សេចក្ដីជូនដំណឹង​រប​ស់ អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្ដីពី​ការ​កិច្ចប្រជុំ​ដំណាច់ឆ្នាំ ២០១៦

​ជា​រៀងរាល់ឆ្នាំ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែង​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ នៅ​ពាក់កណ្តាល​ខែធ្នូ នាពេល​ខាងមុខនេះ ដើម្បី​ថ្នាក់ដឹកនាំ និង​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក​ពិភាក្សា​អំពី​សមិទ្ធផល ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​មួយឆ្នាំ​កន្លងមក និង​ឡើង​គម្រោង​សម្រាប់​បេសកម្ម​ឆ្នាំ​ថ្មី ។ ប៉ុន្តែ ដោយឡែក​សម្រាប់​ឆ្នាំ ២០១៦ នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងមិន​រៀបចំ​កិច្ចប្រជុំ​ដំណាច់ឆ្នាំ ទៅតាម​គម្រោង ដែល នឹងធ្វើ​ឡើង​នៅ​ទីក្រុង​អា​តា​ឡង់​តា រដ្ឋ​ចរចារ សហរដ្ឋអាមេរិក ឡើយ ។ នេះ​បើ​យោងតាម​លិខិត​ជូនដំណឹង​មួយ​ចុះ​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៦ ដោយ​លោក ថាច់ វៀន អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ តទៅ​នេះ លោក ស៊ឺន ថា​យ​ធន សូម​អាន​សេចក្តីប្រកាស​ព័ត៌មាន​នេះ ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចតទៅ​៖​

KKF chairman Release Letter 2016