បទវិចារណកថា៖ ការ​ចូល​ជាស​មា​ជិ​ក UNPO​

ការ​ចូល​ជាស​មា​ជិ​ក UNPO​

បទវិចារណកថា​ដោយ​

លោក ថាច់ វឿង​

ពី​សម័យមុន​ដូនតា​ខែ្មរ​ក្រោម តស៊ូ​ទាម​ទា​រសិ​ទិ្ធ​ជា​ជនជាតិភាគតិច​ នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន ទៅតាម​ស្ថាន​សង្រ្គាម​នាសម័យនោះ សម័យ​ទំនើប​បច្ចុប្បន្ន​ កូនចៅ​ខែ្មរ​ក្រោម​ទាម​ទា​រសិ​ទិ្ធ​ជនជាតិ​ដើម ជា​ម្ចាស់​ទឹកដី​កម្ពុជាក្រោម​ ទាម​ទា​រសិ​ទ្ធិ​សិ​ទិ្ធ​សម្រច​វាសនា​ខ្លួន​ដោយខ្លួនឯង លើឆាកអន្តរជាតិ ដោយ​ប្រើ ប្រាស់​គោលការណ៍​អហិង្សា​ គោរ​ពសិ​ទិ្ធ​មនុស្ស រួមរស់​ដោយ​សន្តិ​សហវិជ្ជមាន និង​សហ​ប្រតិការ​តាមច្បាប់​អន្តរជាតិ ធ្វើជា​មូលដ្ឋាន​ យក​បញ្ញា​ស្មារតី​ជា​អាវុធ ដើម្បី​សម្រេច​គោលដៅ មិន​តស៊ូ​តែ​នៅក្នុង​ស្រុក ដូច​សម័យមុន​ទៀត​ទេ​ ។

គេហទំព័រ UNPO ដាក់បង្ហាញព័ត៌មាន អំពីការ​ចូល​ជាស​មា​ជិ​ក UNPO​ របស់សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ។ រូបៈ Screenshot-unpo.org
គេហទំព័រ UNPO ដាក់បង្ហាញព័ត៌មាន អំពីការ​ចូល​ជាស​មា​ជិ​ក UNPO​ របស់សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ។ រូបៈ Screenshot-unpo.org

នៅក្នុង​ឆ្នាំ​ ១៩៦៩ ខែ្មរ​កម្ពុជាក្រោម​ បាន​បង្កើត​ចលនា​ទាម​ទា​រសិ​ទិ្ធ​រស់នៅ​ជា​ជនជាតិភាគតិច​ហើយ​ខែ្មរ​ក្រោម​ដែល​ជា​អ្នកទទួល​ខុសត្រូវ​ និង​បង្កើត​ចលនា​នេះ ខ្លះ​ក៏បាន​ស្លាប់​ ខ្លះ​ក៏បាន​រត់ចោលស្រុក​មក​នៅ​ប្រទេស​កម្ពុជា និង​នៅ​ពាសពេញ​ប្រទេស​សេរី​ក្នុង​ពិភពលោក ។ ប្រវត្តិ​សាស្រ្ត​ខែ្មរ​ក្រោម ជា​ប្រវត្តិ​ដែល​មានការ​តស៊ូ​មិនឈប់ឈរ​ មានស្មារតី​សេ្នហា​ជាតិ​មោះមុត មានចិត្ត​ក្លាហាន​យ៉ាង​អង់អាច​ និងសាមគ្គី​រឹងមាំ មានទំនុក​ចិត្ត​លើ​អ្នកដឹកនាំ​ ពេលខ្លះ​ខែ្មរ​ក្រោម​តស៊ូ​តាមផ្លូវ​ច្បាប់ ពេលខ្លះ​បះបោរ​ដោយ កម្លាំងយោធា​ ប៉ុនែ្ត​ខែ្មរ​ក្រោម​នៅ​ខ្វះខាត​គ្រប់បែបយ៉ាង ទើប​ចលនាតស៊ូ​របស់​ខែ្មរ​ក្រោម មិនទាន់​បាន សម្រេច​ដល់​គោលដៅ​រហូតមកដល់​បច្ចុប្បន្ន​នេះ​ ខ្មែរក្រោម​មិនដែល​បាក់ទឹកចិត្ត មិន​បោះបង់​ការ​តស៊ូ​ម្តង ណា​ឡើយ​ ទោះជា​ឋិត​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ។

