សមិទ្ធិ​ផល​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ក្នុងរយៈពេល​ជាង​បី​ទសវត្សរ៍​ធ្វើឲ្យ​ពិភពលោក​ទទួលស្គាល់​ «ខ្មែរក្រោម​» ជា​ជនជាតិ​ដើម​

ដោយ ស៊ឺន ចែងចើន

នៅ​ថ្ងៃទី​ ៣ ខែសីហា​ សប្តាហ៍​កន្លងទៅ​នេះ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ប្រារព្ធ​ពិធី​ខួប​ ២៣​ ឆ្នាំ​ ថ្ងៃ​បង្កើត​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​រំឭក​ឡើងវិញ​នូវ​ប្រវត្តិ​នៃ​ការបង្កើត​ និង​សកម្មភាព​តស៊ូ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ រយៈពេល​ជាង​ ២០​ ឆ្នាំ​ កន្លងមក​នេះ​ នៅ​លើឆាកអន្តរជាតិ​ ដើម្បី​ស្វែងរក​សេរីភាព​ និង​ “សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​” ជូន​ប្រជាជាតិ​ខ្មែរក្រោម​ នៅ​ដែនដី​កម្ពុជាក្រោម​ ។

មហាសន្និបាត​សកល​លើក​ទី​ ១ នៃសហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ទីក្រុង​ញីវយ៉ក​ ថ្ងៃទី ១៧​-១៨​ ខែសីហា​ ឆ្នាំ ១៩៨៥​ ។ រូបថតៈ តោ​ គឹ​មថុង
មហាសន្និបាត​សកល​លើក​ទី​ ១ នៃសហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ទីក្រុង​ញីវយ៉ក​ ថ្ងៃទី ១៧​-១៨​ ខែសីហា​ ឆ្នាំ ១៩៨៥​ ។ រូបថតៈ តោ​ គឹ​មថុង

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ប្រារព្ធ​ពិធី​រាត្រីសមោសរ​ ដើម្បី​អបអរសាទរ​ដល់​ ខួប​ ២៣​ ឆ្នាំ​ នៃ​ការបង្កើត​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ៤ សីហា​ ១៩៩៦​ – ៤ សីហា​ ២០១៩​ ។ ខួប​អបអរសាទរ​នេះ​ ប្រារព្ធ​ឡើង​នៅក្នុង​ភោ​ជនិ​យដ្ឋាន​មួយ​ នាទី​ក្រុង​ Long​ Beach​ រដ្ឋ​ California​ ចាប់ពី​ម៉ោង​ ៧ ព្រលប់​ ដល់ម៉ោង​ ១២​ អធ្រាត្រ​ ។ ពិធី​នេះ​ រៀបចំ​ដោយសា​ខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​រដ្ឋ​ California​ ភាគ​ខាងត្បូង​ និង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​ទីក្រុង​ Long​ Beach​ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​សមាជិក​ សមាជិកា​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ មក​ពីរ​ដ្ឋ​នានា​នៃ​ទឹកដី​សហរដ្ឋអាមេរិក​ និង​ប្រទេស​កាណាដា​ ។

ថ្នាក់ដឹកនាំ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​អញ្ជើញ​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ បាន​ធ្វើ​សេចក្ដីរាយការណ៍​ ជូន​ភ្ញៀវ​ចូលរួម​បាន​ស្ដាប់​នូវ​ប្រវត្តិ​នៃ​ការ​កកើត​ឡើង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ដំណើរការ​តស៊ូ​មតិ​ ដោយ​អហិង្សា​លើឆាកអន្តរជាតិ​ ដើម្បី​ទាម​ទាម​ឲ្យ​រដ្ឋាភិបាល​អាណានិគម​យួន​គោរព​នូវ​សិទ្ធិមនុស្ស​ សិទ្ធិ​រស់នៅ​ដោយ​សុវត្ថិភាព​ សិទ្ធិ​រក្សា​សាសនា​ វប្បធម៌​ ទំនៀមទម្លាប់​ ប្រពៃណី​ និង​សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​ របស់​ខ្មែរក្រោម​ ដែល​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ នៅ​លើ​ដែនដី​កម្ពុជាក្រោម​ ។

លោក តោ​ គឹ​មថុង ថ្លែងក្នុងមហាសន្និបាត​សកល​លើក​ទី​ ១ នៃសហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ទីក្រុង​ញីវយ៉ក​ ថ្ងៃទី ១៧​-១៨​ ខែសីហា​ ឆ្នាំ ១៩៨៥​ ។ រូបថតៈ តោ​ គឹ​មថុង
លោក តោ​ គឹ​មថុង ថ្លែងក្នុងមហាសន្និបាត​សកល​លើក​ទី​ ១ នៃសហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ទីក្រុង​ញីវយ៉ក​ ថ្ងៃទី ១៧​-១៨​ ខែសីហា​ ឆ្នាំ ១៩៨៥​ ។ រូបថតៈ តោ​ គឹ​មថុង

