ទុក​ខ្មែរក្រោម ថា​ជា​ជនជាតិភាគតិច​មួយ​ក្នុងចំណោម​ជនជាតិភាគតិច​ទាំង ៥៣ នៅក្នុង​ប្រទេស​វៀតណាម ៕​