ក្រមប្រតិបត្តិ សម្រាប់គណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម

សេចក្តីនែនាំ

ក្រមប្រតិបត្តិនេះ ដាក់ចេញក្នុងសេចក្តីរំពឹងយ៉ាងមាំទាំ ចំពោះគណៈកម្មការនាយក នៃសហព័ន្ធ ខ្មែរកម្ពុជាក្រោម និងពិពណ៌នាអំពីមាត្រដ្ឋាននៃក្បួនច្បាប់អាកប្បកិរិរយាដោយសង្ឃឹមលើ សមាជិក គណៈកម្មការនាយកម្នាក់ៗប្រកាន់យករៀងៗខ្លួន ។ វាមិនសំដៅចំពោះរាល់ស្ថានភាព ដែលអាចកើតឡើងជាយថាហេតុនោះទេ ហើយក៏មិនមែនសម្រាប់ឲ្យសមាជិកគណៈកម្មការ នាយកម្នាក់ៗប្រើជំនួសសុភវិនិច្ឆ័យ និងភាពឈ្លាសវៃរបស់ខ្លួនោះដែរ ។

សមាជិកគណៈកម្មការនាយកណាម្នាក់មានចម្ងល់ចំពោះស្ថានភាពពិសេសណាមួយ ដែលចែង មិនច្បាស់ក្នុងក្រមប្រតិបត្តិនេះ គួរតែដាក់សំនួរចំពោះលោកអធិបតីនៃគណៈកម្មការនាយក ដែលអាចជួយពិភាក្សាជាមួយសមាជិកគណៈកម្មការនាយកផ្សេងទៀត ឬ ក្រុមប្រឹក្សាស្រប ច្បាប់ផ្សេងទៀត ដើម្បីបានទទួលចម្លើយដ៏សមស្រប ។

សមាជិកគណៈកម្មការនាយកទាំងអស់ត្រូវតែចុះហត្ថលេខាភ្លាមៗ ដើម្បីគោរពចំពោះក្រម   ប្រតិបត្តិនេះ ក្រោយពេលដែលបានជាប់ឆ្នោត ឬត្រូវបានចាត់តាំង ដើម្បីចាប់ផ្តើមការទទួល ប្រកាន់យក ។ ក្រមប្រតិបត្តិនេះ ត្រូវតែកែសម្រួលសារជាថ្មី នៅរៀងរាល់សន្និបាតដំណាច់ឆ្នាំ ហើយត្រូវចុះហត្ថលេខាដោយសមាជិកគណកមការនាយក ទាំងអស់ប្រសិនបើមានការតម្រូវ តាមសម័យកាល ។

គណៈកម្មការនាយកទទួលខុសត្រូវក្នុងការគាំពារនិងអនុវត្តក្រមប្រតិបត្តិនេះ ។ សមាជិកគណៈ កម្មការនាយកដែល មិនបានគោរពតាមក្រមប្រតិបត្តិនេះចែងតម្រូវអាចត្រូវដកចេញពីគណៈ កម្មការនាយក ។

កិច្ចព្រមព្រៀងចំពោះមុខច្បាប់ បទបញ្ជា និយតកម្ម និងគោលនយោបាយ

សមាជិកគណៈកម្មការនាយកត្រូវតែព្រមព្រៀងចំពោះច្បាប់ដាក់ឲ្យអនុវត្ត និយតកម្ម និងបទ បញ្ជាទាំងឡាយ ហើយជាពិសេសបំផុត លក្ខន្តិក: ។

