​ពលរដ្ឋ​ខ្មែរក្រោម​ ​ថា​ ​មន្ត្រី​ខ្មែរ​ក្នុង​ជួរ​រដ្ឋាភិបាល​វៀតណាម​ ​គ្មាន​ឆន្ទៈ​បម្រើ​ផលប្រយោជន៍​ខ្មែរក្រោម​

ដោយ លី ឈូន

ពលរដ្ឋ​ខ្មែរក្រោម​ ​លើកឡើង​ថា​ ​គិតតែពី​ដើម​ឆ្នាំ​ ​២​០​២​១​ ​មកដល់ពេលនេះ​ ​រឿង​អយុត្តិធម៌​ជាច្រើន​ ​បាន​កើតឡើង​ ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​ ​ខ្មែរក្រោម​ ​ត្រូវ​អាជ្ញាធរ​វៀតណាម​ ​និង​អ្នកមានអំណាច​ជា​ជនជាតិ​យួន​ ​រឹបអូស​យក​ដីធ្លី​ខ្មែរក្រោម​ច​ត្រូវ​សមត្ថកិច្ច​វៀតណាម​ច​បំបិទ​សិទ្ធិ​ក្នុង​ការ​និយាយ​ស្ដី​ ​ក្នុង​ការ​ផ្សព្វផ្សាយ​ច្បាប់​សិទ្ធិ​ជនជាតិ​ដើម​ ​ក្នុង​ការគោរព​បូជា​ទំនៀមទម្លាប់​ខ្មែរ​ ​និង​ព្រះពុទ្ធសាសនា​ ​ខ្មែរក្រោម​រង​ការរើសអើង​ជាតិសាសន៍​ ​និង​ខ្វះ​ការ​ជួយឧបត្ថម្ភ​ ​ដោះ​ទុក្ខវេទនា​ ​ក្នុង​ដំណាក់កាល​អត់ឃ្លាន​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​ ​សព្វថ្ងៃ​ ​មាន​មន្ត្រី​ខ្មែរ​ក្នុង​ជួរ​រដ្ឋាភិបាល​វៀតណាម​ ​រាប់ពាន់​នាក់​ ​មាន​ទាំង​តំណាងរាស្ត្រ​ ​ក្រុមប្រឹក្សា​ខេត្ត​ ​ចៅហ្វាយស្រុក​ ​មេឃុំ​ ​មេភូមិ​ ​រហូត​ទៅដល់​សន្តិសុខ​តាម​មូលដ្ឋាន​ ​ទាហាន​និង​ជា​មន្ត្រី​នគរបាល​ជាតិ​ទៀត​ផង​ ​។​ ​ប៉ុន្តែ​ ​គេ​នៅតែ​ឃើញ​ពលរដ្ឋ​ខ្មែរក្រោម​ ​ក្រោក​ឡើង​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​ ​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ដោយខ្លួនឯង​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​ត្រូវ​បង្ខំចិត្ត​ខ្លួនឯង​ ​អំពាវនាវ​សុំ​អន្តរាគមន៍​ ​ពី​អង្គការសង្គម​ស៊ីវិល​ខ្មែរក្រោម​ ​នៅ​ក្រៅ​ស្រុក​ ​មាន​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ជាដើម​ ​។​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​អំពាវនាវ​ដល់​មន្ត្រី​ខ្មែរក្រោម​ ​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​របប​កុម្មុ​យ​នី​ស្ត​វៀតណាម​គ្រប់រូប​ ​សូម​ប្រើ​សិទ្ធិ​របស់​ខ្លួន​ ​ដើម្បី​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរក្រោម​ ​ស្វែងរក​ភាព​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដើម្បី​ ​កុំឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ចោទប្រកាន់​ថា​ ​មន្ត្រី​ខ្មែរក្រោម​ក្នុង​ជួរ​រដ្ឋាភិបាល​វៀតណាម​ ​ជា​អាយ៉ង​យួន​ ​ចាំតែ​ធ្វើបាប​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​បន្ថែម​តទៅទៀត​ ​។