នៅក្នុង​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​នេះ​ លោក​ តោ​ គឹ​មថុង​ អតីត​អធិបតី​ និង​បច្ចុប្បន្ន​ ជាទី​ប្រឹក្សា​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ផ្ទាល់​ ពីទី​កន្លែង​ប្រា​រព្វ​ពិធី​ ដល់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ (VOKK​) ថា​ កាលពី​ថ្ងៃទី​ ៣ និង​ ៤ ខែសីហា​ ឆ្នាំ​ ១៩៩៦​ គណៈប្រតិភូ​ ដែល​ជា​អ្នកតំណាង​ឲ្យ​ខ្មែរក្រោម​ នៅ​ជុំវិញ​ពិភពលោក​ មាន​ជាអាទិ៍​ ប្រទេស​បា​រំាង​ កាណាដា​ អូស្រ្តាលី​ កម្ពុជា​ និង​រដ្ឋ​នានា​ នៃ​សហរដ្ឋអាមេរិក​ បាន​មក​ចូលរួម​អង្គ​មហាសន្និបាត​សកល​ លើក​ទី​ ៥ ដែល​ប្រព្រឹត​ឡើង​ នៅ​ទីក្រុង​តូ​រន​តូ​ ប្រទេស​កាណាដា​ ។ លោក​ថា​ មហាសន្និបាត​នេះ​ បាន​ឯកភាព​គ្នា​បង្កើត​ «សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​» ជា​ផ្លូ​ការ​ នៅ​ថ្ងៃទី​ ៤ ខែសីហា​ ឆ្នាំ​ ១៩៩៦​ ។ ប៉ុន្តែ​ ប្រវត្តិ​ពិត​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ចាប់បដិសន្ធិ​តាំងពី​ ឆ្នាំ​ ១៩៨៥​ ម្ល៉េះ​ ដែល​មានឈ្មោះ​ដើម​ថា​ «សភា​កម្ពុជាក្រោម​» ។

ចំពោះ​សមិទ្ធិ​ផល​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​នៃ​ការ​តស៊ូ​ ដោយសន្តិវិធី​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជាង​បី​ទសវត្សរ៍​មកនេះ​ លោក​ តោ​ គឹ​មថុង​ បញ្ជាក់​ថា​ បាន​ធ្វើឲ្យ​សហគមន៍​ជាតិ​ និង​អន្តរជាតិ​ដឹងឮ​ថា​ “ខ្មែរក្រោម​” ជា​នរណា​? ការ​ធ្វើឲ្យ​អង្គការសហប្រជាជាតិ​ទទួលស្គាល់​ថា​ ខ្មែរក្រោម​ពិតជា​ជនជាតិ​ដើម​ លើទឹក​ដី​កម្ពុជាក្រោម​ និង​រាល់​បញ្ហា​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ជនជាតិ​ដើម​ របស់​ខ្មែរក្រោម​ ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ​ ធ្វើអន្តរាគមន៍​ និង​ដាក់​គំនាប​ទៅលើ​រដ្ឋាភិបាល​វៀតណាម​ ឲ្យ​ផ្ដល់​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ។ ចំណែក​ពលរដ្ឋខ្មែរ​ក្រោម​ នៅក្នុង​ស្រុក​វិញ​ ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ​របស់​ខ្លួនឯង​ ក្នុងនាម​ខ្លួន​ជា​ជនជាតិ​ដើម​ ស្របតាម​សេចក្ដីប្រកាស​ជាស​កល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ជនជាតិ​ដើម​ ។

មហាសន្និបាត​សកល​លើក​ទី​ ៥ នៃសហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​តូ​រន​តូ​ ប្រទេសកាណាដា​ ថ្ងៃទី ០៣​-០៤​ ខែសីហា​ ឆ្នាំ ១៩៩៦​ ។ រូបថតៈ តោ​ គឹ​មថុង
មហាសន្និបាត​សកល​លើក​ទី​ ៥ នៃសហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​តូ​រន​តូ​ ប្រទេសកាណាដា​ ថ្ងៃទី ០៣​-០៤​ ខែសីហា​ ឆ្នាំ ១៩៩៦​ ។ រូបថតៈ តោ​ គឹ​មថុង