គណៈកម្មការនាយកត្រូវតែយល់ និងបំពេញភារកិច្ចដូចដែលមានចែងនៅក្នុងកាងារដែលត្រូវ បំពេញ ។ ប្រសិនបើសមាជិកគណៈកម្មការនាយកណាម្នាក់គ្មានសកម្មភាព ( ដូចជាមិនបាន ចូលរួមប្រជុំ ឬ បំពេញការងារប្រចាំឆ្នាំ ) ច្រើនជាងប្រាំមួយខែ កិច្ចប្រជុំមួយត្រូវតែរៀបចំឡើង ដោយការកោះហៅពីលោកអធិបតី ដើម្បីបញ្ជាក់ឲ្យដឹងថា តើសមាជិកគណកម្មការនោះនៅ ចង់បន្តការងាររបស់ខ្លួនដែរឬទេ ។ ការខកខានមិនបានបំពេញការងារចាំបាច់នេះ សមាជិក នោះ នឹងត្រូវបញ្ចប់តួនាទីជាសមាជិកគណៈកម្មការនាយក ។

គណៈកម្មការនាយកត្រូវតែបង្ហាញខ្លួននៅក្នុងអង្គប្រជុំ តាមរយ:ទូរសន្និបាត (ទូរសព្ទ ស្កៃប៍ ឬ តាមក្រុមធ្លាប់ជួបជុំ) ការប្រជុំប្រចាំឆ្នាំ ឬតាមការពិភាក្សាគ្នា ។ ប្រសិនបើសមាជិកគណៈកម្ម ការនាយកណាម្នាក់មិនអាចចូលរួមប្រជុំ គេត្រូវតែជូនជាដំណឹងតាមរយ:ការផ្ញើសារ យ៉ាងតិចក៏ ២៤ ម៉ោងមុន ហើយផ្ញើរបាយការណ៍ជូនគណៈកម្មការនាយក សម្រាប់កិច្ចប្រជុំនោះ ។ ក្នុងតួនា ទីជាសមាជិគណៈកម្មការនាយកម្នាក់ ប្រសិនបើខកខានពុំបានចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំ គណៈ កម្មការនាយកច្រើនជាងបីដងជាប់ៗគ្នា កិច្ចប្រជុំប្រចាំឆ្នាំចំនួនពីរដង ឬ ទូរសន្និបាតនៃ គណៈកម្មការនាយកពីរដងជាប់គ្នា អធិបតីនៃសហព័ន្ធនឹងធ្វើការកោះប្រជុំ ដើម្បីសួរបញ្ជាក់ សមាជិក គណៈកម្មការនាយករូបនោះថា តើចង់នៅបំរើការក្នុងគណៈកម្មការនាយកតទៅ ទៀតដែរឬទេ ដើម្បីអាចដកឈ្មោះចេញ ។ សមាជិកគណៈកម្មការនាយកត្រូវតែជៀសវាង ៖

 • ធ្វើការឃោសនាដោយសម្ងាត់ ដើម្បីបានទទួលតួនាទីមួយនៅក្នុងរដ្ឋាភិបាល ។
 • ធ្វើសេចក្តីថ្លែងការណ៍ក្នុងសារព័ត៌មានគាំទ្រគណបក្សនយោបាយណាមួយនៅក្នុង ប្រទេសកម្ពុជា ។
 • ធ្វើសេចក្តីថ្លែងការរិះគន់ ចំពោះថ្នាក់ដឹកនាំគណបក្សនយោបាយណាមួយ លើក លែងតែមានទាក់ទងដល់ករណីរំលោភសិទ្ធិមនុស្ស ។
 • មានទំនាក់ទំនងដោយស្ងាត់កម្បាំង ជាមួយថ្នាក់ដឹកនាំគណបក្ស នយោបាយនៅ ប្រទេសកម្ពុជា ដោយគ្មានការយល់ព្រមពីគណៈកម្មការនាយក និង
 • ចូលរួមក្នុងការប្រជុំឃោសនា នៃគណបក្សនយោបាយណាមួយក្នុងប្រទេសកម្ពុជា ដោយគ្មានការយល់ព្រមពីគណៈកម្មការនាយក ។ ប្រសិនបើគណៈកម្មការនាយកមិនយល់ព្រមឲ្យចូលរួម ហើយសាមីជននៅតែ សម្រេចថា ទៅចូលរួមដោយមូលហេតុណាមួយ នោះត្រូវតែសុំបញ្ចប់តួនាទី របស់ខ្លួន ដោយមានការទទួលយល់ព្រមពីគណៈកម្មការនាយក មួយថ្ងៃមុននឹង អាចចូលរួមបាន ។