តើ​ជនជាតិភាគតិច​នោះ​មាន​សិ​ទិ្ធ​យ៉ាងណា​ដែរ​ បាន​ជា​ព្រះ​សង្ឈ​ខែ្មរ​ក្រោម​នាសម័យនោះ ខំ​ទាម ទារ​ ខំតស៊ូ​ពលី​ជីវិត​ដើម្បី​ប្តូរ​យក​សិ​ទិ្ធ​នោះ ? សិ​ទិ្ធ​ជនជាតិភាគតិច​នា​ពេលនោះ​ គឺជា​សិទ្ធិ​រស់នៅ​ដោយ សុខសាន្ត​ក្នុង​សហគមន៍​នៃ​រដ្ឋ​មួយ ដែល​មាន​រដ្ឋធម្មនុញ្ញ​ការពារ​ និង​គោរ​ពសិទ្ទិ​មនុស្ស នៅពេល​នោះ​ពិភពលោក​មិនទាន់​មាន​ច្បាប់​សិ​ទិ្ធ​ជនជាតិ​ដើម​ជា​ម្ចាស់​ទឹកដី​ និង​សិ​ទិ្ធ​សំរេច​វាសនា​ខ្លួន​ដោ​ខ្លួន​នៅឡើយ ទេ ហើយក៏​មិនទាន់​មាន​អង្គការ U.N.P.O​ ដែរ ។

យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​វៀតណាម​ ចុះ​ថៃ​ទី ១ ខែមេសា ឆ្នាំ ១៩៦៧ បាន​ចែង​ឲ្យ​បណ្តាជន​ជាតិ​ភាគតិច​ទាំងអស់​មាន “ចាប​, ព្នង​, រ៉ា​ដេ​, ណុង​, និង​ខែ្មរ​ក្រោម​” មាន​តំណាង​របស់​ខ្លួន​នៅក្នុង​រដ្ឋសភា​ ( នីតិប្បញ្ញត្តិ ) និង​នៅក្នុង​រដ្ឋាភិបាល ( នីតិប្រតិបត្តិ ) គឺ​ក្រុមប្រឹក្សា​នៃ​សញ្ជាតិ​ភាគតិច​ ។

ក្រោយមក​លោក​ ង្វៀង វាំង ទេវ ( Nguyen Van Thieu ) ជា​ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​វៀតណាម បាន​កែប្រែ​ច្បាប់​នេះ ដោយ​លុប​ខែ្មរ​ក្រោម​ចេញពី​ក្រុមប្រឹក្សា​នៃ​ជនជាតិភាគតិច​ ដាក់​ជូន​សភា​អនុម័ត​ឡើងវិញ​ លុប​ខែ្មរ​ក្រោម​ចេញពី​រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​វៀតណាម ដោយ​អយុត្តិធម៌ រំលាយ​ខែ្មរ ក្រោម​ឲ្យ​ទៅជា​យួន​សុទ្ធសាធ​តែម្តង​ បើ​ទុក​ខែ្មរ​ឲ្យ​មានអំណាច​នៅក្នុង​រដ្ឋសភា និង​នៅក្នុង​រដ្ឋាភិបាល​ពិបាក​ទប់ស្កាត់​ទៅ​ថៃ្ង​ក្រោយ​ ។