ក្រុមតំណាងរាស្រ្តខ្មែរក្រោមនៃរដ្ឋសភាវៀតណាម

«ធ្វើ​ការ​ធ្វើការ​មក​ចាប់​ខ្ញុំ​ទាំង​យប់​អាធ្រាត​ដូច្នេះ​ ខ្ញុំ​ទទួល​យក​មិន​បាន​ទេ​ ហេតុ​ដូច្នេះ​សូម​បង​ប្អូន​ជួយ​មើល​ផង​ ​ខ្ញុំ​គ្មាន​ម៉ែ ​ឪ​ទេ​ សូម​បង​ប្អូន​ជួយ​ខ្ញុំ​ផង​ ជួយ​ផ្សព្វ​ផ្សាយ​ផង​» ។ អំបាញ់មិញ​នេះ ​គឺ​ជា​សំឡេង​​របស់​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ នៅ​ភូមិ​ស្រឡូង​ ឃុំ​ជ្រោយ​ទឹម (ដែល វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ ដាយ​តឹម (Dai Tam) ស្រុក​បាយ​ឆៅ ដែល​វៀតណាម​ ដាក់​ឈ្មោះ​ថ្មី​ថា​ មី សៀង (My Xuyen) ខេត្ត​ឃ្លាំង​ដែល​វៀតណាម​ ដាក់​ឈ្មោះ​ថ្មី​ថា​ សុក ត្រាំង (Soc Trang) ស្រែក​តវ៉ា ចំពោះ​នគរ​បាល​ឃុំ​ ដែល​ប៉ុនប៉ង​ចាប់​គាត់​ទាំង​យប់​អាធ្រាត ព្រោះ​តែ​គាត់​បាន​ផ្សាយ​បន្ត​ផ្ទាល់​ អំពី​ភាព​អសកម្ម​របស់​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ចែក​ស្បៀង​មិន​ស្មើ​ភាព​ ចំពោះ​ពលរដ្ឋ​ក្រី​ក្រ​ ក្នុង​ដំណាក់​កាល​រាតត្បាត​នៃ​ជំងឺ ​កូវិដ-១៩ ។

បញ្ជាក់​នូវ​ករណី​នេះ​ បុរស​ខ្មែរ​ក្រោម​ម្នាក់​ឈ្មោះ ​សឺង​ សុ​ភ័ក្ដិ​​​​ អាយុ​ប្រមាណ ៤០ ឆ្នាំ ជា​អ្នក​ស្ថិត​ក្នុង​ហេតុ​ការ​នោះ ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ និង​សារព័ត៌មាន​​ព្រៃ​នគរ​ឱ្យ​ដឹង​ថា ក្នុង​ពេល​ដែល​សមត្ថកិច្ច​វៀតណាម​ប៉ុន​ប៉ង​ចាប់​បុរស​ខ្មែរ​ក្រោម​ ដោយ​អំពើ​អយុត្តិធម៌​នោះ​ គេ​មិន​ឃើញ​មាន​កិច្ច​អន្តរាគមន៍ ​ពី​មន្ត្រី​ខ្មែរ​ក្រោម ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​វៀតណាម​​ឡើយ ​។ បុរស​ខ្មែរ​ក្រោម​វ័យ​ ៤០​ ឆ្នាំ​ម្នាក់​នេះ​ បញ្ជាក់​បន្ថែម​ទៀត​ថា​ មន្ត្រី​ខ្មែរ​ក្រោម​ទាំង​នោះ ​គ្រាន់​តែ​ជា​អាយ៉ង​របស់​រដ្ឋអំណាច​វៀតណាម​តែ​ប៉ុណ្ណោះ​៖ «គ្មាន​កម្មាភិបាល​ខ្មែរ​ណា​ម្នាក់​​អើត​ក្បាល​ ​ចេញ​មុខ​ ចេញ​មាត់​ អី​មក​ជួយ​គាត់​ទេ​ ហើយ​គាត់​ហ្នឹង​គឺ​ជា​អ្នក​ស៊ី​ឈ្នួល​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ផង​​»