ទំនាស់ផលប្រយោជន៍

សមាជិកគណៈកម្មការនាយកត្រូវតែលាតត្រដាងបង្ហាញដល់លោកអធិបតី នូវស្ថានភាពរបស់ ខ្លួន ដែលមានជាប់ទាក់ទង ឬ ក៏អាចនឹងទាក់ទងទៅអនាគត អំពីទំនាស់ផលប្រយោជន៍ផ្សេងៗ ។ ក្នុងស្ថានភាពដែលក្រមប្រតិបត្តិនេះ មិនមានបំណងពិពណ៌នាអំពីទំនាស់ផលប្រយោជន៍ទាំង អស់ដែលអាចនឹងកើតមាននោះ ។ ខាងក្រោមនេះ គឺជាទំនាស់ផលប្រយោជន៍ខ្លះៗ ដែលសមា ជិកគណៈកម្មការត្រូវតែជៀសវាង ៖

 • អនុញ្ញាតឲ្យសមាជិកក្នុងគ្រួសារផ្ទាល់ (ឪពុកម្តាយ សាច់ថ្លៃ សាច់សារ លោហិត ញាតិ សន្តានខាងសាច់ថ្លៃ) ទទួលផលប្រយោជន៍មិនត្រឹមត្រូវ (ដូចជាមានតួនាទី ក្នុងសហព័ន្ធខ្មែរកម្ពុជាក្រោម ដោយមិនបានឆ្លងកាត់ការបោះឆ្នោតតាមវិធីដែល សហព័ន្ធតែងអនុវត្តទទួលបាននូវកម្ចី ឬទទួលយកនូវជំនូនជាប្រាក់កាសពី សំណាក់ សមាជិក ដទៃ ទៀត ឬ អង្គការដទៃទៀត) ដើម្បីបានផលជាការទទួល នូវតួនាទី ក្នុងគណៈកម្មការ នាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
 • ទទួលបាននូវប្រាក់កម្ចី ឬធានាថាឲ្យខ្ចីជាថ្នូរនឹងការបានទទួលតួនាទីជាគណៈកម្ម ការ នាយក ។
 • ទទួលសំណូក ឬការបង់ថ្លៃមិនត្រឹមត្រូវ ក្នុងសេវ៉ាទាក់ទងជាមួយកិច្ចប្រតិបត្តិការ នៃសហព័ន្ធ និង
 • ទទួលយក ឬមានក្រុមគ្រួសារផ្ទាល់នៃមាជិកគណៈកម្មការនាយកទទួលយក ជំនូន ពីបុគ្គល ឬអង្គភាពដែលមានទំនាក់ទំនងជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងករណីដែលជំនូននោះ ចាត់ថាឋិតនៅក្នុងស្ថានភាពច្បាស់ក្រឡែតទាំងស្រុង មានហេតុបច្ច័យក្នុងឥទ្ធិពលចំពោះ សកម្មភាព នៃគណៈកម្មការនាយក ។

ការប្រើអាជ្ញា  

គណកម្មការត្រូវតែប្រព្រឹត្តតាមការពិពណ៌នា ក្នុងមុខងារដូចមានចែងនៅក្នុងលក្ខន្តិក: របស់ សហព័ន្ធខ្មែរ កម្ពុជាក្រោម ។ ការរំលោភអំណាចឯណានិមួយ គួរតែបានរាយការណ៍ជូនចំពោះ លោកអធិបតីនៃសហព័ន្ធ ។

ក្នុងខណ:ដែលក្រមប្រតិបត្តិនេះមិនអាចពិពណ៌នាឲ្យបានអស់ ចំពោះករណីរំលោភអំណាច ដែលអាចនឹកើតមានខាងក្រោមនេះ គឺជាការរំលោភអំណាចខ្លះៗ ដែលគណៈកម្មការនាយក ត្រូវតែជៀសវាង ៖

 • ជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់សមាជិកគណៈកម្មការនាយកដទៃទៀត ដោយ គ្មានការអនុញ្ញាត ពីគណម្មការនាយក ។
 • អនុញ្ញាតឲ្យភរិយា ឬស្វាមី ជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់សមាជិកគណៈ កម្ម ការនាយកផ្សេងទៀត ឬធ្វើសេចក្តីសម្រេចដោយសំអាងថា ខ្លួនជាភរិយា ឬ ស្វាមី នៃសមាជិកគណៈកម្មការនាយក ។
 • ទាក់ទងជាមួយគណកម្មការសាខា ដើម្បីបានលុយកាក់សម្រាប់ធ្វើសកម្មភាព ដោយគ្មានការអនុញ្ញាតពីគណៈកម្មការនាយក ។
 • ធ្វើសេចក្តីសម្រេចចំពោះសកម្មភាព ដែលមិនទាក់ទងដល់អ្វីដែលមានចែងក្នុង ភារកិច្ច ។
 • កេងប្រវ័ញ្ចផលប្រយោជន៍ពីសមាជិកដទៃទៀត ដើម្បីបានផលចំណេញខ្លួនឯង ។
 • ជ្រៀតជ្រែកចូលក្នុងសេចក្តីសម្រេចទាំងឡាយ នៃថ្នាក់ដឹកនាំសាខាមូលដ្ឋាន ។
 • ចាត់តាំងសមាជិកណាម្នាក់ក្នុងតួនាទីអ្វីមួយ ដោយគ្មានការបោះឆ្នោត ឬពិគ្រោះ ជាមួយនឹងគណកម្មការសាខាមូលដ្ឋាន ។
 • បង្កឲ្យមានជាជម្លោះ ក្នុងចំណោមសមាជិកនៃគណកម្មការសាខាមូលដ្ឋាន និង
 • ជ្រើសរើសសមាជិកគណៈកម្មការផ្សេងទៀត ក្នុងន័យធ្វើការឃោសនាប្រឆាំង ជាមួយនឹងសមាជិក គណកម្មការដទៃទៀត ដើម្បីផលប្រយោជន៍ខ្លួនឯង ។

ការសម្ងាត់

គណៈកម្មការនាយកត្រូវថែរក្សាការសម្ងាត់ក្នុងមាត្រដ្ឋានមួយដ៏ខ្ពស់បំផុត ចំពោះព័ត៌មានដែល ទទួលបាន ដោយចំពោះ ឬ ដោយប្រយោល ក្នុងការចូលរួមរបស់ខ្លួន ជាមួយនឹងសហព័ន្ធ ខ្មែរកម្ពុជាក្រោម ។ នោះរាប់បញ្ចូលទាំងព័ត៌មានអំពីអ្នកធ្វើការដោយស្ម័គ្រចិត្ត សមាជិកគណៈ កម្មការនាយក អ្នកផ្តល់ថវិកា អ្នកធ្វើវិភាគទាន សមាជិកអង្គភាព ដៃគូបុគ្គលិក បុគ្គលិកបណ្តែត និងអ្នកដាក់ពាក្យសុំ ។ គណៈកម្មការនាយកក៏ត្រូវតែជៀសវាងដែរ ៖

 • អនុញ្ញាតឲ្យភរិយា ឬ ស្វាមី អានព័ត៌មានសម្ងាត់ ដូចជាការផ្ញើសារ ឬឯកសារ សម្ងាត់ដែលសម្រាប់តែគណៈកម្មការនាយក ។
 • ចែករំលែកចំពោះភរិយាឬស្វាមី ឬសមាជិកក្រុមគ្រួសារផ្ទាល់ នូវឯកសារសម្ងាត់ ស្តីពីសកម្មភាព របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលទុកសម្រាប់តែ គណៈកម្ម ការនាយក ។
 • អនុញ្ញាតឲ្យភរិយាឬស្វាមី ស្តាប់ទូរសន្និបាតនៃសមាជិកគណៈកម្មការ នាយកសហ ព័ន្ធកម្ពុជាក្រោម ។
 • បង្ហាញព័ត៌មានសម្ងាត់យ៉ាងធ្វេសប្រហែស ដោយគាប់ជួន ឬតាមរយ:ការសន្ទនា ជាសាធរណ: ដែលអាចនាំឲ្យឮខ្ចរខ្ចាយ ឬនាំឲ្យមានការបកស្រាយខុស ។