គួរ​ជម្រាប​ជូន​ថា​ ចាប់តាំងពី​បាន​បង្កើត​ចេញ​រូបរាង​ជា​ផ្លូវការ​រួចមក​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​ជា​ចលនាតស៊ូ​របស់​ប្រជាជាតិ​ខ្មែរក្រោម​ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ និង​មាន​សាខា​នៅ​ជុំវិញ​ពិភពលោក​ និង​ជា​អង្គការ​តំណាង​ឲ្យ​ពលរដ្ឋខ្មែរ​ក្រោម​រាប់​លាន​នាក់​ ដែល​មិន​មាន​សំឡេង​ នៅក្នុង​ស្រុក​នោះ​ ត្រូវ​បាន​ទទួលស្គាល់​ពី​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​ ក្នុង​នោះ​រួមមាន​ ជាស​មា​ជិ​កនៃ​អង្គការ​ប្រជាជាតិ​ និង​ប្រជាជន​គ្មាន​តំណាង​ (Unrepresented​ Nation​ and​ Peoples​ Organization​) ហៅ​កាត់​ជា​ភាសាអង់គ្លេស​ថា​ UNPO​ កាលពី​ថ្ងៃទី​ ១៥​ ខែកក្កដា​ ឆ្នាំ​ ២០០១​, ជាស​មា​ជិ​កនៃ​វេទិកា​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ​ ស្ដីពី​បញ្ហា​ជនជាតិ​ដើម​ (UNPFII​) នៅ​ឆ្នាំ​ ២០០៤​ និង​ជាស​មា​ជិ​ក នាយកដ្ឋាន​ព័ត៌មាន​សាធារណៈ​ នៃ​អង្គការសហប្រជាជាតិ​ (United​ Nations​ Department​ of​ Public​ Information​) ហៅ​កាត់​ថា​ UNDPI​ នៅ​ឆ្នាំ​ ២០១៥​ ។ ក្រៅពីនោះ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ក៏បាន​ចូល​ជួប​មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ ទទួលបន្ទុក​កិច្ចការខាង​សេរីភាព​សាសនា​អន្តរជាតិ​ និង​ផ្នែក​ខាង​សិ​ទិ្ធ​មនុស្ស​, ជួប​មន្រ្តី​ជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​ជនភៀសខ្លួន​ នៅ​ទីក្រុង​ហ្សឺណែវ​ រួម​ទាំង​មន្ត្រី​ការទូត​ អ្នកជំនាញ​ផ្នែក​ច្បាប់អន្តរជាតិ​ជាច្រើន​ទៀត​ ដើម្បី​ជម្រាប​ដល់​មជ្ឈដ្ឋាន​អន្តរជាតិ​ ឲ្យបាន​ជ្រាប​អំពី​បញ្ហា​រំលោភសិទ្ធិ​លើ​ជនជាតិ​ដើម​ខ្មែរក្រោម​ ពីសំណាក់​រដ្ឋាភិបាល​យួន​ នៅ​ដែនដី​កម្ពុជាក្រោម​ ។ បន្ថែម​ពីលើ​នេះ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ មាន​ទីប្រឹក្សា​ជាន់ខ្ពស់​ខាង​កិច្ចការ​ទំនាក់ទំនង​បរទេស​ គឺ​លោក​បណ្ឌិត​ Joshua​ Cooper​ ជានា​យក​វិទ្យាស្ថាន​សិទ្ធិមនុស្ស​រដ្ឋ​ហា​វ៉ៃ​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មការ​នាយក​ រួម​ជាមួយ​សមាជិក​ សមាជិកា​គ្រប់រូប​ បាន​ធ្វើឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ មានឱកាស​បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​ នៅ​លើឆាកអន្តរជាតិ​ និង​ទទួល​បាន​ជោគជ័យ​លើ​កិច្ចការ​តស៊ូ​មតិ​ជាបន្តបន្ទាប់​ ។

មហាសន្និបាត​សកល​លើក​ទី​ ៥ នៃសហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​តូ​រន​តូ​ ប្រទេសកាណាដា​ ថ្ងៃទី ០៣​-០៤​ ខែសីហា​ ឆ្នាំ ១៩៩៦​ ។ រូបថតៈ តោ​ គឹ​មថុង
មហាសន្និបាត​សកល​លើក​ទី​ ៥ នៃសហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​តូ​រន​តូ​ ប្រទេសកាណាដា​ ថ្ងៃទី ០៣​-០៤​ ខែសីហា​ ឆ្នាំ ១៩៩៦​ ។ រូបថតៈ តោ​ គឹ​មថុង

លោក​ តោ​ គឹ​មថុង​ បាន​កោតសរសើរ​ដល់​ជន​រួម​ឈាម​ខ្មែរក្រោម​ ជាពិសេស​ព្រះសង្ឃ​ ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កិច្ចប្រឹងប្រែង​តស៊ូ​ប្តូរផ្តាច់​ ដើម្បី​រក្សា​ការ​ពារ​ម៌​តកអក្សរ​សាស្រ្ត​ ទំនៀមទម្លាប់​ ​; ប្រពៃណី​ និង​វប្បធម៌​ នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ ហើយក៏​បាន​ផ្ញើ​សារ​ជូន​ពួកគេ​យ៉ាង​ដូច្នេះ​ថា​ ៖