ដោយ ស៊ឺន ចែងចើន| VOKK
សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមប្រជុំនៅក្នុងមហាសន្និបាត លើកទី ១៧ នៃ វេទិកាអចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅក្នុងការិយាល័យកណ្ដាល របស់អង្គការសហប្រជាជាតិ នាទីក្រុង New York សហរដ្ឋអាមេរិក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ ២៧ ខែមេសា នេះ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម បានចាត់ក្រុមយុវជនរបស់ខ្លួន មកពី បណ្ដា រដ្ឋ នានា នៃ ទឹកដី សហរដ្ឋអាមេរិក , ប្រទេស កាណាដា និងកម្ពុជា ចំនួន ១០ នាក់ ឲ្យចូល សង្កេតការណ៍ និងថ្លែងការណ៍ នៅក្នុង វេទិកានេះ ដូចរៀងរាល់ឆ្នាំដែរ ។
វេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម ឆ្នាំនេះផ្ដោតលើប្រធានបទ “សិទ្ធិសមូហភាពរបស់ជនជាតិដើម ចំពោះដីធ្លី, ដែនដី និងធនធាន” របស់ជនជាតិដើម ។ តំណាងជនជាតិដើម , រដ្ឋនានា ដែលជាសមាជិក នៃអង្គការអង្គសហប្រជាជាតិ នៅជុំវិញពិពភលោក និងទីភ្នាក់ងារអង្គអន្តរជាតិនានា ត្រូវបានអង្គការសហប្រជាជាតិអញ្ជើញមកប្រជុំ នៅក្នុងវេទិកានេះ ។
គោលបំណងរបស់មហាសន្និបាត ដើម្បីប្រមូលរាល់ព័ត៌មានជាបញ្ហារបស់ជនជាតិដើម ដែលតំណាងជនជាតិដើមបានធ្វើសេចក្ដីរាយការណ៍ នៅក្នុងសប្ដាហ៍ទីមួយ ហើយដាក់បញ្ចូលទៅក្នុង អនុសាសន៍ នៃគោលនយោបាយយុទ្ធសាស្ត្រចម្បង ដែលអាចអនុវត្តបាន ។ រាល់អនុសាសន៍របស់ ជនជាតិដើម និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ស្នើរដ្ឋជាសមាជិក នឹងត្រូវបានមហាសន្និបាតលើកឡើងសន្ទនា នៅក្នុងសប្ដាហ៍ទីពីរ ។
នៅក្នុងវេទិកានេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានដាក់របាយការណ៍ ស្ដីអំពីបញ្ហារបស់ ជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដើម្បីជម្រុញឲ្យរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម គោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើង ពីបញ្ហាជាច្រើន ដែលកើតមានឡើង នៅដែនដីកម្ពុជាក្រោម ។ របាយការណ៍ ដែលបានដាក់បញ្ចូលទៅតាម របៀបវារៈនៃវេទិកានេះ រួមមាន៖
- របៀបវារៈទី ៤៖ ការអនុវត្តតំបន់ ដែលបានកំណត់ជាផ្លូវការទាំងប្រាំមួយ នៃវេទិកាអចិន្រៃ្តយ៍ ដោយយោងទៅលើសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើង អំពីរបៀបដែលស្ត្រី និងយុវជនខ្មែរក្រោមជាអ្នកការពារសិទិ្ធមនុស្សដំបូង ចំពោះដីធ្លីជាទីសក្ការៈរបស់ពួកគេ ។ ភាសាជាឧបករណ៍ដ៏សំខាន់មួយនៃវប្បធម៌ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានគូសបញ្ជាក់នូវរូបភាពបដា ដែលរដ្ឋាភិបាលយួនបានសរសេរអក្សរខ្មែរខុស និងថាជនជាតិដើមខ្មែរក្រោម ជាជនជាតិភាគតិច) ។