រះសង្ឃ​ និង​ពលរដ្ឋ​ខែ្មរ​ក្រោម មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ចំ​ពោះ​ទង្វើ​រដ៏​អយុត្តិធម៌​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​វៀតណាម​សម័យ​នោះ នៅ​ថៃ្ង​ទី ១៣​ ខែវិច្ឆិកា ឆ្នាំ ១៩៦៩​ ព្រះសង្ឃ​រាប់​រយ​អង្គបាន​និមន្ត​មក​ពី​គ្រប់​ខេត្ត​ទូទាំង​ដែនដី​កម្ពុជាក្រោម​ ជួបជុំគ្នា​នៅមុខ​វិមានឯករាជ្យ ប្រធានាធិបតី​នៃ​សាធារណ រដ្ឋ​យួន ទីក្រុង​ព្រៃនគរ ទឹកដី​កម្ពុជាក្រោម​ ដើម្បី​ទាម​ទា​រសិ​ទិ្ធ​ជា​ជនជាតិភាគតិច សិ​ទិ្ធ​អំណាច​នៅក្នុង​ក្រុម ប្រឹក្សា​សញ្ជាតិ​ខាង​តិច​ សិ​ទិ្ធ​អំណាច​នៅក្នុង​រដ្ឋសភា សិ​ទិ្ធ​អំណាច​នៅក្នុង​រដ្ឋាភិបាល​របស់​ខែ្មរ​ក្រោម​ដែល​លោក​ ង្វៀង វាំង ទេវ ( Nguyen Van Thieu ) ជា​ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​យួន បាន​លុបចោល ពេលនោះ ក្រុម​សម​ណប្បា​តុ​ករ​ខែ្មរ​ក្រោម​ ត្រូវ​បាន​បំបែក​ដោយ​ប៉ូលិ​សយួន បាតុកម្ម​ក៏បាន​បញ្ចប់​ទៅ ដោយ​គ្មាន​ដំណោះ​ស្រាយ​អី្វ​ទាំងអស់​ ។

ការ​តស៊ូ​របស់​ខែ្មរ​ក្រោម​ ដែល​បាន​លើកយក​មក​រាប់​ខាងលើ គឺ​ចា​ការ​តស៊ូ​នៅក្នុង​ស្រុក​តែប៉ុណ្ណោះ​ គ្មាន​អន្តរជាតិ​ណា​ដឹងឮ​ឡើយ យួន​មិនដែល​ខ្វល់​ខ្វាយ​អី្វ​ទាំងអស់ ទោះជា​ខំប្រឹង​តវ៉ា​យ៉ាងណាក៏ដោយ​ យួន​នៅតែ​រក្សា​គោលជំហរ​ដដែល រំលាយ​ពូជសាសន៍​ខែ្មរ​ឲ្យ​ពី​ទឹកដី​កម្ពុជាក្រោម ។

សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​ ក្នុង​ជំនាន់​ដែល​ដឹកនាំ​ដោយ​លោក សឺង ទួន ជា​ប្រធានប្រតិបត្តិ មាន​ចក្ខុវិស័យ​ភ្លឺស្វាង​ និង​ទស្សនវិស័យ​វែងឆ្ងាយ បាន​លើកយក​បទពិសោធន៍ ការ​តស៊ូ​របស់​បុព្វបុរស​ខែ្មរកម្ពុជាក្រោម​ពី​សម័យមុន មក​ជជែកវែក​ញែក​ ពិចារណា សែ្វ​ងរ​កការពិត ហើយ​ដាក់ទិស​ដៅ​សម្រា​បការ តស៊ូ​សម័យថ្មី​នៅ​ក្រៅប្រទេស ដូ​ចេ្នះ ដើម្បី​ជម្រុ​ញខែ្មរ​ក្រោម​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់​ ។ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​មិន​អាច​តស៊ូ​ដោយឯកឯង​នោះ​ទេ​ ត្រូវ​ចូល​ជាស​មា​ជិ​ករបស់​អង្គការ​ពិភពលោក ណាមួយ ជា​ជណ្តើរ​ឈានឡើង​ នាំ​យក​វត្តមាន​ខែ្មរ​ក្រោម​ទៅ​បង្ហាញ​នៅក្នុង​អង្គការសហប្រជាជាតិ ។ អង្គ ការ​ប្រជាជាតិ​ និង​ប្រជាជន​គ្មាន​តំណាង ដែល​ភាសា​អង្គ​គេ្លស​ថា​ ( Unrepresented and​ Peoples Organization ) ហៅ​កាត់​ថា ( U.N.P.O ) ជា​អង្គការ​តំណាង​ឲ្យ​ជនជាតិ​ដើម​ជា​ម្ចាស់​ទឹកដី​ ដែល​បាត់ ប្រទេស ដែល​ត្រូវ​បាន​រដ្ឋាភិបាល​មួយ​ជិះជាន់​សង្កត់សង្កិន រំ​លោភ​សិ​ទិ្ធ​មនុស្ស ។ UNPO អាច​ទាក់ ទង​អង្គការសហប្រជាជាតិ និង​សភា​អឺរ៉ុប​ និង​ប្រទេស​ជាច្រើន​ទៀត នៅ​លើ​ពិភពលោក និង​អាច​នាំ សារ​ទៅ​គ្រប់​ទី​កនែ្លង ។ UNPO បាន​ជួយ​ឲ្យ​ប្រទេស​ជាច្រើន​ក្នុង​លោក​បាន​ទទួល​នូវ​សិទ្ធិ​សម្រេចវាសនា​ ខ្លួន​ដោយខ្លួនឯង នា​ពេល​កន្លងមក ។ ចាប់ពី​ឆ្នាំ​ឆ្នាំ ១៩៩៥­ ដល់ ១៩៩៦ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម បាន​ដាក់ពាក្យសុំ​ចូល​ជាស​មា​ជិ​កអង្គការ UNPO ដើម្បី​បាន​ចូល​ជាស​មា​ជិ​កពេញ​សិទ្ធិ​ក្នុងនាម​ជា ប្រជា ជាតិ​មួយ ។ UNPO តម្រូវឲ្យ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ត្រូវ​មាន​ត្រូវ​មាន ទង់ជាតិ ទឹកដី​ ប្រវត្តិ​សាស្រ្ត ពលរដ្ឋ វប្បធម៌ ដើម្បី​បញ្ជាក់​ថា​ ខែ្មរ​ក្រោម​ជា​ម្ចាស់​ទឹកដី​កម្ពុជាក្រោម​ពិតប្រាកដ​មែន ហើយ UNPO បាន ចុះទៅ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់ បាន​ធើ្វ​សុភ​វិនិច្ឆ័យ​យ៉ាង​ច្បាស់លាស់​ថា ខែ្មរ​ក្រោម​ជា​ម្ចាស់​ស្រុក​ នៃ​ដែនដី កម្ពុជាក្រោម យ៉ាង​ពិតប្រាកដ ដោយ​ឥត​ប្រកែក​បាន ។ រហូត​មក​ដល់​ថៃ្ង​ទី ១៥ ខែកក្កដា​ ឆ្នាំ ២០០១ UNPO បាន​សម្រច​ទទួលយក សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ជាស​មា​ជិ​កពេញ​សិ​ទិ្ធ​របស់​ខ្លួន​ ជា​អង្គការ តំណាង​ប្រជាជាតិ​កម្ពុជាក្រោម​ទាំងមូល ដែល​មាន​ទីតាំងនៅ​សហរដ្ឋ​អារ​មេ​រិក ។

