សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ Pennsylvania រៀបចំ​ផែនការ​ឆ្នាំ ២០១៨

ដោយ ស៊ឺន ចែងចើន l VOKK

នៅ​ថ្ងៃអាទិត្យ ទី ១៤ ខែមករា ឆ្នាំ ២០១៨ នេះ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ រដ្ឋ Pennsy lvania សហរដ្ឋអាមេរិក បាន​បើក​កិច្ចប្រជុំ​មួយ នៅ​វត្ត​សុរិយា​រង្សី​ខ្មែរក្រោម ក្រោម​អធិបតីភាព របស់ លោក ត្រឹង ម៉ាន់ រិន្ទ ជា​ប្រធាន​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ពិភាក្សា​លើ​គំរោង សកម្មភាព​មួយចំនួន​សម្រាប់ ឆ្នាំ ២០១៨ ។​

​កិច្ចប្រជុំ​ផ្ដោតលើ​របៀបវារៈ​សំខាន់ៗ​មួយចំនួន ដូចជា លោក ត្រឹង ម៉ាន់ រិ​ន បានធ្វើ​របាយ ការណ៍​ស្ដីពី ផែនការ​ទូទៅ​របស់​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ផែនការ​ស្ដីពី​គំរោង​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ចូលប្រជុំ​នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) នា​ខែមេសា​ខាងមុខ នេះ ។ អ្នកស្រី សឺ​ង ធី និ​ត ជា​ប្រធាន​ស្ត្រី នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​បានធ្វើ​របាយ​ការ​ស្ដីពី​គំរោង​រៀបចំ​ទិវា​សិទ្ធិនារី​អន្តរជាតិ នា​ខែមីនា ខាងមុខ ។ លោក ថាច់ ផៃ ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ Philadelphia បាន​ថ្លែង​អំពី​សមាជិកភាព​នៃ​សាខា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ Pennsylvania ។​

​ជា​រៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ និង​សមាជិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក តែង​មក ប្រជុំ​នៅ​ទីក្រុង​ភី​ឡា​ដែល​ផ្យា ស្រប​ពេលដែល​ប្រតិភូ​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូល​ថ្លែង ការណ៍ នៅក្នុង​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​បុរី New York សហរដ្ឋអាមេរិក ។​