អហិង្សាគឺជាមនោគមវិជ្ជាមួយដែលច្រានចោល នូវការប្រើប្រាស់នូវអំពើឃោរឃៅនៅក្នុងចន្លោះទៅលើអំណាច ដើម្បីឈានទៅដល់ទិសដៅផ្នែកខាងសង្គមនយោបាយ ។ ពាក្យ ថា អហិង្សា គឺស្មុគ្រស្មាញ និងមានអត្ថន័យផ្សេងៗគ្នា នៅក្នុងនោះ វាមានសារសំខាន់ អាស្រ័យដោយការបែងចែកនិយមន័យជាទូទៅ ។ ពាក្យថា អហិង្សា ត្រូវបានគេបកស្រាយជា អវិជ្ជមាន គឺការមិនប្រើអំពើឃោរឃៅ ព្រៃផ្សៃ ទោះបីជា ដូច្នេះក្ដី ទាំងនៅក្នុងទ្រឹស្ដី និង ការអនុវត្ត អហិង្សាអាចត្រូវបានគេយល់ឃើញថា ជាផលវិជ្ជមានមួយ គឺជាកម្លាំងដ៏មានសក្ដានុពល និ ងសកម្ម ដើម្បីឈានទៅដល់គោលដៅដ៏ពិតប្រាកដ ។ ប្រភេទនៃនិយមន័យទាំងពីរនេះ គេឲ្យឈ្មោះថា គោលការណ៍អហិង្សា និងអហិង្សាដែលប្រាកដនិយម ។

គោលការណ៍អហិង្សា តែងតែចាក់ប្ញស្សនៅ ក្នុងទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា ឬ ឋិត នៅក្នុងគោលការណ៍សីលធម៌ប៉ុណ្ណោះ វាអាស្រ័យទៅលើជំហរសីលធម៌នៃក្រមសីល ធម៌ មួយ ដែលមិនអនុញ្ញាតឲ្យប្រើអំពើហិង្សា ជាទូទៅតាមរយៈសកម្ម ភាពនៃការរស់នៅ ។ ចំពោះ អ្នកអនុវត្តគោលការណ៍ អហិង្សាវិញ គោលបំណងសំខាន់នោះគឺ ខិតខំធ្វើយ៉ាងណា ជៀសវាងអំពើហិង្សា ។ តាមព្រះតេជព្រះគុណ Samdhong Rinpoch ប្រធានសភាតំណាងរាស្ត្រទីបេត៍ រដ្ឋាភិបាលក្រៅប្រទេសបាននិយាយថា “ការបង្កើតឡើងនៃសច្ចភាព និង ការលុបបំបាត់ ចោលនូវ អំពើយុត្តិធម៌ វាមិនមែនមានគោលបំណងដើម្បីទម្លាក់កំហុស ឬ ក៏ផ្ចាញ់ផ្ចាល់ទៅលើអ្នកណាម្នាក់នោះទេ ចំពោះសកម្មភាពជនអហិង្សាមួយរូប គឺមិនមែនសត្រូវនោះទេ វាមានបំណងដើម្បីបញ្ចប់ភាពអយុត្តិធម៌ ដោយធ្វើឲ្យឧក្រិដ្ឋជន ដែលប្រព្រឹត្តអំពើអយុត្តិធម៌ យល់ហេតុផលនិងបកស្រាយនូវកំហុសដែលខ្លួនបានប្រព្រឹត្ត” ។ សំណួរដ៏មានសារសំខាន់ដែល គោលការណ៍អហិង្សាស្វែងរកចម្លើយនោះគឺ តើទីបញ្ចប់ មានមធ្យោបាយដែលនាំឲ្យមានសាមគ្គីភាព ហើយមធ្យោបាយទាំងនោះ អាចឈានទៅដល់គោលដៅដែរ ឬ ទេ ជាពិសេសគោល ដៅទាំងនោះសង្កត់ធ្ងន់ទៅ លើឧត្តមគតិ ដូចជាភាពស្មើគ្នា អយុត្តិធម៌ ឬ សន្តិភាព ដែលធ្វើឲ្យមានការព្រមព្រៀងគ្នានៅទីបំផុតនោះ ?