វីដេអូ​ឃ្លី​ប​យួន​សួរចម្លើយ​ព្រះសង្ឃ​នៅ​កម្ពុជា​ក្រោម​ ​ត្រូវបាន​លាតត្រដាង​តាម​បណ្ដាញ​សង្គម​

​ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មាន ព្រៃនគរ

​វីដេអូ​ឃ្លី​ប​មួយ​ស្ដីពី​សកម្មភាព​សួរចម្លើយ​ព្រះសង្ឃ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម ពី​សំណាក់​ភ្នាក់ងារ​រដ្ឋាភិបាល វៀតណាម  ត្រូវបាន​ក្រុម​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook និង Youtube បង្ហោះ និង​បាន​ចែករំលែក​ពី មនុស្ស​ម្នាក់​ទៅ​ម្នាក់​អម​ជាមួយនឹង​ពាក្យរិះគន់​ធ្ងន់ៗ​ដល់​រដ្ឋាភិបាល​យួន  ខណៈដែល​រូបភាព​នៃ​ការ​សួរ ចម្លើយ​បែបនេះ​កម្រ​បាន​គេ​ថត​ជាប់​ជា​ភស្តុតាង និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ពីមុនមក ។​

Otrao_WC

​វីដេអូ​ឃ្លី​ប​មួយ​មាន​ប្រវែង ៧ នាទី និង ៣០ វិនាទី នេះ បង្ហាញ​ពី​បុរស​ភ្នាក់ងារ​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ​និ​ស្ត យួន​ម្នាក់​បានធ្វើ​ដំណើរ​ចូលមក​កុដិ​ព្រះសង្ឃ​នៅក្នុង​វត្ត​អូរ​ត្រាវ ឋិត​នៅក្នុង​ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង ក្នុង​គោលបំណង​សួរសុខទុក្ខ​ព្រះចៅអធិការ​វត្ត​មួយ​នេះ ដែល​សកម្មភាព​នេះ​ត្រូវបាន​គេ​ដឹង​ជាទូទៅ និង​ធ្លាប់ បានឃើញ​ជា​ញឹកញាប់​នៅតាម​វត្ត​នានា​ថា ជា​សកម្មភាព​សួរចម្លើយ​ចំពោះ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​រូប ណា ដែល​ចេះ​ការពារ​និង​ស្រឡាញ់​ជាតិខ្មែរ​របស់ខ្លួន ។

​វីដេអូ​បង្ហាញ​ពី​សកម្មភាព​ភ្នាក់ងារ​រដ្ឋាភិបាល​យួន​កំពុងតែ​អង្គុយ​សួរចម្លើយ​ព្រះចៅអធិការ​វត្ត​អូរ​ត្រាវ ព្រះ​តេជ ព្រះ​គុណ ថាច់ ម័ន ដែល​ត្រូវបាន​ព្រះអង្គ​ថត​បន្ត​តាមរយៈ​ទូរស័ព្ទ​ចេញពី​កញ្ចក់​ម៉ូ​ណិ​ទើ (Monitor) កា​ម៉េ​រ៉ា សុវត្ថិភាព​អម​ជាមួយនឹង​សំឡេង​អត្ថាធិប្បាយ​របស់​ព្រះអង្គ​ថា នគរបាល​យួន​បាន​ចូលទៅ​វត្ត​សួរចម្លើយ​ព្រះ អង្គ​តាម​ភាសា​អ្វីមួយ​ដែល​រដ្ឋាភិបាល​យួន​ហៅថា “​មក​សួរសុខទុក្ខ​” នោះ​អស់​រយៈពេល ៤៦ នាទី ចាប់ពី ម៉ោង ៩ និង ១៤ នាទី ដល់ ម៉ោង ១០ ព្រឹក នៅ​ថ្ងៃទី ៩ ខែសីហា កន្លងទៅនេះ ។​

