សេច​ក្តី​ប្រ​គេន​ និង​ជូន​ដំ​ណឹង​ អំ​ពី​ទម្រង់​បែប​បទ ចូល​ជា​សមា​ជិក​ពេញ​សិទ្ធិ របស់​សហព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម

​សេចក្តី​ប្រគេន និង​ជូនដំណឹង​
​អំពី​ទម្រង់​បែបបទ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

យោងតាម​សេចក្តី​ប្រគេន និង​ជូនដំណឹង របស់លោក ថាច់ សេ ជា​ប្រធានសភា​តំណាង នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចុះ​ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៧ ស្តីពី​លក្ខន្តិកៈ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ឆ្នាំ​ ២០០០ បានធ្វើ់​វិសោធនកម្ម នៅ​ឆ្នាំ​ ២០១៧ ដោយ​គណៈកម្មការ​នាយ​ក អាណត្តិ​កាល ២០១៦ ដល់ ២០២០​ នេះ អំ​ពី​សមាជិក​សកម្ម​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​។

តាម​ល​ក្ខ័​ន្តិ​កៈ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រង់​មាត្រា ​៥ ប្រការ​ ៥.០៥ កថា​ខ័​ណ្ឌ ខ ស្តីពី សមាជិក​សកម្ម​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក ត្រូវដាក់​ពាក្យ​សូម​ចូល​សមាជិក សារជាថ្មី បើទោះបី​មាន​សមាជិក​ខ្លះ បាន​បំរើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាំងពី​ឆ្នាំ ​១៩៨៥ ​ក៏ដោយចុះ ក៏​ត្រូវតែ​បំពេញបែបបទ​សារ​ឡើងវិញ ដើម្បីឱ្យ​ទាន់សភាពការណ៍​បច្ចុប្បន្ន ឬ Up Date ។

ការដាក់​ពាក្យ​សុំចូល​ជា​សមាជិក​ពេញសិទ្ធិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក លោកស្រី ត្រូវ​បង់​វិភាគទាន​ដល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចំនួន ​១៥០​ដុល្លារ ជា​រៀងរាល់ឆ្នាំ តែបើ​មាន ភរិយា​, ស្វាមី ឬកូនចៅ​មាន​អាយុ​លើ​ ១៨ ​ឆ្នាំ​ក្នុង​បន្ទុកគ្រួសារ ស្ម័គ្រចិត្ត​ចូល​សមាជិក​ដែរនោះ ត្រូវបង់​ថែម​ម្នាក់ៗ​ ចំនួន ​៥០​ដុល្លារ​ ។ សូមបញ្ជាក់ថា អ្នក​ទី​ ១ បង់​វិភាគទាន​ចំនួន ១៥០​ ដុល្លារ អ្នក​ទី ​២ បង់​វិភាគទាន​ចំនួន ៥០​ ដុល្លារ អ្នក​ទី ​៣ បង់​វិភាគទាន​ចំនួន ៥០ ​ដុល្លារ អ្នក​ទី​ ៤ បង់​វិភាគទាន​ចំនួន ៥០ ​ដុល្លារ និង​ទី ​៥ បង់​វិភាគទាន​ចំនួន ៥០ ​ដុល្លារ ។​ល​។ និង ។​ល​។

ការចូល​ជា​សមាជិក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ផលប្រយោជន៍​សំខាន់ៗ ​ចំនួន​ ៥ ​យ៉ាង គឺ​៖​ ទី ​១. មោទនភាព​ជា​ខ្មែរក្រោម ទី ​២. ជា​សមាជិក​ពេញសិទ្ធិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទី​ ៣. មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​កណៈក​ម្មការ​នាយ​ក ជា​រៀងរាល់​បួន​ឆ្នាំ​ម្តង ទី ​៤. ថវិកា​ចំនួន ១៥០ ដុល្លារ សម្រាប់​ទ្រទ្រង់​នូវ​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ទី ​៥ ជា​ប័ណ្ណសម្គាល់ខ្លួន ពិត​ប្រាកដជា​ពលរដ្ឋ​ខ្មែរក្រោម​ជនជាតិដើម​ ។​

អាស្រ័យហេតុនេះ សូម​សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក រួសរាន់​ដាក់ពាក្យ​សូម​ចូល​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឱ្យបាន​ទាន់ពេលវេលា ដើម្បីបាន​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំគណៈកម្មការ​នាយក នៅ​ឆ្នាំ ២០២០ ​ខាងមុខនេះ​ ។​

ព័ត៌មាន​បន្ថែម​សូម​លោក លោកស្រី ទាក់ទង​ការិយាល័យ​ផលិត​ប័ណ្ណសមាជិក តាមរយៈអី​ម៉ែ​ល IDCARD@KHMERKROM.ORG ឬ VOKK2001@GMAIL.COM ឬ​តាម​ទូរ ស័ព្ទ​លេខ (៤០៨) ៥៥០ ៥០៦០ ឬ​ចូល​គេហទំព័រ VOKK ទាញយក​ទម្រង់​លិខិត​ស្ម័គ្រចិត្ត​ចូល​ជាសមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​បំពេញបែបបទ​តាម​ទម្រង់​លិខិត​នោះ រួច​ផ្ញើ​ទៅតាម​អីម៉ែ​ល ឬ​តាម​ប្រអប់​សំបុត្រ P. O. BOX 51201 SAN JOSE, CALIFORNIA 95151 U.S.A.

លោក​អ្នក អាចទាញយក​ទម្រង់​បែប​បទ ចូល​ជា​សមា​ជិក​ពេញ​សិទ្ធិ របស់​សហព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម ដោយចុចត្រង់នេះ