ពលរដ្ឋ​ខ្មែរក្រោម​នៅ​ប្រទេស​កម្ពុជា គ្រោង​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ​

​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ប្រទេស​កម្ពុជា  គ្រោង​ធ្វើបាតុកម្ម ជំទាស់​នឹង​សាលក្រម​របស់​តុលាការ​បក្ស​កុ​ម្មុយ និ​ស្ត​វៀតណាម នៅ​ទីក្រុង​ភ្នំពេញ​នៅពេល ខាងមុខនេះ ស្រប​ពេលដែល​តុលាការ​បក្សកុម្មុយនិស្ត​វៀត ណា​ម​នឹង​ជំនុំ​ជំ​រះ​ក្ដី ព្រះសង្ឃ​ពីរ​អង្គ និង ពលរដ្ឋ​ខ្មែរក្រោម ២ រូប នៅ​ថ្ងៃទី ២៧ ខែកញ្ញា នេះ ។​ ​អ្នកនាង ថាច់ សុជាតា ធ្វើ​សេចក្ដីរាយការណ៍​ពិស្ដារ​៖

ព្រះសង្ឃ​ខ្មែរ​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ នៅទីលានប្រជាធិបតេយ្យ នាទីក្រុងភ្នពេញ កាលពីព្រឹក​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ​ ២០១៣ ដើម្បីទាមទារឲ្យ​អាជ្ញាធរ​វៀតណាមដោះលែងព្រះសង្ឃដែលត្រូវបាន​ចាប់ខ្លួន នៅខេត្តឃ្លាំង កម្ពុជាក្រោម ។
ព្រះសង្ឃ​ខ្មែរ​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ នៅទីលានប្រជាធិបតេយ្យ នាទីក្រុងភ្នពេញ កាលពីព្រឹក​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ​ ២០១៣ ដើម្បីទាមទារឲ្យ​អាជ្ញាធរ​វៀតណាមដោះលែងព្រះសង្ឃដែលត្រូវបាន​ចាប់ខ្លួន នៅខេត្តឃ្លាំង កម្ពុជាក្រោម ។

ពលរដ្ឋ​ខ្មែរក្រោម​នៅ​ប្រទេស​កម្ពុជា គ្រោង​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ​

​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ប្រទេស​កម្ពុជា  គ្រោង​ធ្វើបាតុកម្ម​ជំទាស់​នឹង​សាលក្រម​របស់​តុលាការ​បក្ស​កុ​ម្មុយ និ​ស្ត​វៀតណាម នៅ​ទីក្រុង​ភ្នំពេញ​នៅពេល ខាងមុខនេះ ស្រប​ពេលដែល​តុលាការ​បក្សកុម្មុយនិស្ត​វៀត ណា​ម​នឹង​ជំនុំ​ជម្រះក្ដី ព្រះសង្ឃ​ពីរ​អង្គ និង ពលរដ្ឋ​ខ្មែរក្រោម ២ រូប នៅ​ថ្ងៃទី ២៧ ខែកញ្ញា ស្អែក​នេះ  ។​

យោងតាម​សេចក្ដី​កំណត់ហេតុ​មួយច្បាប់ ចុះ​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ដែល​ការិយាល័យ​វិទ្យុ សំឡេង​កម្ពុជា​ក្រោម ទទួលបាន នៅ​ថ្ងៃទី ២៦ ខែកញ្ញា នេះ បាន​បញ្ជាក់ថា អង្គការ​សមាគម​ខ្មែរ​កម្ពុជា ក្រោម​ដែលមាន​មូលដ្ឋាន នៅ​ប្រទេស​កម្ពុជា គ្រោង​នឹងធ្វើ “​បាតុកម្ម​ដង្ហែរ​ទៅកាន់​ស្ថានទូត​វៀតណាម នៅ​ភ្នំពេញ​” នៅ​ថ្ងៃទី ២៧ ខែកញ្ញា ខាងមុខនេះ ស្រប​ពេលដែល​តុលាការខេត្ត​ឃ្លាំង នៃ​រដ្ឋាភិបាល​បក្ស កុ​ម្មុយ​និ​ស្ត​ប្រកាស​សាលក្រម​ជំនុំ​ជម្រះក្ដី ព្រះសង្ឃ ពីរ​អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប នៃ​វត្ត​សេរី​តាសេក នា​ព្រឹក ថ្ងៃទី ២៧ ខែកញ្ញា ស្អែក នេះ ។​

​កិច្ចប្រជុំ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​លើកឡើងថា ពួកគេ នឹង “​ធ្វើបាតុកម្ម​តាម​គោល ការណ៍ អហិង្សា និង​ត្រូវ​ទទួលស្គាល់​ដោយ​ផ្លូវច្បាប់​ត្រូវ​ត្រឹម​” ។​