ការងារតំណាងឲ្យគណៈកម្មការនាយក និងឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម

គណៈកម្មការនាយកត្រូវតែមានការទទួលខុសត្រូវ ក្នុងកិច្ចការពារមោទនភាពនៃ សមាជិកគណៈ កម្មការនាយក និង កិត្តិសព្ទរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ការបកស្រាយខុសចំពោះគណៈ កម្មការនាយក និង សហព័ន្ធ អាចនាំឲ្យមានការខូចខាតចំពោះកិត្តិសព្ទ ហើយប្រឈមនឹងការ ប្តឹងផ្តល់ផ្សេងៗ ។ សមាជិកគណៈកម្មការនាយកក៏ត្រូវតែជៀសវាងដែរ ៖

 • ធ្វើទស្សនកិច្ចនៅសាខាមូលដ្ឋាននានា ឬអង្គការដទៃទៀត ដោយមិនបានផ្តល់ជា ព័ត៌មាន ឬស្វែងរកការយល់ព្រមជាមុន ពីគណៈកម្មការនាយក ។
 • ដើរតួតំណាងគណៈកម្មការនាយក ឬតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមក្នុង សកម្មភាព ដូចជាការធ្វើបាតុកម្ម ការប្រជុំ សន្និបាត សកម្មភាពរៃអង្គាសប្រាក់ ដោយគ្មានការអនុញ្ញាត ពីគណកម្មការនាយក ។
 • ធ្វើដំណើរទៅប្រទេសដទៃ ដូចជាប្រទេសកម្ពុជា ឬ កម្ពុជាក្រោម ដោយគ្មានការ អនុញ្ញាតពីគណៈកម្មការនាយក ។ ប្រសិនបើជាការធ្វើដំណើររាប់បញ្ចូលនូវ វិស្សមកាលនៅពេលត្រឡប់មកវិញ គួរតែរាយការណ៍ជូនគណៈកម្មការនាយក អំពីអ្វីដែលបានសង្កេតពិនិត្យ និងដែលរៀនសូត្របាន មកពីការធ្វើដំណើរនោះ និង
 • ធ្វើបទសម្ភាសន៍ជាមួយសារព័ត៌មាន ដោយមិនបានពិគ្រោះពិភាក្សា ឬទទួលបាន ការអនុញ្ញាត ពីគណៈកម្មការនាយក ។

របាយការណ៍អំពីការរំលោភបំពាន

គណៈកម្មការនាយកត្រូវតែរាយការណ៍ អំពីការសង្ស័យមានករណីរំលោភបំពានទាំងឡាយទៅ លើក្រមប្រតិបត្តិនេះ ចំពោះលោកអធិបតីនៃគណៈកម្មការនាយកតាមរយ:ការផ្ញើសារ ឬ តាម លិខិតជាផ្លូវការ ។ ក្នុងថេរវេលាប្រាំពីរថ្ងៃនៃការរំលោភបំពានអធិបតីនឹងធ្វើការស៊ើបអង្កេត ហើយរកជំនួយពីគណៈកម្មការនាយកដើម្បីកំណត់ចំណាត់ការសមស្របណាមួយ ឧទាហរណ៍ ដូចជា ទីមួយសេចក្តីព្រមាន ។