ស្រដៀង​គ្នា​នេះ​ដែរ​ ស្ត្រី​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ នៅ​ប្រទេស​ថៃ​ម្នាក់​ឈ្មោះ​ ហង្ស​ ធីតា​ អាយុ​ប្រមាណ​ ៤៥​ ឆ្ នាំ​ថា​ មន្ត្រី​ខ្មែរ​ក្រោម​ក្នុង​​ជួរ​រដ្ឋាភិបាល​វៀត​ណាម​​សព្វ​ថ្ងៃ​ សុទ្ធ​តែ​ជា​បក្ខជន ​ពិត​មែន​តែ​ឈ្មោះ​ជា​ខ្មែរ​តែ​ខួរ​ក្បាល​ពួក​គេ​ស្រលាញ់​តែ​បក្ស​ និង​រដ្ឋ​វៀតណាម​ទេ ហើយ​វៀតណាម​ លើក​បន្តុប​មន្ត្រី​ខ្មែរ​ទាំង​នោះ ​សម្រាប់​បន្លំ​សហគមន៍​ជាតិ​ និង​អន្តរ​ជាតិ​​ឲ្យ​មើល​ឃើញ​ថា​ ជន​ជាតិ​ដើម​ខ្មែរ​ក្រោម​ មាន​អ្នក​មើល​ថែ​ត្រឹម​ត្រូវ​ ។ ស្ត្រី​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម ​ដដែល​នេះ​​ បន្ត​ទៀត​ថា​ ធាតុ​ពិត​សព្វ​ថ្ងៃ​ បើ​គ្មាន​ខ្មែរ​ បើ​គ្មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្មែរ​ក្រោម ​នៅ​ក្រៅ​ស្រុក​ជួយ​ស្រែក​ ជួយ​មើល​ ជួយ​អន្តរាគមន៍​ទៅ​សហគមន៍​អន្តរ​ជាតិ​ទេ ​ខ្មែរ​ក្រោម​នៅ​ក្នុង​ស្រុក​ ប្រាកដ​ជា​បាត់​ឈ្មោះ​បាត់​សំឡេង​មិន​ខាន​ ៖«ហ្នឹង​ហើយ​ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ដើម​ម្ចាស់​ទឹក​ម្ចាស់​ដី ​ហើយ​ម្ចាស់​ទឹក​ម្ចាស់​ដី​មិន​មែន​ដី​តិច​ទេ​ណា​ឡើង​ដល់​ទៅ​  ២១-២២ ខេត្ត​ក្រុង​ តែ​ពេល​នេះ​រក​ដី​មួយ​ដុំ​អង្គុយ​លក់​ឪឡឹក​គ្មាន​​ ឥឡូវ​ហ្នឹង​មាន​ខ្មែរ​ក្រោម​អ្នក​ នៅ​ក្រៅ​ប្រទេស​គេ​តវ៉ា​ គេ​ទាម​ទារ​សិទ្ធិមនុស្ស​ផង​បើ​ដូច បើមិនដូច្នោះទេ ពេល​នេះ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ទេ​ » ។

ហេតុ​ដែល​ស្ត្រី​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ម្នាក់​នេះ ​លើក​រណី​នេះ​ឡើង​ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​មន្ត្រី​ខ្មែរ​ក្រោម ​ក្នុង​ជួរ​រដ្ឋ​អំណាច​វៀតណាម​ ក្នុង​ពេល​ដែល​ស្ត្រី​ខ្មែរ​ក្រោម​ម្នាក់​ជា​អ្នក​លក់​លក់​ឪឡឹក​ ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ដេញ​មិន​ឲ្យ​លក់​ តែ​ចំណែក​ជនជាតិ​វៀតណាម​នៅ​ជិត​ខាង​នោះ​ដែរ​ បែរ​ជា​អាជ្ញាធរ​​ឱ្យ​លក់ទៅវិញ៖ «បង​ប្អូន​ជួយ​ចែក​រំលែក​ឱ្យ​ខ្ញុំ​មើល​ ខាង​ជើង​គេ​លក់​គេ​មិន​ដេញ​ខាង​ត្បូង​គេ​បើក​កន្លែង​ចាំ​កង់​គេ​មិន​ដេញ​ ចំណែក​ខ្ញុំ​លក់​នៅ​កណ្ដាល​គេ​ដេញ​ ជួយ​គិត​មើល​ខ្មែរ​លក់​គេ​ដេញ​បង​ប្អូន​ជួយ​ចែក​រំលែក​ឲ្យ​ខ្ញុំ​ផង» ។

