​ពលរដ្ឋ​ខ្មែរក្រោម​ ​សុខចិត្ត​ដេក​ឲ្យ​រថក្រោះ​ឈូស​ឆាយដី​កិន​ ​ដើម្បី​ការពារ​ដី​កេរ​ដូនតា​របស់​ខ្លួន​

ដោយ ស៊ឺន ចែងចើន

ពលរដ្ឋខ្មែរក្រោមមួយគ្រួសារ ស្ថិតនៅភូមិផ្នោលើ ឃុំដំបូកបី ស្រុកផ្នោដាច់ នៃ ខេត្តព្រះត្រពាំង ប្ដេជ្ញាសុខចិត្តស្លាប់នៅលើដីខ្លួន ប្រសិនបើអាជ្ញាធរវៀតណាម នៅតែបន្តដាក់កម្លាំងឲ្យមកឈូសឆាយដីរបស់ពួកគេ ។ ការប្រកាស សុខចិត្ត បូជាជីវិត ដើម្បីការពារទឹកដី ដែលបានបន្សល់ទុកពីដូនតា មកឱ្យពួកគាត់ជំនាន់ក្រោយប្រើប្រាស់ ធ្វើឡើង បន្ទាប់ពីកម្លាំងអាជ្ញាធរវៀតណាម នៅស្រុកផ្នោដាច់ នៃ ខេត្តព្រះត្រពាំង បានប្រើអំណាចរំលោភបំពានសិទ្ធិលំនៅឋានរបស់ពួកគេ ដោយចុះឈូសឆាយដី ដើម្បីរឹបអូសយកធ្វើជាកម្មសិទ្ធិរបស់រដ្ឋ នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ ។

តាមរយៈការបង្ហោះវីដេអូឃ្លីបជាច្រើន លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បង្ហាញថា អាជ្ញាធរវៀតណាម កំពុងធ្វើសកម្មភាព ដោយបញ្ជាឱ្យគ្រឿងចក្រឈូសឆាយ និងគាស់កកាយ រំលោភយកដីប្រជាពលរដ្ឋខ្មែរក្រោម ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ថាច់ ញ៉ឹក រៀបរាប់ថា គ្រួសារលោកសុខចិត្តស្លាប់ និងនៅក្រាញននៀល ហើយមិនចុះចាកចេញពីដីរបស់ខ្លួនជាដាច់ខាត ។ លោក ថាច់ ញ៉ឹក ជាម្ចាស់ដី ដែលត្រូវរបបយួនរឹបអូសយកនោះ បានថ្លែងក្នុងវីដេអូ នៅពេលប្អូនរបស់គាត់ទាំងពីរនាក់ កំពុងតែដេកផ្កាប់មុខ នៅមុខកង់រថក្រោះឈូសឆាយដីនោះ ថា គ្រួសារលោកសុខចិត្តលះបង់ជីវិត តែមិនឲ្យរបបអាណានិគមយួន មករឹបអូសយកដីរបស់ខ្លួនឡើយ ។

លោក ថាច់ ញ៉ឹក ៖ «​រដ្ឋាភិបាល​យួន​ ​ធ្វើបាប​ខ្មែរ​ ​យក​ដី​ខ្មែរ​ ​ឥឡូវ​ខ្ញុំ​ ​សុខចិត្ត​ងាប់​ ​ឲ្យ​ខ្ញុំ​ងាប់​ ​មិន​ឲ្យ​យក​ដី​ជាដាច់ខាត​ ​ប្រាប់​បងប្អូន​ឲ្យដឹង​ ​សុខចិត្ត​ងាប់​មុខ​ឆាង​ (​គ្រឿងចក្រ​ ​ឬ​ហៅថា​ អេ​ស្កា​វ៉ា​ទ័​រ​) ​។​ ​នេះ​! ​ឃ្លីប​នេះ​ ​ទុក​ផ្ញើ​ទៅ​អន្តរជាតិ​ ​មើល​មើ​ល៍! ​រដ្ឋា​ភ​បាល​វៀតណាម​នេះ​ ​ធ្វើ​អ៊ីចឹង​ ​ត្រូវ​ ​ឬ​ខុស​? ​នេះ​មែន​លួច?​ ​មែន​ចោរ​ទេ​? ​បងប្អូន​ជួយ​មើល​មើ​ល៍ ​។​ ​នែ​! ​ចោរ​មក​លួច​ដី​គ្រួសារ​ខ្ញុំ​ ​ពិតប្រាកដ​ ​។​ ​ឥឡូវ​! ​មែន​ចោរ​ទេ​ហ្នឹង​? ​ហ្នឹង!​ ​កន​ធ្វើការ​នៅ​ឃុំ​ អ្ហ៎! ​ហើយ​អញ្ជើញ​មក​ ​ម​ក៍​កន​គាត់រត់​ឡើង​បើក​ឆាង​មោះ»​ ​។

 

លោក ថាច់ ញ៉ឹក បានអះអាងទៀតថា រដ្ឋាភិបាល នៃ បក្សកុម្មុយនិស្តយួន ទើបតែមកបង្កើត និងចូលកាន់កាប់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទេ តែទឹកដីកេរដូនតារបស់គាត់ មានរាប់ពាន់ឆ្នាំមកហើយ មិនគួរណារដ្ឋាភបាលវៀតណាម មករំលោភបំពានប្លន់យកដីរបស់គាត់ដូច្នោះសោះ ។

លោក ថាច់ ញ៉ឹក ៖ ​នេះ​! ​ប្អូន​ខ្ញុំ​ ​ដេក​នៅមុខ​កង់​ឆាង​ (​គ្រឿងចក្រ​ ​ឬ​ហៅថា​ អេ​ស្កា​វ៉ា​ទ​័​រ​) ​ទុកឲ្យ​វារ​ត់ (​បើក​) ​បង្កិន​ ​។​ ​ប្រាប់​ថា​ ​ដី​អញ​ៗ​ ​ការពារ​ពីមុន​រដ្ឋ​ហ្នឹង​មាន​ម្ល៉េះ​ ​ប្រាប់ឲ្យដឹង​ ​។​ ​រដ្ឋ​ហ្នឹង​ ​មាន​ក្រោយ​ដី​ខ្ញុំ​ទេ​ ​រដ្ឋ​ហ្នឹង​ 30/04/75 ​រំដោះ​ ​។​ ​កង​ (​ចំណែក​) ​ដី​ខ្ញុំ​ហ្នឹង​ ​មាន​រយ​ពាន់​ឆ្នាំ​ហើយ​ ​តា​យាយ​ខ្ញុំ​សម្លាប់​អស់ហើយ​ ​ឪ​ខ្ញុំ​នៅ​ ​ស្លាប់​ទៀត​ ​២​០​១​២​ ​។​ ​ឥឡូវ​ ​ខ្ញុំ​ប្រាប់ឲ្យដឹង​ ​ដាច់ខាត​អ្នកឯង​យក​គ្រឿងចក្រ​មក​ ​អ្នកឯង​ប្តូរជីវិត​ហើយ​ខ្ញុំ​ ​។