ប្រសិនបើការរំលោភមិនត្រូវបានដោះស្រាយក្នុងថេរវេលាកំណត់ របាយការណ៍គួរតែត្រូវ បញ្ជូនទៅសមាជិក គណៈកម្មការនាយកទាំងអស់ លើកលែងតែសមាជិកគណៈកម្មការនាយក កំពុងត្រូវបានស៊ើបអង្កេត និង ឬ អធិបតីមិនបានធ្វើសកម្មភាពណាមួយ ឬ មិនមានសេចក្តី       ពន្យល់ណាមួយឲ្យសមហេតុសមផល ។ ប្រសិនបើការរំលោភត្រូវបានបញ្ជាក់ថា កើតមាន ពិតមែនសមាជិកគណៈកម្មការនាយកដែលបានរំលោភ នឹងត្រូវទទួលការព្រមានជាលាយលក្ខ អក្សរហើយចំណែកលោកអធិបតីក៏នឹងត្រូវទទួលការព្រមានផងដែរ ពីបទបានលាក់ បាំងចំពោះ ការរំលោភបំពានលើក្រមប្រតិបត្តិ ។

ការលើកលែង

ការលើកលែងចំពោះអ្វីដែលមានចែងនៅក្នុងក្រមប្រតិបត្តិនេះ  អាចប្រព្រឹត្តទៅបាន តែដោយ គណៈកម្មការនាយកប៉ុណ្ណោះ ហើយក៏អាចធ្វើទៅបាន តែក្នុងកាល:ទេស:ដ៏ពិសេសបំផុត ប៉ុណ្ណោះ ។ សហព័ន្ធខ្មែរកម្ពុជាក្រោមត្រូវតែបកស្រាយបង្ហាញឲ្យច្បាស់លាស់ពីការលើក លែងនេះ និងមូលហេតុនៃការលើកលៃងដោយទង្វើសមស្របជាមួយច្បាប់តម្រូវ និងបទបញ្ជា ដ៏សមស្រប ។ សមាជិកគណកម្មការណាម្នាក់ដែលបានដឹង អំពីករណីដែល ទាមទារឲ្យមានការ លើកលែងត្រូវតែលើកយកករណីនោះ ទៅបង្ហាញជូនគណៈកម្មការនាយកឲ្យបានឆាប់រហ័ស បំផុត។

កិច្ចសច្ចាប្រណិធាន

 ក្នុងនាមជាសមាជិកគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម យើងខ្ញុំសូមធ្វើសច្ចា ប្រណិធានថា នឹងគោរពតាមក្រមប្រតិបត្តិនេះ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦ នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។

ខាងក្រោមនេះជា ឈ្មោះ និងតួនាទី នៃគណៈកម្មការនាយកទាំង ១៣ រូបនៃសហព័ន្ធខ្មែរកម្ពុជា ក្រោម ដែលបានចុះហេត្ថលេខាលើក្រមប្រតិបត្តិ សម្រាប់គណៈកម្មការនាយកនៃសហព័ន្ធខ្មែរ កម្ពុជាក្រោម ៖

ឈ្មោះ

តួនាទី

ហត្ថលេខា

 ថាច់ ង៉ុក ថាច់

ប្រធានប្រតិបត្តិ

 សឺង ធី និត

ប្រធានស្ត្រី

 ចៅ រៀប

ប្រធានសភាព្រឹទ្ធាចារ្យ

កៀង សុធី

ប្រធានយុវជន

ត្រឹង ម៉ាន់ រិន

ប្រធានផែនការ

ប្រាក់ សេរីវុធ

អនុប្រធានទី ១

ថាច់ វៀន

អធិបតី

ថាច់ សេ

ប្រធានសភាតំណាង

ត្រឹង យ៉ាប

ប្រធានរដ្ឋបាល

សឺង យ៉ឹង រតនា

ប្រធាននាយកដ្ឋានព័ត៌មាន

សឺង ហួរ

អគ្គលេខាធិការ

ធីធី ធម្មោ

ប្រធានសាសនាអន្តរជាតិ

ចៅ សេរី

អនុប្រធានទី ២

ទាញយកឯកសារ PDF

Code-of-conduct-for-the-board-of-directors-of-kkf-version-1-_-signed-29-may-2016
ក្រមប្រតិបត្តិ សម្រាប់គណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម