​ពលរដ្ឋ​ខ្មែរក្រោម​ ​ប្រា​រ​ព្វ​ខួប​ ​១​៥​ ​ឆ្នាំ​ ​នៃ​ ​សិទ្ធិ​ជនជាតិ​ដើម​ ​លើកទីមួយ​ ​នៅ​លើទឹក​ដី​កំណើត​ ​ឋិត​ក្រោម​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ​វៀតណាម​

ដោយ ស៊ឺន ចែងចើន

​នេះ​គឺជា​លើកទីមួយ​ហើយ​ ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​តាម​ខេត្ត​នានា​ ​ក្នុង​ទឹកដី​កម្ពុជាក្រោម​ ​នៅ​ថ្ងៃ​ទី​ ​១​៣​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​២​ ​បាន​មក​ជួបជុំគ្នា​ ​នៅ​ក្នុង​ខេត្ត​ព្រះត្រពាំង​ ​ដើម្បី​ប្រារព្ធ​ពិធី​អប​អរសាទរ​ ​ខួប​ ​១​៥​ ​ឆ្នាំ​ ​ថ្ងៃ​អង្គការសហប្រជាជាតិ​អនុម័ត​ ​សេចក្ដីប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN​DRIP​) (​១​៣​ ​កញ្ញា​ ​២​០​០​៧​ – ​១​៣​ ​កញ្ញា​ ​២​០​២​២​) ​ដោយមាន​មនុស្ស​ចូលរួម​យ៉ាង​ច្រើន​កុះករ​ ​មាន​ទាំង​ព្រះសង្ឃ​ ​និង​គ្រហស្ថ​ ​ដើម្បី​អប​អរសាទរ​ទិវាអន្តរជាតិមួយនេះ ​។ កម្មវិធីនោះ មាន​រៀបចំ​ពិធី​មួយ​ចំនួន​ ​ដូចជា​ ​និមន្ត​ព្រះសង្ឃ​ដារ​បង្សុកូល​មុន​ថ្ងៃបុណ្យ​សែនដូនតា​មកដល់​ ​ដើម្បី​ឧទ្ទិស​កុ​សក​ជូន​វីរបុរស​ជាតិ​ ​និង​ញាតិកា​ ​ដែល​បាន​ចែកឋាន​ទៅ​ ​ចែក​អំណោយ​ដល់​អ្នកស្រុក​ ​និង​ថ្លែងសុន្ទរកថា​ ​អប​អរសាទរ​ ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ជាដើម​ ​។​

នគបាលវៀតណាម នៅខេត្តព្រះត្រពាំង មកតាមដានឃ្លាំមើល ពលរដ្ឋ​ខ្មែរក្រោម​ ​ប្រា​រ​ព្វ​ខួប​ ​១​៥​ ​ឆ្នាំ​ ​នៃ​ ​សិទ្ធិ​ជនជាតិ​ដើម ។ រូបៈ ផ្តល់ឲ្យ​ ​

​នៅ​ក្នុង​ពិធី​នោះ​ដែរ​ ​អ្នក​រៀបចំ​កម្មវិធី​ ​បាន​តាំង​រូប​ ​ឧកញ៉ា​ ​សឺ​ង​ ​គុយ​ ​និង​ទង់ជាតិ​មួយ​ចំនួន​ ​ដូចជា​ ​ទង់​ខ្មែរក្រោម​ ​ទង់​ព្រះពុទ្ធសាសនា​ ​ទង់​អង្គការសហប្រជាជាតិ​ ​និង​ទង់​អង្គការ​ UN​P​O ​។​ ​អ្នកចូលរួម​ម្នាក់ៗ​ ​បាន​ពាក់អាវ​យឺត​ ​ដែល​មាន​ឡូ​ហ្គូ​សរសេរ​អក្សរ​សរសេរ​អក្សរខ្មែរ​ ​និង​អង់គ្លេស​ថា​ ​«​ខ្មែរក្រោម​អប​អ​បសាទ​រ​ ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ​និង​ ​យើង​ជា​ជនជាតិ​ដើម​»​ ​ជាដើម​ ​។​

