ធនធានមនុស្ស នៅកម្ពុជាក្រោម
បទវិចារណកថា ដោយ លោក ថាច់ វឿង
ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០
ធនធានមនុស្ស គឺជាទ្រព្យសម្បតិ្តដ៏មានតម្លៃរបស់មនុស្សជាតិលើភពផែនដីនេះ ។ មនុស្សគ្រប់ រូបសែ្វងរកធនធានមនុស្សទៅតាមកម្លាំងប្រាជ្ញារបស់ខ្លួនដែលបានសាងមកពីបុព្វជាតិ ខ្លះបានទទួល ការអប់រំខ្ពង់ខ្ពស់ ខ្លះមិនបានទទួលការអប់រំទេ យោងទៅតាមស្ថានភាពស្រុកទេសនីមួយៗ “ប្រទេស មានសង្រ្គាមគេត្រូវការអ្នកចម្បាំង ប្រទេសសាន្តត្រាណគេត្រូវការធនធានមនុស្ស” ។ ពិភពលោក បច្ចុប្បន្ន ធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងគ្នាតាមផ្លូវសេដ្ឋកិច្ច និងដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមនេះ គឺគេ ត្រូវការធនធានមនុស្សជាចាំបាច់ ។ ប្រទេសលោកសេរី គេយកចិត្តទុកដាក់លើប្រព័ន្ធអប់រំ ដើម្បី បណ្តុះបណ្តាលធនធានមនុស្សជាគោលនយោបាយសំខាន់ទីមួយ ពលរដ្ឋអាចសិក្សាអប់រំបានដោយ សេរីយ៉ាងទូលំទូលាយគ្រប់មុខវិជ្ជា ។ ចំណែកប្រទេសកុម្មុយនិស្តវិញ ការសិក្សាអប់រំ ការបណ្តុះ បណ្តាលធនធានមនុស្សកំណត់ដោយរដ្ឋ មានកម្រិត មានភាពត្បិតត្បៀត បិទបាំងជិតឈឹង ប្រជានជន មិនបានយល់ដឹងអំពីពិភពលោកមានការរីកចម្រើនយ៉ាងណាទេ រស់នៅដូចជាកងែ្កបក្នុងអណ្តូង មានតែ កូនអ្នកធំ កូនអ្នកមានទេ ដែលមានឱកាសបានទៅសិក្សានៅក្រៅប្រទេស ចំណែកកូនអ្នកក្រ គ្មាន ឱកាសឡើយ បើបានបញ្ចប់ការសិក្សាហើយ គ្មានខ្សែរយៈ គ្មានបក្សពួក ក៏គ្មានឱកាសបានឡើងធ្វើ ធំឡើយ ។

ប្រទេសមួយដែលសម្បូរណ៍ទៅដោយធនធានមនុស្ស មានមេដឹកប្រកបដោយសមត្ថភាព ជា ប្រទេសស៊ីវិល័យ មានការអភិវឌ្ឍ ជឿនលឿន ប្រជនជនមានភាពថៃ្លថ្នូរ គ្មានប្រទេសណាបៀតបៀន រំលោភបំពានបានឡើយ ដូចជាសហរដ្ឋអាមេរិក ជាដើម ។ សិស្សនិស្សិតគ្រប់ប្រទេសជុំវិញពិភពលោក តែងតែមានបំណងប្រាថ្នាចង់មកសិក្សា ឬធ្វើកម្មសិក្សាផ្សេងៗនៅប្រទេសនេះ ដើម្បីសិក្សាយកចំណេះ ដឹងពីប្រទេសដ៏ជឿនលឿនមួយនេះ ។ ដោយសារសហរដ្ឋអាមេរិកបានស្រូបយកធនធានមនុស្ស ដ៏ សម្បូរណ៍បែបពីគ្រប់ប្រទេសចូលមកប្រទេសរបស់ខ្លួន ទើបធ្វើឲ្យអាមេរិកអាចគ្រប់គ្រងពិភពលោក បានរហូតមកដល់សព្វថៃ្ងនេះ ។ វិជ្ជាជាទ្រព្យគាប់ប្រសើរ ទៅណាក៏អាចយកទៅតាមបាន គ្រប់ពេលវេលា ។
ធនធានមនុស្សនៅកម្ពុជាក្រោម កាន់តែក្សត់ទៅៗ ស្ថានភាពការបណ្តុះបណ្តាលធនធានមនុស្សជួបប្រទះការខ្វះខាតគ្រប់បែបយ៉ាង អក្សរសាស្រ្តខែ្មរមានតែនៅក្នុងវត្តអារាមប៉ុណ្ណោះ គ្រូបង្រៀនខែ្មរតាមវត្តអារាមនានា គ្មានបានទទួលប្រាក់ខែពីណាឡើយ បង្រៀនដោយស្ម័គ្រចិត្ត តាមការអាណិត ស្រឡាញ់ជាតិរបស់ខ្លួន ឬក៏ទទួលបានការឧបត្ថម្ភខ្លះពីព្រះសង្ឃតែប៉ុណ្ណោះ ។ បច្ចុប្បន្ន វត្តខ្លះមានបើក សាលារៀនសម្រាប់បណ្ដុះបណ្ដាលកូនចៅខ្មែរ តេវត្តខ្លះគ្មានឡើយ ។ កូនចៅខែ្មរក្រោមភាគច្រើន មិនចេះអក្សរខែ្មរ បណ្តុះដើមឈើចំណាយពេលតិចទេ ហើយងាយស្រួលទៀត ប៉ុនែ្តបណ្តុះមនុស្សវិញ ពិបាកណាស់ ហើយចំណាយពេលច្រើន និងធ្លងកាត់ឧបស័គ្គទៀតផង ។ ដើមឈើគេពត់ ទាន់នៅតូច តែបើទុកឲ្យដើមឈើដុះឡើងរឹងមាំហើយ មិនងាយពត់បានឡើយ ។ យ៉ាងណាមិញមនុស្សក៏ដូច្នោះដែរ បៀនប្រដៅហាត់ពត់កូនចៅ គឺចាប់ផ្តើមតាំងពីតូចក្រូចឆ្មាទៅ ទុកដល់ធំពេញវ័យហើយ មិនងាយប្រៀនប្រដៅ មិនងាយហាត់ពត់ឲ្យដើរតាមគន្លងឪពុកម្តាយបានឡើយ បើសិនជាបានក៏មានចំនួនតិចតួច បំផុត ។ កូនចៅខែ្មរក្រោមលះបង់ការសិក្សា ដោយសារកត្តាជីវភាពក្រីក្រខ្វះខាត ចំណាកស្រុកទៅធ្វើ ការស្ងាត់ភូមិស្រុក ។ ដោយសារមើលឃើញទិដ្ឋភាពខាងក្រៅ ជនជាតិយួនមានបានហ៊ឺហាស៊ីវិល័យ ចង់ប្រណាំងប្រជែងនឹងគេ ដោយមិនមើយមាឌខ្លួនឯង ដោយសារមនោគមន៍វិជ្ជារបស់បរទេស ដោយ សារការភ្លើតភ្លើនតាមសម័យនិយម យុវជនមួយចំនួនដើរតាមបងតូចបងធំ ប្រើប្រាស់គ្រឿនញៀន បោសបង់ចោលការសិក្សារៀនសូត្រ បំផ្លាញអនាគតខ្លួនឯង ដោយសារឪពុកម្តាយខ្លះបណែ្តតបណ្តោយ មិនប្រៀនប្រដៅកូនចៅឲ្យស្គាស់តមៃ្លធនធានមនុស្ស