ខ្មែរក្រោម​តាំង​លំនៅ​ដំបូងបង្អស់ នៅ​កម្ពុជា​ក្រោម​ជាង ២០០០ ឆ្នាំ​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​សៀវភៅ​ម​គ្គុ​ទ្ទេស​ទេសចរណ៍​អន្តរជាតិ អំពី “​ប្រទេស​វៀតណាម​” ជា​ភាសា​អង់គ្លេស ដែល​បោះពុម្ព​ដោយ​ក្រុមហ៊ុន Lonely Planet បាន​សរសេរ​អំពី​ប្រវត្តិ​កម្ពុជា​ក្រោម និង​ព្រឹត្តិការណ៍​រដ្ឋាភិបាល​វៀត​ណា​ម បាន​ចាប់​ព្រះសង្ឃ​ខ្មែរ ក្រោម​ផ្សឹក និង​ដាក់ពន្ធនាគារ​ក្នុង​ព្រឹត្តិការណ៍​សមណ​សិស្សសាលា​បាលី​ខេត្ត​ឃ្លាំង​ធ្វើបាតុកម្ម កាលពី​ឆ្នាំ ២០០៧ កន្លងទៅនេះ ។​

ស្ដេចបាវដាយ (ឆ្វេង) និង នាយករដ្ឋមន្ត្រីបារាំង ។ស្ដេចបាវដាយ (ឆ្វេង) និង នាយករដ្ឋមន្ត្រីបារាំង ។

នៅក្នុង​សៀវភៅ​ណែនាំ​ភ្ញៀវ​ទេសចរណ៍​អំពី​ប្រទេស “​វៀតណាម​” បោះពុម្ព​ដោយ​ក្រុមហ៊ុន Lonely Planet បាន ចំណាយ​ជាច្រើន​ទំព័រ និយាយ​អំពី​ប្រវត្តិ​កម្ពុជា​ក្រោម និង ព័ត៌មាន​ជុំវិញ​តំបន់​ទេស​ទេសចរណ៍​នៅ​ដែនដី​កម្ពុជា ក្រោម ឬ តំបន់​ដែនដី​សណ្ដ​ទន្លេមេគង្គ ក្នុងនោះ មាន​វត្ត​អារាម និង​រមណីយដ្ឋាន ជាដើម ។​

​សៀវភៅ​នេះ ដែលមាន​ដាក់លក់​នៅតាម​បណ្ដា​គារ​ទូទាំង​ពិភពលោក បាន​ចំណាយ​មួយ​ទំព័រ​សរសេរ អំពី ប្រវត្តិ​សង្ខេប នៃ​ដែនដី​កម្ពុជា​ក្រោម ដោយ​ដាក់​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា “THE HISTORY OF KAMPUCHEA KROM” ។​

ផ្ដើមសេចក្ដី​ប្រវត្តិ​សង្ខេបនៃ​ដែនដី​កម្ពុជា​ក្រោម នៅក្នុង​សៀវភៅ​នេះ​បាន​បញ្ជាក់ថា​៖ “ ភ្ញៀវ​ទេសចរណ៍​ដែល​បានមក ដល់ ខេត្ត​មួយ ចំនួន​នៅ​តំបន់​ដែនដី​សណ្ដ​ទន្លេមេគង្គ នឹង​ភ្ញាក់ផ្អើល​ពេល​បានឃើញ​ទីក្រុង​ខ្មែរ​ដែល​ប្រជាជន និយាយ​ភាសា ផ្សេងគ្នា និង​គោរព​តាម​ព្រះពុទ្ធសាសនា​ដែលមាន​និកាយ​ផ្សេងគ្នា ហើយ​មាន​ភាពខុសគ្នា​យ៉ាងច្រើន រវាង​វប្បធម៌​របស់ ពួកគេ​នឹង​វប្បធម៌​របស់​ជនជាតិ​យួន ។ នោះ​ជា​ជនជាតិខ្មែរ​នៃ​តំបន់​ដែនដី​សណ្ដ​ទន្លេមេគង្គ ។ ពួក គេ​ជា​ប្រជាជន​ដែល​បា ន​មក​តាំងទី​លំនៅៗ​ទីនោះ​ដំបូងបង្អស់​ត​ពូ​ជត​ពង្ស​ជាង ២.០០០ ឆ្នាំ មកហើយ​” ។​

