ប្រវត្តិ ព្រឹត្តិការណ៍ ០៨ កុម្ភៈ នៅសាលាបាលីខេត្តឃ្លាំង

កាលពី ៧ ឆ្នាំមុន នៅ​ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណ​សិស្សសាលា​បំពេញវិជ្ជា បាលី​មធ្យមសិក្សា ភាគខាងត្បូង ឬ​បាលី​ជាន់ខ្ពស់ ខេត្ត ឃ្លាំង ឋិត​នៅក្នុង​វត្ត​ឃ្លាំង ទី​រួម​ខេត្ត​ឃ្លាំង​បានធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ អាជ្ញាធរ​វៀ​ណា​ម​គោរព​សិទ្ធិ សេរីភាព​របស់​ខ្មែរ ក្រោម​នៅ​ដែន ដី​កម្ពុជា​ក្រោម ។ ក្រោយពី​ព្រឹត្តិការណ៍​មួយ នេះ រដ្ឋាភិបាល​វៀតណាម បាន​បង្ក្រាប លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ពាក់ព័ន្ធ​រឿងនេះ ដោយ​វិធី ផ្សេងៗ​ដែល​ក្រុម​សិទ្ធិមនុស្ស​នៅ ក្រៅប្រទេស​ចាត់ ទុក ថា​រំ​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​លើ​ពលរដ្ឋ​ខ្មែរ ក្រោម ។​

ព្រះសង្ឃ ៥ អង្គដែលត្រូវបានវៀតណាមផ្ដន្ទាទោសពី ២ ទៅ ៤ ឆ្នាំ ក្រោយពីព្រឹត្តិការណ៍ ០៨ កុម្ភៈ ឆ្នាំ ២០០៧ ។
ព្រះសង្ឃ ៥ អង្គដែលត្រូវបានវៀតណាមផ្ដន្ទាទោសដាក់គុក ពី ២ ទៅ ៤ ឆ្នាំ ក្រោយពីព្រឹត្តិការណ៍ ០៨ កុម្ភៈ ឆ្នាំ ២០០៧ ។

ក្នុង​ព្រឹត្តិការណ៍​នេះ ព្រះសង្ឃ ៥ អង្គ​ត្រូវបាន​តុលាការ​វៀតណាម​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី ២ ទៅ ៤ ឆ្នាំ សមណ សិស្ស​ជាច្រើន​អង្គ ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក និង​បណ្ដេញ​ចេញពី​សាលា និង​ព្រះសង្ឃ​ជាច្រើន​អង្គ​បាន ភៀស ខ្លួន​ចេញពី​ដែនដី​កម្ពុជា​ក្រោម ទៅ​លាក់ ខ្លួន​រស់នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស ថៃ ។​

​លោក សឺ​ន ថា​យ ធន ធ្វើ​សេចក្ដីរាយការណ៍​ពិស្ដារ​មួយ​ស្ដីអំពី​ព្តឹ​ត្តិ​ការណ៍​មួយ​នេះ ដោយយោង​លើ ឯកសារ​កាល​ប្បវត្តិ កម្ពុជា​ក្រោម ដែល​បាន​រៀបរៀង និង​ចងក្រង​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង សៀវភៅ​ម​គ្គុ​ទ្ទេស “​ផ្លូវ​ទៅយក សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ដូច តទៅ​៖​ ចុចស្ដាប់៖  ព្រឹត្តិការណ៍ ០៨ កុម្ភៈ ឆ្នាំ ២០០៧