​ទោះបីជា​យ៉ាងនេះ​ក្ដី​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​អះអាង​ថា​ ​អាជ្ញាធរ​វៀតណាម​ ​នៅ​ថ្នាក់​មូលដ្ឋាន​ ​បាន​បង្ក​ការ​រំខាន​ ​ដោយ​ដាក់​កម្លាំង​រារាំង​ ​និង​បំ​បែកការ​ប្រមូលផ្តុំ​របស់​ពួកគេ​ ​ក្នុង​កម្មវិធី​ជួបជុំគ្នា​ ​ដើម្បី​សម្តែង​មតិ​ទាមទារ​សិទ្ធិ​សេរីភាព​ ​ក្នុងនាម​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​។​

ពិធីអបអរសាទរ ខួប ១៥ ឆ្នាំ នៃ UNDRIP ប្រារព្ធនៅផ្ទះ លោក ថាច់ ថា ស្ថិតក្នុងស្រុកថ្កូវ នៃ ខេត្តព្រះត្រពាំង ។ រូបៈ ផ្តល់ឲ្យ

​យុវជន​ខ្មែរក្រោម​ ​លោក​ យឿ​ង​ ខា​យ​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​កាលពី​ថ្ងៃ​ទី​ ​១​៣​ ​កញ្ញា​ថា​ ​ការ​ប្រារព្ធ​ទិវា​​​នេះ​ ​ដើម្បី​ជា​ប្រយោជន៍​ខ្មែរក្រោម​ ​ជា​ជនជាតិ​ដើម​ ​។​ ​ក្នុង​ទិវា​​​នេះ​ ​យុវជន​ខ្មែរក្រោម​ ​បាន​ចែក​អំណោយ​ដល់​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​មាន​វ័យ​ចំណាស់​ ​និង​អាន​ខ្លឹមសារ​ ​នៃ​ ​សេចក្តីប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ​របស់​អង្គការសហប្រជាជាតិ​ ​។​

​ក្នុង​ពេល​ ​នៃ​ ​ពិធី​នោះ​ ​ក៏មាន​ប៉ូលិស​វៀតណាម​ ​ជាច្រើន​នាក់​ ​បាន​ដាក់​កម្លាំង​មក​ហាមឃាត់​មិន​ឲ្យ​ខ្មែរក្រោម​ជួបជុំគ្នា​ ​ប៉ុន្តែ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​មិន​ធ្វើតាម​ហើយ​នាំគ្នា​បន្ត​ធ្វើពិធី​នោះ​ទាល់តែ​ចប់​ ​។​

​ករណី​នេះ​ ​អាជ្ញាធរ​លើក​ហេតុផល​ថា​ ​ដើម្បី​ការពារ​សន្តិសុខ​ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ​ក៏ប៉ុន្តែ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ជា​អ្នកចូលរួម​វេទិកា​នេះ​ ​ចាត់ទុកថា​ ​ជា​ការរំលោភ​សិទ្ធិពលរដ្ឋ​ធ្ងន់ធ្ងរ​ ​និង​ធ្វើឡើង​ក្នុង​ទិសដៅ​បំភិតបំភ័យ​ ​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​អាច​ប្រា​រ​ព្វ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​នេះ​ ​បាន​ឡើយ​ ​។​

​ពលរដ្ឋ​ខ្មែរក្រោម​ ​ចាត់ទុកថា​ ​កា​រដាក់​ភ្នាក់ងារ​នគរបាល​ ​មក​ឃ្លាំមើល​នេះ​ ​ក្នុង​កម្មវិធី​ជួបជុំ​នោះ​ ​ជា​ការរើសអើង​ ​និង​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម​ ​។​ ​ពួកគេ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម​ ​គ្រប់​លំ​ដប់​ថ្នាក់​ ​ចូលរួម​គោរព​សិទ្ធិ​ជនជាតិ​ដើម​ដែល​ច្បាប់​ជាតិ​ ​និង​អន្តរជាតិ​ ​បាន​ទទួលស្គាល់​ ​។​

ពិធីអបអរសាទរ ខួប ១៥ ឆ្នាំ នៃ UNDRIP ប្រារព្ធនៅផ្ទះ លោក ថាច់ កឿង ស្ថិតក្នុងស្រុកផ្នោដាច់ នៃ ខេត្តព្រះត្រពាំង ។ រូបៈ ផ្តល់ឲ្យ