ការ​លើក​ឡើង​មក​នេះ ​បន្ទាប​ពី​នៅ​មោង​ប្រមាណ​ជា​ ៨ យប់​ថ្ងៃ​ទី​ ១៨​ ខែ​កញ្ញា​នេះ​ មាន ករណី​បុរស​ខ្មែរ​ក្រោម​ម្នាក់​ឈ្មោះ ​យ៉ាញ់ ​មិញ ​ក្វាង ​អាយុ​ ៣៤ ឆ្នាំ មាន​មុខ​របរ​ស៊ី​ឈ្នួល​បើក​ឡាន​ដឹក​ទំនិញ​មួយ​កន្លែង​នៅ​ជិត​ភូមិ​របស់​លោក​ ត្រូវ​នគរបាល​ឃុំ​តាម​ចាប់​ខ្លួន​ទាំង​យប់​ ព្រោះ​តែ​បុរស​នោះ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​របស់​ខ្លួន​ អំពី​ករណី​ដែល​អាជ្ញាធរ​មូលដ្ឋាន​រុញ​រា​ក្នុង​ការ​ផ្ដល់​លិខិត​ធ្វើ​ដើរ​ឲ្យ​លោក​ ដើម្បី​ចេញ​ក្រៅ​ភូមិ​ប្រកប​មុខ​ប​​របរ​ចិញ្ចឹម​ជីវិត​បន្ត​ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​អនុញ្ញាត​ឲ្យ​ដំណើរ​លិខិត​ធ្វើ​ដំណើរ​តាម​តម្រូវ​ការ​របស់​ពល​រដ្ឋ​ ។​ ហើយ ​និង​ផ្សាយ​អំពី​ ភាព​អសកម្ម​របស់​អាជ្ញាធរ​មូលដ្ឋាន​ ដែល​​ចែក​ស្បៀង​មិន​ស្មើភាព​ចំពោះ​ពលរដ្ឋ​ក្រីក្រ​ ក្នុង​ដំណាក់កាល​រាតត្បាត​នៃ​ជំងឺ​កូវិដ-១៩  តែ​ការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​លោក​នោះ​ បែរ​ជា​ត្រូវ​បាន​អាជ្ញាធរ​  ចោទ​ប្រកាន់​ថា​ប្រឆាំង​នឹង​បម្រាម​​កូវិដ ១៩  និង​បំបះបំបោរពលរដ្ឋ​ទៅ​វិញ​ ។

ក្នុង​ពេល​នគរបាល​តាម​ព្យាយាម​​ចាប​ខ្លួន​បុរស​ខ្មែរ​ក្រោម ​យ៉ាញ់ មិញ​ក្វាង​ នេះ ប្រសិន​ជា​គ្មាន​ការ​រារាំង​ពី​អ្នក​ភូមិ​ផង​របង​ជា​មួយ​នោះ​ទេ ​បុរសរូបនោះ នឹង​ត្រូវ​នគរ​បាល​ចាប់​ខ្លួន​ទៅ​ទាំង​យប់​ ដោយ​មិន​ដឹង​ថា​តើ​អាជ្ញាធរ​ធ្វើ​អ្វី​បុរស​នោះ​ខ្លះ​ទេ ។ តាម​សារ​សំឡេង​នៃ​បុរស​នេះ​ ឲ្យ​ដឹង​ថា​ ឪពុក​របស់​លោក​ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ចាប់​ធ្វើ​ទារុណ​កម្ម រហូត​​ដល់​ស្លាប់​ខ្លួន​ក្នុង​ពេល​ជាប់​ឃុំឃាំង​កន្លង​មក​ដែរ ​។

ឯ​ទិដ្ឋភាព​ទី ២  ទៀត​គឺ​ករណី​ស្ត្រី​ខ្មែរ​ក្រោម​អ្នក​លក់​ឪឡឹក​តាម​ចិញ្ចើម​ថ្នល់​ម្នាក់​នៅ​ផ្សារ​មួយ​ស្ថិត​នៅ​ស្រុក​ថ្កូវ ​ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ ត្រាកូ (Tra Cu)​ ខេត្ត​ព្រះ​ត្រពាំង​ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា ត្រាវិញ (Tra Vinh)  ​ត្រូវ​បាន​អាជ្ញាធរ​រុះ​រើ​រោង​លក់​ឪឡឹក​របស់​គាត់​ចោល​ ដោយ​​ចោទ​ប្រកាន់​គាត់​ថា​លក់​គ្មាន​សណ្ដាប់​ធ្នាប់ ​តែ​ស្ត្រី​នោះ​តវ៉ា​ថា​ហេតុ​ម៉េច​ក៏​ជន​វៀតណាម​បែរ ជា​ឱ្យ​លក​ ព្រោះ​ស្ថាន​ភាព​លក់​ដូរ​របស់​ជន​ជាតិ​វៀតណាម​ទាំង​នោះ​ លក់​ដូរ​ដូច​ជា​គាត់​ដែរ​។

