ដោយ ថាច់ ប្រីជា គឿន|VOKK
គណៈកម្មការស្ត្រី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងប្រារព្វទិវានារីអន្តរជាតិ នៅថ្ងៃសៅរ៍ ទី ៣ ខែមីនា ខាងមុខនេះ នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដើម្បីចូលរួមអបអរសាទរខួប ១០៧ ឆ្នាំ នៃទិវានារីអន្តរជាតិ ៨ មីនា ក្នុងការលើកកម្ពស់សិទ្ធិរបស់នារី ។

យោងតាមសេចក្ដីជូនដំណឹងរបស់ អ្នកស្រី សឺង ធី និត ជាប្រធានស្ត្រី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា ពិធីនេះ នឹងធ្វើនៅភោជនីយដ្ឋានមួយ នាទីក្រុង Philadelphia រដ្ឋ Pennsylvania ចាប់ពីម៉ោង ៧ ព្រលប់ ដល់ ១២ អធ្រាត្រ ដោយមានថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមថ្លែងសារដល់អ្នកគាំទ្រឲ្យបានដឹងពីផែនការ និងសកម្មភាពថ្មីៗ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ផងដែរ ។
នៅដែនដីកម្ពុជាក្រោម ពលរដ្ឋខ្មែរក្រោម មិនមានសិទ្ធិធ្វើទិវានារីអន្តរជាតិ ដើម្បីនិយាយអំពីបញ្ហាផ្សេងៗដែលស្ត្រីខ្មែរក្រោម កំពុងតែប្រឈមឡើយ ។
ព័ត៌មានបន្ថែម សូមលោកអ្នកទាក់ទងគណៈកម្មការចាត់តាំងកម្មវិធី តាមរយៈទូរស័ព្ទ៖
ទី ១ អ្នកស្រី សឺង ធី និត (267) 240-5603
ទី ២ លោក ថាច់ ផៃ (267) 808- 0279