​មួយ​ថ្ងៃក្រោយ​មក​ ​នៅ​រសៀល​ថ្ងៃ​ទី​ ​១​៤​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​២​ ​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​បាន​ចេញ​លិខិត​កោះហៅ​យុវជន​ខ្មែរក្រោម​ ​យ៉ា​ញ់ ​មិញ​ក្វា​ង​ (​D​an​h​ ​M​in​h​ Qu​an​g​) ​ដែល​តែង​ចូលរួម​ក្នុង​កិច្ចការ​ងារ​បម្រើ​សង្គម​កម្ពុជាក្រោម​ ​និង​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម​ ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ ​នៅចំពោះមុខ​នគរបាល​ស្រុក​បាយឆៅ​ (​M​ỹ Xu​y​ên) ​នៃ​ ​ខេត្ត​ឃ្លាំង​ ​ដើម្បី​សាកសួរ​ជុំវិញ​រឿងរ៉ាវ​មួយ​ចំនួន​ ​។​ ​ការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​៥​ ​ខែកញ្ញា​ ​វេលា​ម៉ោង​ ​៨​ ​និង​ ​៣​០​ ​នាទី​ ​ធ្វើឡើង​បន្ទាប់ពី​យុវជន​ខ្មែរក្រោម​ ​យ៉ា​ញ់ ​មិញ​ក្វា​ង​ ​បាន​ទៅ​ចូលរួម​ ​ពិធី​អប​អរសាទរ​ ​ខួប​ ​១​៥​ ​ឆ្នាំ​ ​ថ្ងៃ​អង្គការសហប្រជាជាតិ​អនុម័ត​សេចក្ដីប្រកាស​ ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN​DRIP​) ​ក្នុង​ខេត្ត​ព្រះត្រពាំង​ ​កាលពី​ថ្ងៃ​ទី​ ​១​៣​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​២​ ​។​

​យុវជន​ ​យ៉ា​ញ់ ​មិញ​ក្វា​ង​ ​មាន​ស្រុកកំណើត​ ​នៅ​ភូមិ​ស្រឡូង​ ​ឃុំ​ជ្រោយ​ទឹម​ ​ស្រុក​បាយឆៅ​ ​នៃ​ខេត្ត​ឃ្លាំង​ ​កាលពី​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​០​ ធា្លប់​រង​ការ​គំរាមកំហែង​ចាប់ខ្លួន​ជាច្រើន​ដង​រួចមក​ហើយ​ ​ដោយ​អាជ្ញាធរ​វៀតណាម​ ​ចោទប្រកាន់​លោក​ថា​ ​ជា​ជន​ក្បត់ជាតិ​ ​និង​បង្ខំឲ្យ​ចុះហត្ថលេខា​ ​ក្នុង​លិខិត​កំណត់ហេតុ​មួយ​ ​ដោយ​យល់ព្រម​បញ្ឈប់​ថត​វីដេអូ​ ​រិះគន់​រដ្ឋាភិបាល​វៀតណាម​ ​ពី​ការរើសអើង​ជាតិសាសន៍​ ​ពាក់ព័ន្ធ​ ​នឹង​ការបែងចែក​ជំនួយ​ ​នៅ​ក្នុង​រដូវ​កាល​នៃ​វិបត្តិ​កូ​វី​ដ​-​១​៩​ ​តាមរយៈ​បណ្ដាញ​សង្គម​ ​និង​ផ្តល់​ព័ត៌មាន​ទៅ​ខ្មែរក្រោម​ ​នៅ​ក្រៅ​ប្រទេស​ ​ពី​ភាព​មិន​ប្រក្រតី​របស់​អាជ្ញាធរ​មូលដ្ឋាន​ ​ដែល​បាន​ដើរ​ស្រង់​ស្ថិតិ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដើម្បី​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ ​។​

ពិធីអបអរសាទរ ខួប ១៥ ឆ្នាំ នៃ UNDRIP ប្រារព្ធដោយកម្មករខ្មែរក្រោម ធ្វើការ នៅខេត្តទួលតាមោក ។ រូបៈ ផ្តល់ឲ្យ