​អង្គប្រជុំ​បានសម្រេច​ថា នឹងធ្វើ​ញាតិ​មួយ​ដាក់​ទៅ​ស្ថានទូត​វៀតណាម ទូត​សហរដ្ឋអាមេរិក ទូត​អាល្លឺម៉ង ទូត​អូស្ត្រាលី អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​អង្គការសិទ្ធិមនុស្ស​ជាតិ នានា  ។ ញាតិ​នោះ​នឹងត្រូវ​ចុះហត្ថលេខា​ដោយ ព្រះ​តេជគុណ សៀង សុវណ្ណ​រា លោក សឺ​ន យឿ​ង និង លោក ថាច់ ធី ដែល​តំណាងឱ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ។​

សូមបញ្ជាក់ថា ព្រះសង្ឃ​ពីរ​អង្គ នៃ​វត្ត​សេរី​តាសេក ឋិត​នៅក្នុង​ខេត្ត​ឃ្លាំង គឺ ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រមទាំង​ពលរដ្ឋ​ខ្មែរក្រោម​ពីររូប​ដទៃទៀត គឺ លោក ថាច់ ភូម​រិ​ទ្ធ និង លោក ត្រា វណ្ណ​ថា នឹង​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​នាំចេញ​ជំនុំ​ជម្រះក្ដី នៅក្នុង​តុលាការខេត្ត​ឃ្លាំង នៅ​ថ្ងៃទី ២៧ ខែកញ្ញា ស្អែក​នេះ ។​

កាលពី​ខែឧសភា កន្លងទៅនេះ សមគម​សង្ឃ​ខេត្ត​ឃ្លាំង ក្រោម​ការដឹកនាំ​របស់ ព្រះតេជព្រះគុណ យឿ​ង ញើ​ង ព្រះចៅអធិការ​វត្ត​ព្រែក​អណ្ដើក បានចេញ​លិខិត​មួយច្បាប់ ចុះ​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៣ ដើម្បី​ចាប់​ផ្សឹក ព្រះសង្ឃ ៣ អង្គ គឺ ព្រះ​តេជ​ព្រ​គុណ លី ចិន្ដា វត្ត​ព្រៃ​ជាប់ , ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះចៅអធិការ និង​គ្រូសូត្រ​វត្ត​សិរី​តាសេក ពីបទ​ចោទប្រកាន់ថា ព្រះសង្ឃ ទាំង ៣ អង្គ​នេះ បាន​ទូរស័ព្ទ​ឆ្លើយឆ្លង​ជាមួយ​ព័ត៌មាន​នៅក្រៅ​ប្រទេស ក្នុងនោះ មាន​សំឡេង​កម្ពុជា​ក្រោម និង​វិទ្យុ​អាស៊ីសេរី​ជាដើម ហើយ​ផ្ញើ​អត្ថបទ និង​រូបថត តាម​អ្វីមួយ​ដែល​រដ្ឋាភិបាល​វៀតណាម​ហៅថា ដើម្បី លាប​ព័ណ៌​បង្ខូច​កេរ្តិ៍ឈ្មោះ​បក្សកុម្មុយនិស្ត​វៀតណាម ។​

​មុនពេល​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​ចាប់​ផ្សឹក និង​ដាក់គុក ព្រះតេជព្រះគុណ ថាច់ ធឿន បាន​មាន ថេរ​ដីកា ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា ទង្វើ​របស់​មន្ត្រី​សង្ឃ​ខេត្ត​ឃ្លាំង ដែល​បានចេញ​វិធានការណ៍ ចំពោះ​ព្រះអង្គ គឺជា​ការបំពាន​នឹង​ព្រះ​វិន័យ ធ្វើ​ទៅតាម​ការបញ្ជា​រប​ស់​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ព្រោះ​ព្រះអង្គ​មិនមាន​ទោសកំហុស​អ្វី​ឡើយ ។​

កាលពី​ថ្ងៃទី ២០ ខែកញ្ញា សប្ដាហ៍​កន្លងទៅនេះ ពី​សហរដ្ឋអាមេរិក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានចេញ សេចក្ដីប្រកាស​ព័ត៌មាន​មួយ  ប្រតិកម្ម​ទៅនឹង ការកាត់ក្ដី​ករណី ព្រះសង្ឃ  និង​ពលរដ្ឋ​ខ្មែរក្រោម​នៅ​វត្ត សេរី​តាសេក​នេះដែរ ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ជម្រុញ​ឲ្យ​ម្ចាស់ជំនួយ​ដាក់​សម្ពាធ​ដល់​វៀត ណា​ម​ឲ្យ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម ជាបន្ទាន់ ព្រោះ​ព្រះសង្ឃ​ទាំងនោះ មិនមាន​កំហុស​អ្វី​ឡើយ ។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដដែល​នេះ បានបញ្ជាក់​ទៀតថា  “​ព្រះ​តេជ​ព្រះ គុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន លោក ថាច់ ភូមិ​ឫទ្ធិ និង លោក ត្រា វណ្ណ​ថា ត្រូវបាន​រដ្ឋា ភិ​បាល​វៀតណាម​ចាប់ខ្លួន​កាលពី ថ្ងៃទី ២០ ខែឧសភា  ឆ្នាំ ២០១៣” ខណៈដែល​អ្នក​ទាំងនេះ ព្យាយាម ឆ្លងដែន​ដើម្បី​ភៀសខ្លួន​ទៅ​ប្រទេស​កម្ពុជា ៕​