សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​បដិសេធ​ ​ចំពោះ​ការចោទប្រកាន់​របស់​វៀតណាម​ ​ថា​ ​បាន​បង្កើត​ចលនា​នយោបាយ​ខុសច្បាប់​ ​នៅ​ក្រៅ​ប្រទេស​

ដោយ ស៊ឺន ចែងចើន

​លោកអ្នក​នាង​ជាទី​មេត្រី​! ​មន្ត្រី​ជាន់ខ្ពស់​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​មាន​មូលដ្ឋាន​ ​នៅ​សហរដ្ឋអាមេរិក​ ​បាន​ចេញមុខ​ច្រានចោល​រាល់​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​វៀតណាម​ ​ដែល​ថា​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ជា​ចលនា​នយោបាយ​ខុសច្បាប់​ ​នៅ​បរទេស​ ​បង្កើត​ឡើង​ដើម្បី​ប្រឆាំង​ ​នឹង​រដ្ឋាភិបាល​វៀតណាម​ ​និង​មាន​គោលបំណង​បង្កើត​រដ្ឋ​ឯករាជ្យ​ ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ​។​ ​ប្រតិកម្ម​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​នេះ​ ​ធ្វើឡើង​ ​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​កាលពី​ស​ប្ដាហ៍​មុន​ ​បាន​សហការ​ជាមួយ​នគរបាល​ខេត្ត​ទួល​តា​មោក​ ​កោះហៅ​យុវជន​ខ្មែរក្រោម​ ​ទៅ​សួរនាំ​ ​ជុំវិញ​ការផ្សាយ​ព័ត៌មាន​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាក់ទង​នឹង​ប្រវត្តិ​ទឹកដី​កម្ពុជាក្រោម​ ​។​ ​អាជ្ញាធរ​វៀតណាម​ ​បាន​ប្រើ​ហិង្សា​មក​លើ​យុវជន​ខ្មែរក្រោម​រូប​នោះ​ ​នៅ​ក្នុង​ពេល​សាកសួរ​យក​ចម្លើយ​ ​និង​ចោទប្រកាន់​ ​ថា​ ​បាន​ចូលរួម​សកម្មភាព​ ​និង​ជឿ​តាម​ការ​ញុះញង់​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​អាជ្ញាធរ​វៀតណាម​ហៅថា​ ​ជា​ក្រុម​ប្រតិកិរិយា ​ដែល​បង្ក​ភាព​ច្របូកច្របល់​ ​ចលាចល​ដល់​សង្គម​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​។​

ប្រតិភូវៀតណាម លោក ម៉ៅ មុនី និងប្រតិភូសហរដ្ឋអាមេរិក ថ្លែង​ក្នុងក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា (ECOSOC) កាលពីឆ្នាំ ២០១៩ ។ រូបថតៈ Mannrinh Tran
ប្រតិភូវៀតណាម លោក ម៉ៅ មុនី និងប្រតិភូសហរដ្ឋអាមេរិក ថ្លែង​ក្នុងក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា (ECOSOC) កាលពីឆ្នាំ ២០១៩ ។ រូបថតៈ Mannrinh Tran

សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ប្រតិកម្ម​នឹង​អាជ្ញាធរ​វៀតណាម​ ​ក្នុង​ខេត្ត​ឃ្លាំង​ ​និង​ខេត្ត​ទួល​តា​មោក​ ​ចំពោះ​ការ​ចុះទៅ​ចាប់​ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម​ម្នាក់​ ​ដល់កន្លែង​រោងចក្រ​ ​ទី​ដែល​យុវជន​រូប​នោះ​ ​កំពុង​បំ​ពេញការ​ងារ​ ​ពី​បទ​បំពាន​នឹង​ច្បាប់​ ​។​ ​មន្ត្រី​ជាន់ខ្ពស់​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម លោក​ ​ម៉ៅ​ ​មុនី ​បាន​ថ្លែង​ថា​ ​អាជ្ញាធរ​វៀតណាម​ ​ក្នុង​ខេត្ត​ឃ្លាំង​ ​និង​ខេត្ត​ទួល​តា​មោក​ ​ដែល​ជា​ដែនដី​ខ្មែរ​ ​គ្រប់គ្រង​ដោយ​វៀតណាម​ បាន​សហការ​គ្នា​ធ្វើការ​ចាប់ខ្លួន​យុវជនខ្មែរក្រោម យកទៅ​ស​ម្លុ​ត​បំភ័យ​ ​ដើម្បី​បំបាក់​ស្មារតី​យុវជន​ខ្មែរក្រោមផ្សេងទៀត​ ​ដោយសារតែ​សកម្មភាព​ផ្សព្វផ្សាយ​ការពិត​ ​ពី​ប្រវត្តិ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជាក្រោម​ ​និង​ហ៊ាន​ងើបឡើង​ ​តវ៉ា​ទាមទារ​ ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ ​។​