​ករណី​កោះហៅ​ចុងក្រោយ​ ​គឺ​នៅ​ថ្ងៃ​ទី​ ​២​២​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​២​ ​អា​ជ្ញ​ធារ​វៀតណាម​ ​នៅ​ស្រុក​ផ្នោ​ដាច់​ ​ខេត្ត​ព្រះត្រពាំង​ ​ក៏បាន​ចេញ​លិខិត​កោះហៅ​ ​លោក​ ​ថា​ច់ ​ផែន​ ​ដែល​ជាសកម្ម​ជន​ខ្មែរក្រោម​ម្នាក់​ផ្សេងទៀត​ ឱ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ ​នៅចំពោះមុខ​លោក​ ​ថា​ច់ ​ថា​ញ់​ហាយ​ ​អធិការ​ ​នៃ​ ​អធិការដ្ឋាន​នគរបាល​ស្រុក​ផ្នោ​ដាច់​ ​ក្នុង​ខេត្ត​ព្រះត្រពាំង​ ​។​ ​ការ​ចេញ​លិខិត​កោះហៅ​លោក​ ​ថា​ច់ ​ផែន​ ​មក​សួរនាំ​បែប​នេះ​ ​ដោយសារតែ​លោក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទៅ​ចូលរួម​ ​ពិធី​អប​អរសាទរ​ ​ខួប​ ​១​៥​ ​ឆ្នាំ​ ​ថ្ងៃ​អង្គការសហប្រជាជាតិ​អនុម័ត​សេចក្ដីប្រកាស​ ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN​DRIP​) ​នៅ​ខេត្ត​ព្រះត្រពាំង​ ​កាល​ថ្ងៃ​ទី​ ​១​៣​ ​កញ្ញា​ ​ស​ប្តាហ៍​កន្លងទៅ​ ​។​ ​ក្នុង​ពេល​ចូលរួម​នោះ​ ​លោក​ ​ថា​ច់ ​ផែន​ ​ក៏បាន​ពាក់អាវ​យឺត​ ​ដែល​មាន​ឡូ​ហ្គូ​សរសេរ​អក្សរ​សរសេរ​អក្សរខ្មែរ​ ​និង​អង់គ្លេស​ថា​ ​«​ខ្មែរក្រោម​អប​អ​បសាទ​រ​ ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ​និង​ ​យើង​ជា​ជនជាតិ​ដើម​»​ ​ផង​ ​។​

​ប្រធានប្រតិបត្តិ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​ប្រាក់​ ​សេរី​វុឌ្ឍ ​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​រាប់​លាន​នាក់​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​គួរណាស់តែ​ទទួល​បាន​នូវ​សិទ្ធិ​ជា​ជនជាតិ​ដើម​ ​តែ​ផ្ទុយទៅវិញ​ ​ពួកគាត់​នៅតែ​ត្រូវ​ប្រឈម​នឹង​ការរើសអើង​ពូជសាសន៍​ ​រំលោភបំពាន​សិទ្ធិមនុស្ស​ ​ធ្វើទុក្ខបុកម្នេញ​ ​និង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ព្រះពុទ្ធសាសនា​ ​។​ ​លោក​ប្តេជ្ញា​ថា​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​កំពុង​ផ្សព្ធ​ផ្សាយ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​គ្រប់រូប​ ​បាន​សិក្សា​ឈ្វេងយល់​ឲ្យបាន​ច្បាស់លាស់​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ ​ដើម្បី​ពួកគាត់​មាន​សេចក្ដីក្លាហាន​ក្នុង​ការប្រើប្រាស់​នូវ​សិទ្ធិ​ទាំងនោះ​ ​ហើយ​ហ៊ាន​ ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​លើ​ជោគវាសនា​ជាតិ​របស់​ខ្លួន​ក្នុង​ការ​ ​«​សម្រេច​វាសនា​ខ្លួន​ ​ដោយខ្លួនឯង​»​ ​នៅ​លើទឹក​ដី​កម្ពុជាក្រោម​ ​ដោយ​គ្មាន​ការ​ភ័យខ្លាច​ឡើយ​ ​៕​