​យោងតាម​សំឡេង​នៅក្នុង​វីដេអូ​ឃ្លី​ប​នេះ ព្រះតេជព្រះគុណ ថាច់ ម័ន បាន​មាន​ថេរ​ដីកា​ថា ភ្នាក់ងារ​រដ្ឋា​ភិ បាល​យួន​រូបនេះ​បាន​សួរ​ព្រះអង្គ​នូវ​សំនួរ​មួយចំនួន ដូចជា  តើ​ព្រះអង្គ​ធ្លាប់​និមន្ត​ទៅ​ទេសចរណ៍​នៅ​កន្លែង ណាខ្លះ ? ធ្លាប់​និមន្ត​ទៅ​ប្រទេស​កម្ពុជា​ដែរឬទេ ? មាន​និមន្ត​ទៅ​ចូលរួម​ពិធី​បុណ្យសព លោក កែម ឡី ដែល ត្រូវគេ​បាញ់សម្លាប់​នៅ​ប្រទេស​កម្ពុជា ដែរឬទេ ?

​បន្ទាប់ពី​បាន​ឆ្លើយ​តាម​សំនួរ​រួច ព្រះតេជព្រះគុណ ថាច់ ម័ន  បាន​សួរ​តប​ទៅ​ភ្នាក់ងារ​រដ្ឋាភិបាល​យួន​ម្នាក់ នេះ​អំពី​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម និង​បាន​ពន្យល់​អំពី​សិទ្ធិ ដែល​ជនជាតិដើម​ម្នាក់ៗ​ត្រូវតែ​ទទួលបាន ក្នុងនោះ មាន​សិទ្ធិ​ដើរហើរ​ដោយ​សេរី ជាដើម ។​

​ចុងក្រោយ ព្រះតេជព្រះគុណ ថាច់ ម័ន បាន​បញ្ជាក់ថា ប្រសិនបើ ព្រះសង្ឃ ឬ ពលរដ្ឋ​ខ្មែរក្រោម​រូប​ណា​ដែល ជួប​ហេតុការណ៍​ដូច​ព្រះអង្គ  ត្រូវ​ហ៊ាន​តតាំង​ជាមួយនឹង​ភ្នាក់ងារ​រដ្ឋាភិបាល​យួន​ដោយ​វិធី​ចោទសួរ​បញ្ច្រាស់ ទៅវិញ  ប្រសិនបើ​ពួកគេ​សួរ​នូវ​បញ្ហា​អ្វីដែល​ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​ខ្លួន ។​

​សូមបញ្ជាក់ថា ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ជានិច្ចកាល​តែងតែ​ត្រូវ​ភ្នាក់ងារ​រដ្ឋា ភិ​បាល​វៀតណាម នៅតាម​មូលដ្ឋាន​កោះហៅ​ទៅ​ការិយាល័យ​នៅតាម​ភូមិ​ឃុំ និង​មកដល់​វត្ត​និង​ផ្ទះ​ផ្ទាល់ ដើម្បី​សួរចម្លើយ​ជា​ញឹកញាប់ ។ ការសួរចម្លើយ​ភាគច្រើន ពួកគេ​បាញ់​ចំ​ព្រះសង្ឃ និង ពលរដ្ឋ​ខ្មែរក្រោម​រូប ណា​ដែល​គេ​មើលឃើញថា មាន​សកម្មភាព​ផ្សេងៗ​ក្នុង​ការបំរើ និង​ការពារ​ផលប្រយោជន៍​របស់​ជន​ជាតិខ្មែរ នៅ​កម្ពុជា​ក្រោម ។ ពេល​សួរចម្លើយ​ម្ដងៗ អាជ្ញាធរ ឬ​ភ្នាក់ងារ​យួន​ម្នាក់ៗ មិនដែល​បានបង្ហាញ​នូវ​លិខិត បេសកម្ម​ដែល​រដ្ឋាភិបាល​ចាត់តាំង​មក​នោះទេ ៕​