ចាប់តាំងពី​ពេលនោះ​មក​ វត្តមាន​របស់​ខែ្មរ​ក្រោម​បាន​ចាប់ផ្តើម​លេចធ្លោ​លើឆាកអន្តរជាតិ ។ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​ បាន​ធ្វើសកម្មភាព​ទាមទារ សិ​ទិ្ធ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង គ្រប់​ទី​កនែ្លង ។ តាមរយៈ UNPO​ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម បាន​រៀបចំ​សន្និសីទ​អន្តរជាតិ​ជាច្រើន​ដង មាននៅ​ព្រឹទ្ធសភា​ ប្រទេស​បារាំង វិមាន​សន្តិភាព នាទី​ក្រុង​ឡា​អេ ប្រទេស​ហូ​ឡង់ និង​នៅ​ប្រទេស​អូស្រ្តាលី​ ជាដើម  ​;ចូល​តតាំង​ជាមួយ​រដ្ឋាភិបាល​យួន​ក្នុង​លើ​វេទិកា​ជនជាតិ​ដើម​ នៅក្នុង​អង្គការ​សហ​ប្រជា​តិ​ជា​រៀងរាល់​ឆ្នាំ សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ UNPO​ ឃ្លាំមើល​ការ​រំ​លោភ​សិ​ទិ្ធ​មនុស្ស ការរើសអើង​ជាតិសាសន៍​ទៅលើ​ខែ្មរ​ក្រោម​ ដោយ​ប្រុងប្រយ័ត្ន​ជាទីបំផុត ។

សកម្មជនខ្មែរក្រោម ដែលប្រើប្រាស់បណ្តាញសង្គម ដើម្បីបញ្ចេញមតិជុំវិញប្រវត្តិសាស្រ្ត ទឹកដីកម្ពុជាក្រោម រងការកោះហៅសួរចម្លើយ និងពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរពីសំណាក់ អាជ្ញាធរវៀតណាម ។ ក្រៅពីនេះ អាជ្ញាធរវៀតណាម ក៏បានធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយការរឹបអូសយកដីធ្លី និងការចាប់ខ្លួនឃុំខ្លួន ឬដាក់ពន្ធនាគារ ។
សកម្មជនខ្មែរក្រោម ដែលប្រើប្រាស់បណ្តាញសង្គម ដើម្បីបញ្ចេញមតិជុំវិញប្រវត្តិសាស្រ្ត ទឹកដីកម្ពុជាក្រោម រងការកោះហៅសួរចម្លើយ និងពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរពីសំណាក់ អាជ្ញាធរវៀតណាម ។ ក្រៅពីនេះ អាជ្ញាធរវៀតណាម ក៏បានធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយការរឹបអូសយកដីធ្លី និងការចាប់ខ្លួនឃុំខ្លួន ឬដាក់ពន្ធនាគារ ។

ករណី​ដែល​រដ្ឋាភិបាល​យួន​រំលោភសិទ្ធិ​មនុស្ស​ រើសអើង​ពូជសាសន៍ កោះហៅ​ទៅ​សួរចម្លើយ ខែ្មរ​ក្រោម ក្នុង​ពេល​ថ្មី​ៗកន្លងទៅ​នេះ មាន​ដូចជា៖

១/ ករណី​ក្រុមហ៊ុន​យួន​មួយ​នៅ​ខេត្ត​វាល​ប្រើស មានការ​រើសអើង មិន​អនុញ្ញាត​ឲ្យ​កម្មករ​ខែ្មរ​បាន ចូល​ធ្វើការ​វិញ​ ពេល​ដែល​បាន​ឈប់សម្រាក ក្នុង​រដូវ COVID 19​

២/ ករណី​រឹបអូស​យក​ដីធ្លី​ពលរដ្ឋ​ខែ្មរ​ក្រោម នៅ​ភូមិ​ប៉ប្រក ស្រុក​ព្រៃ​មេង ខេត្ត​ក្រមួនស​

៣/ ករណី​លោក វិញ​ វាំង ដែប ( Huynh Van Dep )

៤/ ករណី​យុវជន តោ​ ហ្វាង ចឿង​ ​; ( To Hoang Chuong​ )

៥/ ករណី​យុវជន ថាច់​ កឿង ( Thach Cuong )