- របៀបវារៈទី ៨៖ ការពិភាក្សាលើប្រធានបទ “សិទ្ធិរួមរបស់ជនជាតិដើម ចំពោះដីធ្លីដែនដី និងធនធាន ធម្មជាតិ” (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើង អំពីសិទ្ធិរំលោភ សិទ្ធិដីធ្លីរបស់ ប្រជាជនខ្មែរក្រោម ដោយរដ្ឋាភិបាលវៀតណាម ។ របៀបដែលរដ្ឋាភិបាលវៀតណាម បានអនុញ្ញាតឱ្យអ្នកជំនួញខាងកសិកម្មបំផ្លាញដីស្រែរបស់កសិករខ្មែរក្រោម) ។
- របៀបវារៈទី ៩៖ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព [កិច្ចសន្ទនាដេញដោល] (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើង អំពីរបៀបដែលវៀតណាមមិនអាចសម្រេចបាន នៅក្នុងឆ្នាំ ២០៣០ ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការជាមួយខ្មែរក្រោម ដោយគោរពតាមសេចក្ដីប្រកាសជា សកលរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ។
- របៀបវារៈទី ១០៖ ការពិភាក្សាជាមួយ អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិរបស់ជនជាតិដើម និងប្រធានយន្តការជំនាញ ស្តីពីសិទ្ធិរបស់ជនជាតិដើម (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើង ពីការគាំទ្រទាំងស្រុង នៅសេចក្តីថ្លែងរបស់អ្នករាយការណ៍ពិសេស និងអ្នកជំនាញការស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍) ។
- របៀបវារៈទី ១១៖ ការតាមដានលើឯកសារលទ្ធផលនៃសន្និសីទពិភពលោក ស្តីពីជនជាតិដើម រួមមាន៖ (ក). ការអនុវត្តផែនការសកម្មភាពជាតិយុទ្ធសាស្រ្ត ឬវិធានការផ្សេងទៀត (ខ). វិធីដើម្បីបង្កើនការចូលរួមរបស់ជនជាតិដើម នៅអង្គការសហប្រជាជាតិ (គ). ការអនុវត្តលើផែនការ សកម្មភាពជាប្រព័ន្ធរួមសម្រាប់ជនជាតិដើម (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្តល់ អនុសាសន៍ ដោយលើកឡើងថា រាល់ឯកសារដែលបានបោះពុម្ព ផ្សាយជាភាសារបស់ជនជាតិដើម ពលរដ្ឋខ្មែរក្រោមអាចប្រើវាបាន) ។
- របៀបវារៈទី ១២៖ ការងារនាពេលអនាគតនៃវេទិកាអចិន្ត្រៃយ៍ រួមមានបញ្ហាដែលត្រូវបានពិចារណា ដោយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម និងបញ្ហាលេចធ្លោ (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្តល់អនុសាសន៍ទៅលើការងារអនាគតរបស់វេទិកា អចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ដោយលើកឡើងថា អាជ្ញាធរ សមុទ្រអន្តរជាតិ (ISA) ត្រូវចូលរួមក្នុងការងារនាពេលអនាគតនៃវេទិកាអចិន្រ្តៃយ៍ទាក់ទង នឹងបញ្ហា នៃការជីកយករ៉ែកម្រ ជាពិសេសនៅក្នុងតំបន់អាស៊ី) ។
ក្រៅពីចំណុចបញ្ហា ដែលបានលើកឡើងខាងលើ បញ្ហាមួយចំនួន ដែលបានកើតឡើងនាពេលថ្មីៗ នេះ ដូចជា ករណីយួន រឹប យក ដី ជា កម្មសិទ្ធិ របស់ វត្ត និងដីរបស់ប្រជាពលរដ្ឋខ្មែរក្រោម និងបញ្ហាសំណើរឲ្យរដ្ឋាភិបាលយួនត្រូវអនុញ្ញាត ឲ្យប្រជាពលរដ្ឋខ្មែរក្រោម មានសិទ្ធិឈប់សម្រាកទូទាំងដែនដីកម្ពុជាក្រោម ដើម្បីចូលរួមអបអរពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ រួមទាំងបញ្ហាផ្សេងៗ ជាច្រើនទៀត ត្រូវ បាន ដាក់ បញ្ចូល ទៅ ក្នុង សេចក្តី ថ្លែង ការណ៍ របស់សហ ព័ន្ធខ្មែរ កម្ពុជា ក្រោម នៅក្នុងសម័យប្រជុំលើកទី ១៧ នៃវេទិកាអចិន្ត្រៃយ៍របស់អង្គការ សហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) ។