​សៀវភៅ​នេះ បានបញ្ជាក់​អំពី​អត្ថន័យ​នៃ​ពាក្យ “​កម្ពុជា​ក្រោម​” ថា “​កម្ពុជា​ផ្នែក​ខាងក្រោម​” ដែល​សរសេរ​ជា​ភាសា អង់គ្លេស ថា “ Lower Cambodia” ។ នេះ​ជា​ឈ្មោះ​ក្រៅផ្លូវការ​សម្រាប់​ហៅ​តំបន់​ដែនដី​សណ្ដ​ទន្លេមេគង្គ ទី​ដែល ប្រជាពលរដ្ឋ​ម្ចាស់ ស្រុក​ខ្មែរក្រោម​រស់នៅ ភាគខាងត្បូង​នៃ​ប្រទេស​ប្រទេស​វៀតណាម ។ ខ្មែរក្រោម​មាន​ដើមកំណើត ជាប់​ដាន​នឹង​ការកកើត អាណាចក្រ​នគរ​ភ្នំ តាំងពី​សតវត្ស​ទី ១ នៃ​គ្រឹសសករាជ មក ដែលជា​អាណាចក្រ​មួយ​លាត ស​ន្ទឹ​ង​ផ្ទៃសមុទ្រ​ពី​ឧបទ្វីប​ម៉ា​ឡេ មកទល់​ដង​ទន្លេមេគង្គ ។ ក្រុម​អ្នក​បុរាណវិទ្យា មានជំនឿថា អាណាចក្រ​នគរ​ភ្នំ បាន​បង្កើតជា​ប្រព័ន្ធ​ប្រឡាយទឹក​ខ្វាត់ខ្វែង មាន​ទីផ្សារ​សម្រាប់​ជួញដូរ​លោហៈ​ដ៏​មានតម្លៃ មានការ​ចាត់តាំង ន​យោ បាយ​កម្រិត​ខ្ពស់ និង​មានចំណេះដឹង​ដ៏​ប៉ិន​ប្រស​ព្ វ​ខាង​កសិកម្ម ។ បន្ទាប់មក នគរ​ភ្នំ​បាន​ក្លាយទៅជា​អាណាចក្រ ចេនឡា ចាប់ពី​ឆ្នាំ ៦៣០ ដល់ ៨០២ នៃ​គ្រឹ​ស្ត​សករាជ និង​បន្ទាប់មក ជា​មហានគរ​ខ្មែរ ដែលមាន​អំណាច​ទូទាំង អាស៊ី​អា​គ្មេ​យ៍ ហើយ​បាន​ស្ថាបនា​ប្រាសាទ​អង្គ​វត្ត​ដ៏​អស្ចារ្យ​យ​ដូច ជា​បុរាណវត្ថុ​នានា​ដ៏ទៃទៀត​ដែរ ។ ទោះបីយ៉ាងណា ក៏ដោយ មហានគរ​ខ្មែរ​ត្រូវបាន​បែកបាក់​នៅក្នុង​សតវត្ស​ទី ១៧ ដោយ ការ​លុកលុយ​ពី​សៀម និង​យួន ។ នេះ​ជា​ពេល វេលា​មួយ​ដែល​អាណាចក្រ​យួន​បាន​ពង្រីក​អំណាច​មក​ទិស​ខាងត្បូង ។ ជាដំបូង​យួន​បាន​វាយលុក​យក​អាណាចក្រ ចាម្ប៉ា និង​បន្ទាប់មកទៀត​ចូល​វាត​ទី​យក​ដែនដី​សណ្ដ​ទន្លេមេគង្គ ។​