ឲ្យស្គាល់ខ្លួនឯងជានរណា បង្ខំកូនឲ្យឈប់រៀន សូត្ររៀបការមានគូស្រករធ្វើស្រែចំការ ។ ពេលមានហេតុការណ៍អី្វកើតឡើង ដូចជាការរំលោភបំពាន សិទិ្ធមនុស្សមកលើខែ្មរក្រោម ទើបយើងដឹងថា ខែ្មរក្រោមនៅខ្វះខាតធនធានមនុស្សជាច្រើន ដើម្បីតទល់ដើម្បីចរចាគ្រប់បញ្ហាដែលកំពុងប្រឈម ។
មានកូនចៅខែ្មរក្រោមខ្លះ ខំប្រឹងប្រែងរៀនសូត្ររហូតបានទៅជា វេជ្ជបណ្ឌិត្យ វិស្វករ មេធាវី និងមុខជំនាញផ្សេងៗ ជាច្រើនទៀត ពេលបានរៀនសូត្រចេះដឹងខ្ពង់ខ្ពស់ ត្រូវយួនទាក់យកអស់ខ្លះ មានប្រព័ន្ធយួន ប្តីយួន លែងចង់និយាយខែ្មរអស់ទៅហើយ ត្រូវគេវាស់ដីឲ្យដើរទៀតផង ។ សាលា អន្តេវាសិក ដែលគេបង្កើតឡើង ដើម្បីជួយកូនខែ្មរក្រីក្រឲ្យបានទៅរៀនសូត្រនឹងគេ តែផ្ទុយទៅវិញ សិស្សដែលចូលទៅរៀនសុទ្ធតែកូនចៅនាមឺនមន្រ្តីយួន មានកូនចៅខែ្មរដែរ តែមានចំនួនតិច ។ សិស្ស និស្សិតយួន បានទទួលអហាររូបករណ៍ចេញទៅសិក្សានៅបរទេស មាន សហរដ្ឋអាមេរិកជាដើមមួយ ឆ្នាំៗ រាប់ពាន់នាក់ ក្នុងចំណោមនោះ គ្មានខែ្មរក្រោមសូម្បីតែម្នាក់ ។
នៅកម្ពុជាក្រោម ប្រព័ន្ធសិក្សាធិការ មានតែផ្នែកពុទ្ធចក្រ នៅតាមវត្តរាមនានា ។ នៅខេត្តព្រះ ត្រពាំង មានសាលារៀនសិក្សារហូតដល់ថ្នាក់វិទ្យាល័យ (ទី ១២ ផ្នែកពុទ្ធិកសិក្សា) ។ នៅខេត្តឃ្លាំងមាន សាលាបាលីបំពេញវិជ្ជា ត្រឹមថ្នាក់ទី ១២ ដោយមានមុខវិជ្ជាចម្រុះទាំងផ្នែកពុទ្ធចក្រភាសាខ្មែរ និងផ្នែក អាណាចក្រជាភាសាយួន ។ នៅខេត្តព្រែកឫស្សី មាន វិទ្យាស្ថានពុទ្ធសាសនាខែ្មរ ។ កូនចៅខែ្មរក្រោម ច្រើនតែចូលវត្តបួសរៀន ទើបចេះអក្សរសាស្រ្តខែ្មរ ការសិក្សារៀនសូត្រ ផែ្នកប្រវត្តិសាស្រ្ត ភូមិសាស្រ្ត យួនហាមមិនឲ្យរៀនឡើយ ឲ្យរៀនតែប្រវត្តិ អ៊ំ ហោ ប៉ុណ្ណោះ ។ ព្រះសង្ឃត្រូវសិក្សាស្រាវជ្រាវ ប្រវត្តិ សាស្រ្ត ភូមិសាស្រ្តទឹកដីរបស់ខ្លួនដោយខ្លួនឯង នោះហើយគឺជាឃឿនវប្បធម៌ ថែរក្សាខែ្មរក្រោមឲ្យបាន គង់វង្សរហូតមកដល់សព្វថៃ្ង ដែលយួនមិនអាចបំផ្លាញបាន