៦/ ករណី​យុវជន យ័ញ​ មិញ ក្វាង ( Danh Minh Quang )

៧/ ករណី​យុវជន គឹម​ ហុង មីល ( Kim Hong Mil )

៨/ ករណី​ព្រះ​តេជគុណ​ សឺន ទី ( Son Ty )

៩/ ករណី​លោក លី កើត ( Kurt Ly )

១០​/ ករណី​យុវជន យឿង​ ខាយ ( Duong Khai )

១១​/ ករណី​ក្រុម​គ្រួសារ​លោក គឹម សុខន ( Kim Soc Khone )

១២​/ ករណី​យុវជន​ ថាច់ ថុង ( Thach Thong )

១៣​/ ករណី​យុវជន វិញ​ ជុង  ​;( Huyng Chung )

១៤​/ ករណី​យុវជន ឡឹម​ ណា​រិ​ទិ្ធ ( Lam Narith )

១៥​/ ករណី​អ្នកស្រី​ ត្រឹង ធី សោភា ( Tran Thi Sophia )

ករណី​ទាំង​អស់​នះ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម បាន​សហការ​ជាមួយ​អង្គការ UNPO​ ហើយ​របាយ ការណ៍​យ៉ាង​លម្អិត មាន​ភ័ស្តុតាង​ពិតប្រាកដ ច្បាស់លាស់​ ត្រឹមត្រូវ ដែល​មិន​អាច​មួលបង្កាច់​បាន ផ្ញើរ​ជូន​អង្គការសហប្រជាជាតិ សភា​អឺរ៉ុប​ និង​ការអន្តរជាតិ​នានា​ជាច្រើន​ទៀត ដើម្បី​ជួយ​ធ្វើអន្តរាគមន៍​ នៅពេល​ខាងមុខ​រដ្ឋាភិបាល​វៀតណាម និង​ឆ្លើយ​មួលបង្កាច់​យ៉ាងណា​ នៅចំពោះមុខ​សហគមន៍​អន្តរជាតិ ពីព្រោះ​ជា​រៀងរាល់​ឆ្នាំ ពេល​ប្រជុំ​វេ​ទិ​កាសិ​ទិ្ធ​ជនជាតិ​ដើម​ នៅក្នុង​អង្គការសហប្រជាជាតិ នៅ​បូរី ( New York ) វៀតណាម​តែងតែ​បដិសេធ​វត្តមាន​របស់​សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​ ហើយ​បាន​ប្រកាស​ថា នៅក្នុង ប្រទេស​វៀតណាម គ្មាន​ជនជាតិ​ដើមឡើយ ។

សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​ មាន​លក្ខន្តិកៈ​ដ៏​រឹង​មាន​មាំ ធ្វើ​កិច្ចការ​ប្រកបដោយ​តម្លាភាព សម្រេច ជោគជ័យ​ពី​ជាច្រើន​ដំណាក់កាល​ បង្ហាញ​ការពិត ផ្តល់​ទំនុកចិត្ត ភាព​ស្មោះត្រង់ ទឹកចិត្ត​ជាតិនិយម មាន ក្រុម​យុវជន​ទំពាំង​ស្នង​ឬស្សី​ ខែ្មរ​ក្រោម​ចាប់ផ្តើម​ស្គាល់​សហព័ន្ធ ចាប់ផ្តើម​ទទួលយក​មាគ៌ា​របស់ សហព័ន្ធ ទទួលយក សហព័ន្ធ​ ជា​មេ​ដឹក​របស់​ខ្លួន មាន​រឿង​អី្វ​កើតឡើង​នៅ​កម្ពុជាក្រោម ខែ្មរ​ក្រោម​តែងតែ​អំពាវនាវ សហព័ន្ធ​ ឲ្យ​ជួយ​ធ្វើអន្តរាគមន៍​គ្រប់ពេលវេលា ៕