យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូលរួម​សិក្សា​វគ្គ​បណ្តុះបណ្តាល​ការតស៊ូ​មតិ់​ ​អន្ដរជាតិ​នៅ​អង្គការ UNPO

(​សហរដ្ឋអាមេរិក – សារព័ត៌មាន ព្រៃនគរ ) ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយក្រុម មាន​គ្នា ៧ នាក់​នៅ​អ៊ឺរ៉ុប មកពី​ប្រទេស បារាំង​, អ៊ីតាលី និង ហូ​ឡង់ បាន​ចូលរួម​សិក្សា​វគ្គ​បណ្ដុះបណ្ដាល Speak Out នៅ​ការិយាល័យ​អង្គការ UNPO នា ប្រទេស​ហូ​ឡង់ រយៈពេល ៣ ថ្ងៃ គឺ ចាប់ពី​ថ្ងៃទី ៦ ដល់ទី ៨ ខែសីហា ឆ្នាំ ២០១៣ នេះ ។​

ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម លើកទង់ជាតិខ្មែរក្រោម នៅការិយាល័យ UNPO ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៣ ។
ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម លើកទង់ជាតិខ្មែរក្រោម នៅការិយាល័យ UNPO ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៣ ។

យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូលរួម​សិក្សា​វគ្គ​បណ្តុះបណ្តាល​ការតស៊ូ​មតិ់​ ​អន្ដរជាតិ​នៅ​អង្គការ UNPO

នាង វី​ផឿ​ង ឡឹម អាយុ ២១ ឆ្នាំ ជា​យុវជន​ខ្មែរក្រោម​មកពី​ខេត្ត​ទូ​លូ ប្រទេស​បារាំង និង​ជា​និស្សិត ឆ្នាំ ទី ៣ ផ្នែក​ច្បាប់​នៅក្នុង​សកលវិទ្យា​ល័យ​មួយ​នៅក្នុង​ប្រទេស​បារាំង បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា នាង និង​ក្រុមយុវជន​នេះ មក​រៀន​វគ្គ​បណ្ដុះបណ្ដាល​សិទ្ធិមនុស្ស​នេះ ដើម្បី​នាំយក​ចំណេះដឹង​ដែល​បាន​សិក្សា នេះ​ទៅ​ជួយ​ការពារ​សិទ្ធិមនុស្ស​ខ្មែរក្រោម តាមរយៈ​ការតស៊ូ​មតិ​ឲ្យ​អន្តរជាតិ​ជម្រុញ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។ នាង វី​ភឿង ឡឹម បាន​ថ្លែងថា​៖ “​ទាំងអស់ ៧ នាក់ ។ ៣ [​នាក់​] មកពី​ហូ​ឡង់  ២ [​នាក់​] មកពី​អ៊ីតាលី និង ២ [​នាក់​] មកពី​ស្រុក​បារាំង​…” ។

យុវជន​រូបនេះ បាន​បន្តទៀត អ្វីដែល​ធ្វើ​ឲ្យ​នាង​មាន​ទឹកចិត្ត​ចង់​ជួយ​ខ្មែរក្រោម​នោះ ព្រោះ​នាង​បានដឹង​អំពី​ស្ថានភាព​ការរំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរក្រោម តាមរយៈ​ព័ត៌មាន ផ្សេងៗ​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ផ្ញើ​ឲ្យ​នាង តាមរយៈ​ម្ដាយ​ឱ​ពុក​ដែល​តែង​តែង​ប្រាប់​នាង​ឲ្យ​បាន ដឹង​ពី​ប្រវត្តិ​កម្ពុជា​ក្រោម និង​ការមើល​ព័ត៌មាន​តាម​គេហទំព័រ​ជាដើម ។​

​លោក លី សឿង ពលរដ្ឋ​ហូ​ឡង់ កំណើត​កម្ពុជា​ក្រោម ដែល​បាន​ចូល​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​សិទ្ធិ មនុស្ស​នេះដែរ​នោះ បាន​ប្រាប់​អំពី​កម្មវិធីសិក្សា​មួយ​នេះ​ថា តំណាង​យុវជន​ខ្មែរក្រោម បាន​ឡើង​ធ្វើ​បទ    ឧទ្ទិស​នាមខ្លួន​មុនគេ ចំពោះ​វ​គ្មិ​ន និង​សិក្ខាកាម អំពី​ប្រវត្តិ​កម្ពុជា​ក្រោម និង​ស្ថានភាព​សិទ្ធិមនុស្ស​របស់ ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។ ក្រៅពីនេះ ក៏បាន​ជម្រាប​អំពី​ស្ថានភាព​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ពី សំណាក់​រដ្ឋាភិបាល​វៀត​ណា​ម​នៅ​ខេត្ត​ឃ្លាំង លើ​ព្រះសង្ឃ​នៅ​វត្ត​ព្រៃ​ជាប់ និង​វត្ត​សិរី​តាសេក ដែល​ត្រូវ អាជ្ញា​វៀតណាម​ចាប់​ផ្សឹក និង​ដាក់ពន្ធនាគារ ផងដែរ ។​