គិត​ត្រឹម​ត្រី​មាស​ទី ​៣ នៃ​ឆ្នាំ​ ២០២១ នេះ​ករណី​អាជ្ញាធរ​វៀតណាម​ រំលោភ​សិទ្ធិ​មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​មាន​ច្រើន​ប្រការ​ណាស់​ ដូច​ជា​ករណី​ហាម​ឃាត់​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម ​នៅ​ភូមិ​កន្រែង​ឃុំ​កំពង់​ប៉េង​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា ឡង់មី (Loan My) ស្រុក ផ្សារ​ថ្មី​ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ តាម​បិញ (Tam Binh) ខេត្ត​លង់​ហោរ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​វិញ​ឡុង ដែល​មាន​ទាំង​អាជ្ញាធរ​វៀតណាម​ផង​ មន្ត្រី​ខ្មែរ​ក្រោម​ទាំង​ព្រះ​សង្ឃ​ និង​ស៊ីវិល​ផង រារាំង​មិន​ឲ្យ​ពុទ្ធ​បរិស័ទ​ភូមិ​កន្រែង​កសាង​សាលា​ឆ​ទាន​ ដោយ​អះអាង​ថា​មាន​វត្ត​នៅ​ជិត​ហើយ​ ចាំ​បាច់​អី​កសាង​សាលា​ឆ​ទាន​ធ្វើអ្វី ។

ករណី​អាជ្ញាធរ​វៀតណាម​ ចាប់​ គំរាម​កំហែង​យុវជន​ខ្មែរ​ក្រោម​ដែល​ផ្សព្វ​ផ្សាយ​សៀវភៅច្បាប់​សិទ្ធិ​ជន​ជាតិ​ដើម​ នៅ​ខេត្ត​វាល​ប្រឹស​ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ដុង​ណាយ (Dong Nai) ។ ករណី​រារាំង​​ គំរាម​កំហែង​យុវជន​ខ្មែរ​ក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង​ និង​រឹម​អូស​យក​សៀវ​ភៅ​ស្ដី​ពី​សិទ្ធិ​​ជន​ជា​ដើម​ រឹប​អូស​យក​អាវ​យឺត របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​មាន​​រូប​សញ្ញា​គោលការណ៍​អភិវឌ្ឍន៍​ចេរភាព ១៧ ចំណុច  របស់​អង្គការ​សហ​​ប្រជាជាតិ​ ដែល​ហៅ​កាត់​ថា ​ អេសឌីជី (SDG)     ព្រម​ទាំង​ករណី​អាជ្ញាធរ​វៀតណាម​រឹប​ដី​ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង​ រឹប​អូស​ស្រែ​ចម្ការ​ និង​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ក្រមួន​​​​​​​​​​​​សរ​ដាក់​ពន្ធនាគារ  ហើយ​និង​​ករណី​រំលោភ​សិទ្ធិ​ពល​រដ្ឋ​ខ្មែរ​ក្រោម​ ជា​ច្រើន​ករណី​ទៀត​  នៅ​ទូទាំង​កម្ពុជា​ក្រោម​។ នៅ​រាល់​ការ​រំលោភ​សិទ្ធិ​​​​​​​​​​​​​​​​​​​​​​​​​​​​សេរីភាព​របស់​អាជ្ញាធរ​វៀតណាម​ទាំង​នេះ ​គេ​មិន​ឃើញ​មាន​មន្ត្រី​ខ្មែរ​ក្រោម​ក្នុង​ជួរ​រដ្ឋាភិបាល​វៀតណាម​ណា​ម្នាក់​ចុះ​ជួយ​អន្តរាគមន៍​ឡើយ​ ។ គេ​ឃើញ​មាន​តែ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ប៉ុណ្ណោះ ​ដែល​ជួយ​ពល​រដ្ឋ​ខ្មែរ​ក្រោម​ក្នុង​គ្រា​លំបាក​ ដូច​ជា​ការ​ចែក​ស្បៀង​អាហារ​ដល់​ពលរដ្ឋ ឈឺថ្កាត់​ និង​​ខ្វះ​ស្បៀង​ក្នុង​គ្រា​អាសន្ន​នៃ​ជម្ងឺ​កូវិដ​ ១៩ ជាដើម​។

ទី​ប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក​ទៀ ថេន ​អំពាវ​នាវ​ដល់​មន្ត្រី​ខ្មែរ​ក្រោម​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​របប​កុម្មុយនីស្ត​វៀតណាម​គ្រប់​រូប​ សូម​ប្រើ​សិទ្ធិ​របស់​ខ្លួន​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​​ពលរដ្ឋ​ខ្មែរ​ក្រោម ​ស្វែង​រក​ភាព​យុត្តិ​ធម៌​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ចោទ​ប្រកាន់​ថា​មន្ត្រី​ខ្មែរ​ក្រោម​ក្នុង​ជួរ​រដ្ឋាភិបាល​វៀតណាម​ជា​អាយ៉ង​វៀតណាម ចាំ​តែ​ធ្វើ​បាប​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ថែម​តែប៉ុណ្ណោះ៖ «មាន​តែ​ឈ្មោះ​ ហើយ​ជួន​កាល​ក្នុង​កម្ម​វិធី​អី​ហ្នឹង​គ្មាន​និយាយ​អី​មួយ​ម៉ាត់​ទេ​ មាន​តែ​ឈ្មោះ​ស៊ី​តែ​ប្រាក់​ខែ​ទេ​ ។ បើ​អីចឹង​ដដែល​ឈប់​ទៅ​ កុំ​​នៅ​នាំ​ឱ្យ​ស៊យ​ខ្មែរ​ក្រោម​ដទៃ​ទៀត​ ទុក​ឱ្យ​អ្នក​ផ្សេង​គេ​ធ្វើ​ នរណា​​ដែល​គេ​ហ៊ាន​​ឲ្យ​គេ​ធ្វើ​ទៅ ​ដូច​លោក​ឡឹម វាំង វ៉ាន់ ម៉ឹង អីចឹង គាត់​ឡើង​ធ្វើ​គាត់​ហ៊ាន​អារ​កាត់​ឲ្យ​ខ្មែរ​ក្រោម​​ បាន​ឈប់​សម្រាក​បុណ្យ​ភ្ជុំ​បិណ្ឌ​ ៣ ថ្ងៃ បុណ្យ​ចូល​ឆ្នាំ​ ៣ ថ្ងៃ គួរ​ឲ្យ​សរសើរ​ ឆ្ងាញ់​អីចឹង​ប៉ុន្តែ​យើង​មិន​ចង់​មាន​ឲ្យ​សម្រាប់​ខេត្ត​ឃ្លាំង​មួយ​ទេ​ ចង់​ឱ្យ​មាន​គ្រប់​ខេត្ត​ព្រះ​ត្រពាំង​ ពល​លាវ​ក្រមួន​ស​ជាដើម សូម​ឲ្យ​ច្បាប់​នេះ​ចេញ​ពី​រដ្ឋសភា​ចេញ​ពី​រដ្ឋាភិបាល​ជា​ផ្លូវ​ការ​ »

សព្វ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃ​មាន​មន្ត្រី​ខ្មែរ​ក្រោម ទាំង​ព្រះសង្ឃ​ និង​ស៊ីវិល​រាប់​ពាន់​នាក់ នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​វៀតណាម ​​ មាន​ទាំង​ទាហាន​ ​មន្ត្រី​នគរបាល​ជាតិ​ មេភូមិ មេឃុំ ​ចៅហ្វាយ​ស្រុក ក្រុម​ប្រឹក្សា​ខេត្ត រហូត​ទៅ​ដល់​ថ្នាក់​តំណាង​រាស្ត្រ​ទៀត​ផង​ ។ តែ​គេ​នៅ​តែ​ឃើញ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ក្រោក​ឡើង​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​ ចេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ដោយ​ខ្លួន​ឯង និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ខ្លួន​ឯង​ អំពាវ​នាវ​សុំ​អន្តរាគមន៍​ពី​អង្គការ​សង្គម​ស៊ី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិល​ខ្មែរ​ក្រោម​ក្រៅ​ស្រុក​ មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជាដើម​ ៕