​យោងតាម​ប្រវត្តិវិទូ​មួយចំនួន​បានបញ្ជាក់​ថា យ៉ាងហោច​មាន​ខ្មែរក្រោម ៤០.០០០ គ្រួសារ​ដែល​បានរស់នៅ​ជុំវិញ ទីក្រុង ព្រៃនគរ ពេលដែល​ជនជាតិ​យួន​បាន​បាន​ហូរ​ចូលមក​នៅ​ទីនោះ ក្នុងអំឡុង​សតវត្ស ១៦០០ តាម​ការ សម្បទាន​ពី​ព្រះបាទ ជ័យ ជេដ្ឋា ទី ២ ក្សត្រ​ខ្មែរ​ដែល​រៀប​អភិសេក​ជាមួយ​មហេសី​យួន នៅ​ឆ្នាំ ១៦២៣ ។ ព្រៃនគរ ជា​កំពង់ផែ​ដ៏​សំខាន់ របស់ អាណា ចក្រ​ខ្មែរ ត្រូវបាន​ប្ដូរ​ឈ្មោះ​ទៅជា​សា​ហ្គ​ន (Sai Gon) នៅ​ឆ្នាំ ១៦៩៨ ពេលដែល រលក​នៃ​ការហូរចូល របស់​អាណា​និគមជន​យួន​មក​ភាគខាងត្បូង​កាន់តែ​ច្រើនឡើង ។ មាន​វត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម ប្រមាណ ៧០០ វត្ត ។​

​ពេល​បារាំង​បាន​ចុះមក​ធ្វើ​អាណានិគម​នៅ​ឥណ្ឌូចិន នៅ​សតវត្ស​ទី ១៩ ខ្មែរក្រោម​មានសង្ឃឹម​ថា នឹង​បានទទួល ឯក​រា​ជ្ យ​ដែនដី​កម្ពុជា​ក្រោម រៀង​រហូតមក តែ​បារាំង​មិនបាន​កាត់​ប្រគល់​ដែនដី​កម្ពុជា​ក្រោម​ដាក់បញ្ចូល​ជាមួយ ប្រទេស​កម្ពុជា​ទេ បែរជា​បង្កើត​ទៅជា​រដ្ឋ កូស័ងស៊ីន ទៅវិញ ។ នៅ​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ បារាំង​បានចេញ សេចក្ដីប្រកាស​មួយ ផ្ទេរ​ដែន ដី​កម្ពុជា​ក្រោម​ឲ្យ​ឋិត​នៅក្នុង​រដ្ឋ​ចំណុះ​វៀតណាម ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ឋិត​នៅ ក្រោម​អាណានិគម​យួន​រហូត មកដល់​សព្វថ្ងៃ ។​

សេចក្ដី​បញ្ចប់​នៃ​ប្រវត្តិ​កម្ពុជា​ក្រោម​នេះ សៀវភៅ​នេះ ក៏បាន​ចាប់អារម្មណ៍​សេចក្ដីរាយការណ៍​របស់​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ស្ដីពី​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​ប្រ កាន់​ពូជសាសន៍​ពី រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម លើ​ពលរដ្ឋ​ខ្មែរក្រោម ដែល​ទាក់ទង​នឹង​បញ្ហា​សុខភាព និង សាសនា ផងដែរ ។ ការរំលោភ​សិទ្ធិ​លើ​សាសនា​នោះ មាន​ការចាប់​ព្រះសង្ឃ​ខ្មែរក្រោម ផ្សឹក និង​ដាក់ពន្ធនាគារ ដោយ​ព្រះសង្ឃ​ទាំង​នោះបាន ចេញ​ធ្វើបាតុកម្ម​ជាង ២០០ អង្គ​នៅ​ខេត្ត​ឃ្លាំង កាលពី​ឆ្នាំ ២០០៧ កន្លងទៅនេះ ។​

​សូមបញ្ជាក់ថា Lonely Planet ជា​ក្រុមហ៊ុន បោះពុម្ព​សៀវភៅ​ម​គ្គុ​ទ្ទេស​នាំ​ភ្ញៀវ​ទេសចរណ៍ ដ៏​ធំ​មួយ​មាន​មូលដ្ឋាន​នៅ ប្រ ទេស​អូស្ត្រាលី ។ ក្រុមហ៊ុន​នេះ បាន​បោះពុម្ព​សៀវភៅ​ម​គ្គុ​ទ្ទេស​ស្ដីពី​ប្រទេស​នីមួយៗ នៅ​ទូទាំង​ពិភពលោក ។ ពេល​ភ្ញៀវ ទេសចរណ៍​បរទេស​ច​ង់​ទៅ​ប្រទេស​វៀតណាម គេ​នឹង​កាន់​សៀវភៅ​ស្ដីពី​ប្រទេស​វៀតណាម ដើម្បី​ណែនាំ ដំណើរ​កម្សាន្ត របស់​ពួកគេ ដោយ​មិនបាច់​ជួល​អ្នក​ណែនាំ​ឡើយ ៕​