លោក លី សឿង ថ្លែងថា​៖ “​គេ​យក​រឿង​ព្រះតេជព្រះគុណ លីវ នី ហើយនឹង ថាច់ ធឿន ហើយនឹង លី ចិន្ដា ហ្នឹង ដើម្បី​ផ្សព្វផ្សាយ​ចែក បងប្អូន ដែលជា​សមាជិក UNPO ដែល​បាន​ចូលរួម​សិក្ខាសាលា​ហ្នឹង ឲ្យ​ដឹក​មុនគេ​ទាំងអស់ ។ ហើយ​កិច្ចការ​ហ្នឹង ដោយមាន កញ្ញា ធី វណ្ណដា ឆ្នាំនេះ ក៏​បញ្ចាំង​អំពី​ជីវភាព ខ្មែរក្រោម នៅក្នុង​មាតុភូមិ​មាន​សុខទុក្ខ​យ៉ាងណា ហើយ​បង្ហាញ​នូវ​ផែនទី​របស់​ខ្មែរ​ចែកចាយ ដើម្បី​ជូន ដល់​បង ប្អូន​ជនជាតិ​ដទៃ​ឲ្យ​បានដឹង​បាន​យល់ ក្នុង​ថ្ងៃ​ទីមួយ​” ។​

លោក លី សៀង បាន​បញ្ជាក់ថា នៅ​កម្ពុជា​ក្រោម​គ្មាន​សិទ្ធិមនុស្ស​ទេ និង​រដ្ឋាភិបាល​វៀតណាម​មិន អនុញ្ញាត​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​សិទ្ធិមនុស្ស​ដូច​នៅ​ប្រទេស​ហូ​ឡង់ របស់លោក​ទេ ។​

​លោក លី សឿង បាន​ថ្លែងថា​៖ “​ឱ ! បើសិនណា​នៅ​កម្ពុជា​ក្រោម មាន​បើ​សិក្ខាសាលា​ពី​សិទ្ធិមនុស្ស  មានន័យថា នៅ​កម្ពុជា​ក្រោម​អត់ មាន​របប​កុ​ម្មុយ​និ​ស្ត​យួន កាន់កាប់​គ្រប់គ្រង ហើយ​ធ្វើ​ទិ​ក្ខ​បុក​ម្នេញ ខ្មែរក្រោម ដល់​សព្វថ្ងៃនេះ​ទេ​” ។​

សូមបញ្ជាក់ថា លោក លី សឿង ជា​អតីត​ព្រះសង្ឃ​ខ្មែរក្រោម ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត ឃ្លាំង ចាប់​ផ្សឹក និង​ដាក់គុក ព្រោះ​ការចូលរួម​ធ្វើបាតុកម្ម​ក្នុង​ព្រឹត្តិការណ៍ ០៨ កុម្ភៈ នៅ​សាលា​បាលី ខេត្ត ឃ្លាំង ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក កាលពី​ឆ្នាំ ២០០៧ ។ ក្រោយ​បាន​ចេញពី​ពន្ធនាគារ លោក បាន​ភៀសខ្លួន​ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​អង្គការ UNHCR នៅ​ប្រ ទេស​ថៃ ហើយ​បាន​អង្គការ​មួយ​នេះ បញ្ជូនទៅ​តាំង​ទំ​លំនៅៗ​ប្រទេស​ហូ​ឡង់ ។

ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរៀនវគ្គបណ្ដុះបណ្ដាលសិទ្ធិមនុស្ស Speak Out នៅការិយាល័យ UNPO ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៣ ។
ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរៀនវគ្គបណ្ដុះបណ្ដាលសិទ្ធិមនុស្ស Speak Out នៅការិយាល័យ UNPO ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៣ ។

យោងតាម គេហទំព័រ​អង្គការ UNPO Speak Out ! ជា​វគ្គ​បណ្ដុះបណ្ដាល​រយៈ​ពេល ៣ ថ្ងៃ នៃ​កម្មវិធី​សិក្ខាសាលា និង​ព្រឹត្តិការណ៍​ជា​បណ្តាញ​ក្នុង​គោលបំណង​នាំមក​នូវ​ការរួម​គ្នា​រវាង​ក្រុមយុវជន​នៃ​ប្រជាជាតិ ជា​សមាជិក​អង្គការ UNPO និង​ផ្តល់ឱ្យ​ពួកគេ​នូវ​មធ្យោបាយ​ចាំបាច់ និង​ជំនាញ​ដើម្បី​ឱ្យមាន​ប្រសិទ្ធិភាព​ក្នុងការ​តស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស ។ ក្រុម​គោលដៅ​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ គឺ​សម្រាប់​យុវជន​ដែលមាន​អាយុ​ពី  ១៨ ទៅ ៣២ ឆ្នាំ ប៉ុន្តែ​បេក្ខជន​ដែលមាន​វ័យចាស់​ជាង​នេះ​ក៏​អាច​ទទួលយកបាន ។​

​គោលបំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល Speak Out គឺ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​បណ្តុះបណ្តាល​គ្រូ​បង្គោល​វ័យក្មេង ឲ្យ​ក្លាយជា​អ្នក​ដែល​អាច​ជឿជាក់​បាន​របស់​ការតស៊ូ​មតិ​សិ​ទិ្ធ​មនុស្ស​, គាំទ្រ​ដល់​អន្តរ កម្ម​សិក្ខាសាលា​, ការ​រចនា​អក្សរសិល្ប៍ UNPO និង​ការស្រាវជ្រាវ​ឯកសារ​,  អ្នកសិក្សា​បានក្លាយ​ទៅជា​អ្នកមាន​សមត្ថភាព ដើម្បី​បង្រៀន​ជំនាញ និង ចំណេះដឹង​ដែល​ទទួលបាន​ពី​ប្រសិទ្ធិភាព​លើ​ការតស៊ូ​មតិ សិ​ទិ្ធ​មនុស្ស​របស់​អង្គការសហប្រជាជាតិ ៕​