ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ លោក ប្រាក់ សេរីវុឌ្ឍ ជា ប្រធាន ប្រតិបត្តិ នៃ សហព័ន្ធ ខ្មែរកម្ពុជាក្រោម បានមកបំពេញទស្សនកិច្ច នៅទីក្រុង San Jose រដ្ឋ California ដើម្បី ចូលរួមខួប ១១ ឆ្នាំ ថ្ងៃអង្គការសហប្រជាជាតិអនុម័ត សេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិ ជនជាតិដើម ១៣ កញ្ញា ២០០៧-១៣ កញ្ញា ២០១៨ ។ អ្នកស្រី កៀង សាខន នៃ វិទ្យុសំឡេងកម្ពុជាក្រោម និង ទូរទស្សន៍ ព្រៃនគរ បានធ្វើកិច្ចសម្ភាសន៍ លោក ប្រាក់ សេរីវុឌ្ឍ អំពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម បានបំពេញបេសកកម្មនៅក្នុង ខែសីហា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