​ក្នុង​ពេល​សួរ​យក​ចម្លើយ​យុវជន​ខ្មែរក្រោម​នោះដែរ​ ​អាជ្ញាធរ​វៀតណាម​ ​បានចោទប្រកាន់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ថា​ នៅ​ពីក្រោយខ្នង​នៃ​ការ​បំផុស​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​អនុវត្ត​នូវ​សកម្មភាព​ ​ក្នុង​បំណង​បំបែក​បូរណភាព​ដែនដី​នៃ​ប្រទេស​វៀតណាម​ ​ដើម្បី​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ​ ​និង​បន្ត​កា​រលាប​ពណ៌​មក​លើស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ថា​ ​ជា​ចលនា​នយោបាយ​ខុសច្បាប់​ ​នៅ​ក្រៅ​ប្រទេស​ ​ដើម្បី​ដឹកនាំ​ចលនា​មួយ​ចំនួន​ប្រឆាំង​ ​នឹង​រដ្ឋាភិបាល​វៀតណាម​ ​។​

លោក ម៉ៅ មុនី ជាអនុប្រធាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែង​ទៅ​កាន់​សមាជិក​នៃ​គណៈកម្មាធិការ​អង្គការ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា (ECOSOC) កាលពីឆ្នាំ ២០១៩ ។ រូបថតៈ Mannrinh Tran
លោក ម៉ៅ មុនី ជាអនុប្រធាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែង​ទៅ​កាន់​សមាជិក​នៃ​គណៈកម្មាធិការ​អង្គការ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា (ECOSOC) កាលពីឆ្នាំ ២០១៩ ។ រូបថតៈ Mannrinh Tran

ឆ្លើយ​បំភ្លឺ​តប​ទៅ​នឹងការ​ចោទប្រកាន់​របស់​អាជ្ញាធរ​វៀតណាម​ ​លោក​ ​ម៉ៅ​ ​មុនី​ ​អនុប្រធាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ​លើកឡើង​ថា​ ​បើសិនជា​ សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ជា​អង្គ​ការបរទេស​មិន​ស្រប​ច្បាប់​ទេ​នោះ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ក៏​មិន​អាចប​ន្ត​ធ្វើសកម្មភាព​គ្រប់បែបយ៉ាង​ ​នៅ​លើឆាកអន្តរជាតិ​ ​ជាង​ ​២​០​ ​ឆ្នាំ​កន្លងមក​នេះ​ ​បាន​ឡើយ​ ​។​ ​លោក​ថា​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​ក្រៅ​ស្រុក​ ​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​លើទឹក​ដី​កំណើត​ ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ ​នៅ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ​ដើម្បី​ធ្វើសកម្មភាព​តស៊ូ​មតិ​ដោយ​អហិង្សា​ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក​ ​និង​ទាមទារ​ ​«​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ ​ដោយខ្លួនឯង​»​ ​ស្របតាម​ច្បាប់អន្តរជាតិ​ ​។​

នៅ​ពេល​សួរ​ថា​ ​តើ​ហេតុអ្វី​ ​វៀតណាម​ ​តែង​ចោទប្រកាន់​ ​ថា​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ជា​អ្នក​នៅ​ពីក្រោយខ្នង​នៃ​ការ​ហ៊ាន​ងើបឡើង​តវ៉ា​ ​និង​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរក្រោម​? ​។​ ​លោក​ ​ម៉ៅ​ ​មុនី​ ​ឆ្លើយ​ទទួលស្គាល់​ ​យ៉ាង​ដូច្នេះ​ថា​ ​៖