គោលការណ៍អហិង្សា រាប់ បញ្ចូលទាំងជំនឿនានា ដូចជាសន្តិភាពនិយម ជាទម្រង់ទូទៅដែលប្រ ឆាំងទៅនឹងអំពើហិង្សា ។ អ្នកកាន់ព្រះពុទ្ធសាសនាខ្មែរក្រោម ដែលជៀសវាងរាល់ទម្រង់នៃអំពើហិង្សា គឺ ជាក្រុមសាសនា មួយដែលប្រកាន់ជំនឿ យ៉ាងមុតមាំ ក្នុងផ្លូវអហិង្សាដោយសង្ឃឹមថា នឹងមានលទ្ធផលផ្លាស់ ប្ដូរនូវជីវិតរបស់ពួកគេ មិនត្រឹមតែខ្លួនគេម្នាក់ៗ ឬ ក្រុមពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការ ផ្លាស់ប្ដូរ នៅក្នុងពិភពលោកទាំងមូលទៀតផង ។ ជាមួយនឹង អំពើអហិង្សាដែលប្រាកដនិយម មនុស្ស ឬ ចលនា មួយ អាចជ្រើសរើសយកនូវវិធីមួយដោយមិនប្រើអំពើហិង្សា ទោះបីជាពួកគេ គ្មានទំនៀមទម្លាប់ ឬ សាសនា ជាមូលដ្ឋានសម្រាប់ការជ្រើសរើស នៅក្នុងវប្បធម៌របស់ ខ្លួនក៏ដោយ ។ ឧទាហរណ៍ Crimea Tatars តាមទម្លាប់ពីបុរាណជាអ្នកចម្បាំង បាន ជ្រើស រើសយកនយោបាយអហិង្សា ដោយសារតែតម្លៃនៃការ អនុវត្ត នៅក្នុងការតស៊ូដើម្បី ទាមទារ សិទ្ធិរបស់ពួកគេ ក្នុង ការវិលត្រឡប់ទៅកាន់ Crimea វិញ បន្ទាប់ពីរស់ នៅនីរទេស ខ្លួនជា ច្រើនទសវត្សមក ។
ស្រដៀងគ្នានេះដែរ ជនជាតិ Hawai ជ្រើស រើសយកអហិង្សា ពេលដែលអាមេរិកបន្តកាន់កាប់ កោះ Hawai អស់រយៈពេល ១ សតវត្សកន្លងទៅហើយដែរ ។ នៅពេលនោះឯង មហាក្ស ត្រិយានី Liliu’okalani ជាអ្នកគ្រប់គ្រងកោះ Hawai ព្រះអង្គបានក្រើនរំឭក ប្រជានុរាស្ត្រ របស់ព្រះអង្គ កុំ ប្រើអំពើហិង្សា ហើយសុំកុំផ្ចាញ់ផ្ចាល់គ្នាដែល បណ្ដាលឲ្យមានការខូចខាត អន្តរាយយ៉ាងឈឺចាប់បំផុត។
មនុស្សមួយចំនួនបានជ្រើសរើសប្រើប្រាស់នូវអហិង្សាទាំងពីរបែប គោលការណ៍អហិង្សា និង អហិង្សាប្រាកដនិយម ។ ជនជាតិទីបេត៍ ស៊ូទាម ទារឯករាជ្យ ដែលទទួលឥទ្ធិពលពីទស្សនវិជ្ជា អហិង្សាតាមបែបព្រះពុទ្ធសាសនាទីបេត៍ គឺជា អហិង្សាបែបប្រាកដនិយមផងដែរ ។ ប្រជាជន ទីបេត៍បានប្រើយុទ្ធនាការ សម្រាប់ទិសដៅនយោបាយក្នុងការទំនាក់ទំនងការទូត និង ទំនាក់ទំនង សាធារណៈ ព្រមទាំងអ្នកតស៊ូអហិង្សាដែលឋិតនៅ ក្នុងក្របខ័ណ្ឌទីបេត៍ ក្នុងការតស៊ូទាមទារឯករាជ្យ ពីសាធារណរដ្ឋប្រជាមានិតចិន ។
សកម្មភាពអហិង្សាទាំងនេះ ទាក់ទងទៅ នឹងការពិចារណាប្រាកដណាស់ថា ប្រជាជនទីបេត៍ តិចតួចណាស់ ចំណែកឯប្រជាជន ចិន មានច្រើន ហើយសំខាន់ទៅទៀតនោះ ចិនជាប្រទេសជិត ខាងជាមួយប្រទេសដែលជនជាតិទីបេត៍ ត្រូវតែរស់ នៅនៅពេលអនាគត ។