សូមជម្រាបជូនថា នៅ ថ្ងៃ ទី ១៩ មេ សា ម្សិលមិញនេះ ដែល ជា ថ្ងៃ ទី ៤ នៃ កិច្ច ប្រ ជុំ លើក ទី ១៧ របស់ វេទិកា អចិន្ត្រៃយ៍ អង្គ ការ សហ ប្រជា ជាតិ ស្ដី ពី បញ្ហា ជន ជាតិ ដើម (UNPFII) មន្ត្រី តំណាង ប្រ ទេស វៀត ណាម ប្រ ចាំ អង្គ ការ សហ ប្រ ជា ជាតិ បានធ្វើរបាយការណ៍របស់ខ្លួន ជម្រាបទៅអង្គវេទិកា ដោយលើកឡើងថា បណ្តា ក្រុម ជន ជាតិ ដែល នៅ ក្នុង ប្រទេស វៀត ណាម ទាំង ៥៤ ក្នុង នោះ មាន ជន ជាតិ ខ្មែរ ផង ត្រូវ បាន រដ្ឋាភិ បាល យក ចិត្ត ទុក ដាក់ និង រស់ នៅ ក្នុង ភាព សុខ ដុម និង សាមគ្គី ភាព ជា មួយ គ្នា តាំង ពី យូរ លង់ណាស់ មក ហើយ នៅ លើ ទឹក ដី នៃ ប្រ ទេស វៀត ណាម ។ មន្រ្តីរូបនេះដដែល បានគូសបញ្ជាក់ថា គ្មានឡើយ ជន ជាតិ ដើម នៅ លើ ដែន ដីរបស់ វៀត ណាម ដោយអះ អាង ថា ពួកគេជាជនជាតិភាគតិច រស់នៅលើដែន ដីរបស់ ខ្លួន ទៅ វិញ ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល វៀតណាមបានលើកឡើងទៀតថា រដ្ឋាភិបាលរបស់ខ្លួន បានផ្តល់សិទ្ធិសេរីភាពពេញលេញ ទៅដល់បណ្តាក្រុមជនជាតិទាំង ៥៤ រួមទាំងខ្មែរក្រោមផង ដោយ មន្រ្តីតំណាងរដ្ឋាភិបាលរូបនេះ បានលើកបង្ហាញអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ដោយផ្តល់ការ អប់រំដល់ពួកគេ និងថាបណ្តាក្រុមជនជាតិទាំងនោះ មានប្រពន្ធផ្សព្វផ្សាយជាភាសាកំណើតរបស់ខ្លួន មានវិទ្យុ និងទូរទស្សន៍ជាដើម ។
ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់មន្រ្តីវៀតណាមរួចមក ក្រុម យុវជន ខ្មែរ ក្រោម បានបញ្ចេញមតិដោយបង្ហាញជំហរថា ពួកគេ មិន អាច ទ ទួល យក បាន ឡើយ ចំ ពោះ ការ លើក ឡើង របស់ តំ ណាង ប្រ ទេស វៀត ណាម ដែល ចាត់ ទុក ខ្មែរ ក្រោម ជា ជន ជាតិ ភាគ តិច ។ ពួក គេ បាន ទាម ទារ ឲ្យ ប្រ ទេស វៀត ណាម គោរ ព សិទ្ធិ របស់ ខ្មែរ ក្រោម ដូច ដែល មាន ចែង ក្នុង សេច ក្តី ប្រកាស របស់ អង្គ ការ សហ ប្រជា ជាតិ ស្ដី ពី សិទ្ធិ ជន ជាតិ ដើម ។
សូមបញ្ជាក់ថា នេះជា លើក ទី ១៤ ហើយ ដែល សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម បាន ចូលប្រជុំ និង ថ្លែងការណ៍ នៅក្នុង វេទិកា មួយ នេះ ចាប់តាំងពី ឆ្នាំ ២០០៤ មក ។ ការចូលប្រជុំនេះ បានធ្វើឲ្យសំឡេងរបស់ខ្មែរក្រោមនៅក្នុងស្រុក ដែលត្រូវរដ្ឋាភិបាលយួនបិទនោះ បានឮដល់សហគមន៍ អន្តរជាតិកាន់តែច្បាស់ជាងមុន ៕
ខាងក្រោមនេះ ជារូបថតខ្លះៗ នៃសកម្មភាពនៅក្នុងអង្គការសហប្រជាជាតិ នាបូរីញ៉ូវយក់ សហរដ្ឋអាមេរិក ។ រូបថតដោយៈ ស៊ឺន ចែងចើន
