
នៅ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៣ សហព័ន្ធខ្មែរកម្ពុជាក្រោម សាខាប្រចាំរដ្ឋ Washington សហរដ្ឋ អាមេរិក បានបើកកិច្ចប្រជុំ ដើម្បីជ្រើសរើសគណៈកម្មការថ្មី នៃរដ្ឋមួយនេះ ។
យោងតាមសេចក្ដីរាយការណ៍មួយដែលការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម ទទួលបានថ្ងៃទី ១៧ ខែ កញ្ញា នេះ បានឲ្យដឹងដា កិច្ចប្រជុំនេះ រៀបចំនៅទីក្រុង Tacoma រដ្ឋ Washington ក្រោមអធីបតីភាព លោក ចៅ រៀន ប្រធានសភាព្រឹទ្ធាចារ្យនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
ក្រោយពីកិច្ចប្រជុំនេះ គណៈកម្មការដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Washington ត្រូវបានលេចចេញជារូបរាង ដោយមាន៖
- លោក តាំង ឡាត់ ជាប្រធាន
- លោក ឡាំ តូ ជាអនុប្រធាន
- លោក ឡាំ តែម ជាអនុប្រធាន
- លោក ទ្រីវ ម៉ី ហេរញ្ញិក និង
- លោក ថាច់ គឹម ទទួលបន្ទុកព័ត៌មាន និង ឃោសនា ។