​ប្រតិកម្ម​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​នេះ​ ​បន្ទាប់ពី​ ​អាជ្ញាធរ​វៀតណាម​ ​កាលពី​ថ្ងៃ​ទី​ ​២​៦​ ​ខែ​មករា​ ​បាន​កោះហៅ​យុវជន​ ឡឹ​ម​ ​វាំង​ហុង​ ​ទៅ​សាកសួរ​រ​អស់​ជាច្រើន​ម៉ោង​ ​។​ ​យុវជន​ ឡឹ​ម​ ​វាំង​ហុង​ ​អះអាង​ ​ថា​ ​នៅ​ក្នុង​ពេល​សាកសួរ​យក​ចម្លើយ​ ​សមត្ថកិច្ច​វៀតណាម​ ​បាន​ប្រើ​ហិង្សា​មក​លើ​រូបលោក​ ​និង​បានគំរាម​លោក​ថា​ ​អាជ្ញាធរ​នឹង​ចាប់ខ្លួន​ ​បើ​លោក​នៅតែ​បន្ត​ធ្វើសកម្មភាព​ទាំងឡាយ​ណា​ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​។​ ​ទោះជាយ៉ាងណា​ ​យុវជន​​ខ្មែរក្រោម​រូប​នោះ​ ​លើកឡើង​ថា​ ​លោក​មិនបាន​ប្រ​ព្រឹត្ត ​ដូច​ការ​ចោទ​របស់​អាជ្ញាធរ​វៀតណាម​ ​នោះ​ទេ​ ​។​ ​លោក​ថា​ ​ខ្លួន​មិន​ដឹង​ប្រព្រឹត្តកំហុស​បែប​ណា​ឡើយ​ ​ដោយ​គ្រាន់តែ​អនុវត្ត​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ​ ​បង្ហោះ​ព័ត៌មាន​ពិត​ ​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ទឹកដី​កម្ពុជាក្រោម​ ​និង​ផ្សព្វផ្សាយ​ឯកសារ​ ​ស្តីពី​សិទ្ធិមនុស្ស​អន្តរជាតិ​ ​សិទ្ធិ​ជា​ជនជាតិ​ដើម​ ​នៅ​តាម​បណ្តាញ​សង្គម​ប៉ុណ្ណោះ​ ​។​

​យុវជន​ ឡឹ​ម​ ​វាំង​ហុង​ ផ្តល់​បទសម្ភាសន៍​មួយ​ជាមួយ អ្នកយកព័ត៌មាន​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​កាលពី​ថ្ងៃ​ទី​ ​២​៨​ ​ខែ​មករា​ ​២០២២

​យុវជន​ ឡឹ​ម​ ​វាំង​ហុង​ ផ្តល់​បទសម្ភាសន៍​មួយ​ជាមួយ អ្នកយកព័ត៌មាន​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​កាលពី​ថ្ងៃ​ទី​ ​២​៨​ ​ខែ​មករា​ ​២០២២

​ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​កាលពី​ថ្ងៃ​ទី​ ​២​៨​ ​ខែ​មករា​ ​យុវជន​ ឡឹ​ម​ ​វាំង​ហុង​ ​បញ្ជាក់​ថា​ ​អាជ្ញាធរ​វៀតណាម​ ​ព្រមាន​លោក​ ​ដែល​បាន​រក្សា​សៀវភៅ​ ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្ដីពី​ ​សិទ្ធិ​ជនជាតិ​ដើម​​ ​និងឧបករណ៍សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​ចំនួន​ទៀត​ ​ដែល​បោះពុម្ពផ្សាយ​ជា​ភាសាខ្មែរ​ ​និង​វៀតណាម​ ​គឺ​ខុសច្បាប់​ ​ដោយ​អាជ្ញាធរ​លើក​ហេតុផល​ថា​ ​សៀវភៅ​ទាំងឡាយ​ណា​ ​ដែល​បោះពុម្ពផ្សាយ​ ​ដោយ​អង្គការសហប្រជាជាតិ​ ​គឺ​មានតែ​ជា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ​ ​ទើប​ស្រប​ច្បាប់​ ​។​ ​យុវជន​រូប​នេះ​ ​អះអាងបន្ថែម​ ​ថា​ ​ពួក​អាជ្ញាធរ​យួន​ ​ក៏បាន​ហាម​ពលរដ្ឋ​ខ្មែរក្រោម​ ​ដោយ​មិន​អនុញ្ញាត​ឲ្យ​បោះពុម្ព​ ​និង​ចែកចាយ​សៀវភៅ​ ​ឬ​ឯកសារ​កតិកាសញ្ញា​អន្តរជាតិ​នានា​ផង​ ​។​

​ត្រង់​ចំណុច​នេះ​ ​លោក​ ​ម៉ៅ​ ​មុនី​ ​ថា​ ​នេះ​ជា​រឿង​អាម៉ាស់​របស់​រដ្ឋាភិបាល​វៀតណាម​ ​ដែល​មាន​ចេតនា​លាក់បាំង​ការពិត​ ​។​ ​លោក​ថា​ ​ប្រទេស​វៀតណាម ​ជា​ប្រទេស​ហត្ថលេខី​មួយ​នៃ​កតិកាសញ្ញា​ ​អនុសញ្ញា​ ​និង​លិខិ​តូប​ករ​ណ៍​អន្តរជាតិ​ ​ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ​ ​បាន​ចុះហត្ថលេខា​ ​ទទួលស្គាល់​ ​នៅ​អង្គការសហប្រជាជាតិ​ ​និង​មាន​កាតព្វកិច្ច​អនុវត្ត​តាម​ផង​នោះ​ ។

​ពាក់ព័ន្ធ​នឹង​ករណី ​ ​ដែលសមត្ថកិច្ច​ ​បាន​ប្រើ​ហិង្សា​សួរ​ចម្លើយ​ ​ទៅលើ​យុវជន​ ឡឹ​ម​ ​វាំង​ហុង​ ​វិញ​ ​លោក​ ​ម៉ៅ​ ​មុនី​ ​បាន​ជំរុញ​ ​និងអំ​ពាវ​នា​វ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ ​ឲ្យបាន​ពេញលេញ​ក្នុង​ការគោរព​អនុសញ្ញា​ ​និង​ពិធីសារ​បន្ថែម​ ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ ​អំពើ​ទារុណកម្ម​ ​។​ ​លោក​ថា​ ​វៀតណាម​ ​បាន​ចុះ​កិច្ចព្រមព្រៀង​ ​ផ្តល់​សច្ចាប័ន​ទទួលយក​ច្បាប់អន្តរជាតិ​ ​ស្ដីពីការ​ប្រឆាំង​អំពើ​ទារុណកម្ម​ជាមួយ​អង្គការសហប្រជាជាតិ​ ​នៅ​ឆ្នាំ​ ​២​០​១​៣​ ​ហើយ​បាន​ប្រតិបត្តិ​តាម​កិច្ចព្រមព្រៀង​ ​លើ​ពិធីសារ​បន្ថែម​នៃ​អនុសញ្ញា​នេះ​ ​នៅ​ឆ្នាំ​ ​២​០​១​៥​ ​។​

​សូម​បញ្ជាក់​ថា​ ​មហាសន្និបាតអង្គការសហប្រជាជាតិ​ ​បាន​អនុម័ត​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម​ ​និង​ការប្រព្រឹត្ត​មក​លើ​ខ្លួន​ ​ឬ​ទណ្ឌកម្ម​ឯទៀត​ ​ដែល​ឃោរឃៅ​ ​អមនុស្សធម៌​ ​ឬ​ ​បន្ថោក​បន្ទាប ​នៅ​ថ្ងៃ​ទី​ ​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​១​៩​៨​៤​ ​និង​បាន​ចូលជាធរមាន​ នៅ​ថ្ងៃ​ទី​ ​២​៦​ ​ខែ​មិថុនា​ ​ឆ្នាំ​ ១​៩​៨​៧​ ​ដោយមាន​ប្រទេស​មួយ​ចំនួន​ ​នៅ​លើ​សកលលោក​ ​រួម​ទាំង​ប្រទេស​វៀតណាម​ផង​ ​បាន​ទទួលស្គាល់​ ​និង​បាន​ចូល​ជា​ភាគី​មួយ​នៃ​អនុសញ្ញា​ខាងលើ​នេះ​ ​។

​គួរ​ជម្រាប​ជូន​ថា​ ​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​ ​នៅ​កម្ពុជាក្រោម​ ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​មិន​មាន​ភាព​ប្រសើរ​ឡើយ​ ​ប្រៀបធៀប​ជាមួយ​ឆ្នាំមុន​ៗ​ ​។​ ​ខ្មែរក្រោម​ ​នៅតែ​ទទួល​នូវ​ការរំលោភ​សិទ្ធិមនុស្ស​ច្រើន​ប្រភេទ​ ​ដោយ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​ចាប់​ដាក់​ពន្ធ​នាគា​រ​ជាបន្តបន្ទាប់​ ​។​ ​ខ្មែរក្រោម​ ​ទទួល​នូវ​ការ​គំរាមកំហែង​ ​បំភិតបំភ័យ​ ​បំបាក់​ស្មារតី​ ​បំបិទ​សិទ្ធិ​សេរីភាព​សម្តែង​មតិ​ ​សិទ្ធិ​សេរីភាព​ក្នុង​ការសិក្សា​ប្រវត្តិ​សា​ស្រ្ត ​ការសិក្សា​អំពី​សិទ្ធិ​ជនជាតិ​ដើម​ ​និង​ការប្រើប្រាស់​ពាក្យ​ថា​ ​«​ខ្មែរក្រោម​»​ ​ជាដើម​ ​ក៏​មិន​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​ ​អនុញ្ញាត​នោះ​ឡើយ​ ​៕​