ហើយក៏ជាប្រភពដើម បណ្តុះបណ្តាលទឹក ចិត្តសេ្នហាជាតិ ភាគច្រើនចេញពីព្រះសង្ឃតស៊ូទាមទារ សិទិ្ធសេរីភាពជាម្ចាស់ទឹកដី ជាជនជាតិដើម សិទិ្ធសម្រច វាសនាខ្លួនដោយខ្លួនឯង ។ ក្រោមអភព្វណាស់ត្រូវគេឈ្លានពានដណ្តើមយកអស់ហើយ គេលុបបំបាត់ប្រវត្តិសាស្រ្តចោល ក្រសួងអប់រំរបស់យួនកែរកាឡៃប្រវត្តិសាស្រ្តថ្មី ឲ្យកូនចៅគេជំនាន់ ក្រោយសិក្សារៀនសូត្រថា ទឹកដីកម្ពុជាក្រោមជារបស់គេ ដូនតាគេបានកាប់ឆ្កាទុកមក ។ សូម្បីប្រទេស កម្ពុជា ជាប្រពភដើមរបស់ខ្លួន ក៏បានបំភ្លេចចោល មិនបានដាក់ប្រវត្តិសាស្រ្តកម្ពុជាក្រោម ចូលទៅក្នុង ប្រព័ន្ធអប់រំ ដើម្បីកូនខែ្មរបានសិក្សារៀនសូត្រ យុវជនជំនាន់ក្រោយខ្លះមិនថាទឹកដីកម្ពុជាក្រោម ជា របស់ខ្មែរនៅកនែ្លងណាផង ។
ចំណែកសមណនិស្សិត និស្សិតខែ្មរក្រោម ដែលបានចេញទៅសិក្សានៅក្រៅប្រទេស តាមរយះប្រទេសកម្ពុជា តាមរយះសម្ពន្ធសមណនិស្សិត និស្សិតខែ្មរកម្ពុជាក្រោម ឬក៏ខិតខំប្រឹងប្រែងចេញសិក្សាដោយខ្លួនឯងផ្ទាល់ សម្ព័ន្ធសមណនិស្សិត និស្សិតខែ្មរកម្ពុជាក្រោម ដែលមានមូលដ្ឋានប្រចាំ ប្រទេសកម្ពុជា បានរៀបចមកម្មវិធីចែកអាហាររូបករណ៏ដល់សិស្សនិស្សិតខែ្មរកម្ពុជាក្រោម ជារៀងរាល់ ឆ្នាំ ពេលបញ្ចប់ការសិក្សាហើយ អង្គខ្លះក៏បានវិលត្រឡប់ទៅកម្ពុជាក្រោមវិញ ជួយបង្ហាត់បង្រៀនសិស្ស និស្សិតជំនាន់ក្រោយជាបន្តរទៀត ចំណែកអង្គខ្លះទៀតមិនវិលត្រឡប់មកទឹកដីកំណើតវិញទេ តែទោះ ជានៅកនែ្លងណាក៏ដោយ ក៏ជាធនធានមនុស្សដ៏មានតមៃ្លរបស់ខែ្មរក្រោម ត្រូវចូលរួមជួយលើកស្ទួយ សង្គមខែ្មរកម្ពុជាក្រោមនៅជុំវិញពិភពលោក ព្រោះខែ្មរក្រោមត្រូវការជាចាំបាច់ ។
ខែ្មរក្រោមគ្រប់ៗរូប គិតគូរពិចារណា សន្សំចំណេះដឹង បង្កើនធនធានមនុស្ស ចូលរួមយ៉ាងសកម្មក្នុងសង្គម ដើម្បីលើកស្ទួយជាតិសាសន៍ខែ្មរក្រោម ឲ្យមានតមៃ្លដូចជាតិសាសន៍ គេនានាលើ លោកនេះ ដែរ “ សូវស្លាប់ខ្លួន កុំឲ្យស្លាប់ជាតិ ស្លាប់ខ្លួនកើតទៀត ស្លាប់ជាតិសាបសូន្យ” ៕