ក្រុមចលនាអហិង្សាមួយចំនួន ក្នុងនោះរួម ទាំងទីបេត៍ផងដែរ ទទួលជោគជ័យក្នុងការរក្សា អហិង្សានៅចំពោះមុខការបង្ក្រាបដ៏តឹងតែងបាន។ នៅពេលជាមួយគ្នានេះដែរ ក្រុមចលនាអហិង្សា មួយចំនួនដូចជា ចលនាប្រឆាំងនឹងការរំលាយ ពុជសាសន៍អាហ្វ្រិកខាងត្បូង ( Antiapartheidmovement) មិនមែនបញ្ចូលវប្បធម៌អហិង្សាជាគោល ការណ៍របស់គេទេ ប៉ុន្តែ ទទួលបានជោគជ័យក្នុង ការសម្រេចគោលដៅរបស់ខ្លួន ។
គួរឲ្យកត់សំគាល់ដែរថា វប្បធម៌ជនជាតិ ដើមជាច្រើន ក៏មានវិធីសាស្ត្រក្នុងការការពារនិង ដោះស្រាយជម្លោះផងដែរ ដែលជាធនធានដ៏រឹងមាំ នៅពេលដែលចលនាអហិង្សាត្រូវគេគម្រាមគម្ហែង នោះ វានឹងលេចចេញនូវវត្តមានទម្លាប់អហិង្សាអាច គាំទ្រសកម្មភាពអហិង្សា តាមរយៈសង្គម ប៉ុន្តែវា មិនមែនជាតម្រូវការជាលក្ខ័ណ្ឌដើម្បីសម្រេចជោគជ័យនោះទេ ។
សកម្មភាពអហិង្សាចែកចេញជាពីរ៖
- ១/ សកម្មភាពអហិង្សាដែលប្រើជម្លោះ
- ២/ សកម្មភាពអហិង្សាដែលមិនប្រើជម្លោះ
គេចាត់ទុកសកម្មភាពអហិង្សាដែលប្រើជម្លោះ រួមមាន ការប្រមូលផ្ដុំគ្នាជាសាធារណៈ ដូចជា ការមិនធ្វើសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងនយោបាយ ។ ការមិនគោរពរបស់សង្គមស៊ីវិលដូចជា ការធ្វើកូដកម្ម កូដកម្មអត់អាហារ បាតុកម្ម និង ពិធីបុណ្យសាសនា ។ ការជួបជុំរបស់មហាជន ដូចជា យុទ្ធនាការសរសេរជាបដាអក្សរ យុទ្ធនាការផ្សព្វផ្សាយចំណេះដឹងផ្នែកខាងនយោបាយដល់ប្រ ជាពលរដ្ឋ ។ តាមន័យនេះគេប្រើសកម្មភាព អហិង្សា មិនត្រឹមតែសម្រាប់ការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ គេប្រើសម្រាប់វាយប្រហារផងដែរ ។
សកម្មភាពអហិង្សាដែលមិនប្រើជម្លោះ រាប់ បញ្ចូលសកម្មភាពមួយចំនួនដូចជា ការចរចា និង ការសម្រុះសម្រួលគ្នា ។
រដ្ឋាភិបាលដឹងតែពីប្រតិកម្មដោយខ្លាចបាត់បង់អំណាចផ្នែកខាងសេដ្ឋកិច្ច និង នយោបាយ រួមបញ្ចូលទាំងកម្រៃ ដែលបានមកពីធនធានធម្ម ជាតិ ឬចំណូលដែលបានមកពីជំនួយបរទេសពេល គេឆ្លើយតប យ៉ាងកម្រោលចំពោះចលនាអហិង្សា នោះ ។ ការប្រើអំពើហិង្សាដើម្បីរក្សាអំណាច គឺជា ការឆ្លើយតបតាមទម្លាប់មួយ ប៉ុន្តែក៏ជាទង្វើមួយ ដែលអាចនាំឲ្យមានជម្លោះកាន់តែខ្លាំងឡើងៗ ផង ដែរ ។
ក្នុងករណីជាច្រើនទៀត ការប្រើអំពើហិង្សា ទោះជាលាក់កំបាំងក្ដី បញ្ចេញឲ្យឃើញក្ដីប្រឆាំង ទៅនឹងក្រុមផ្សេងទៀត វាមិនបានបំផ្លាញចលនា នោះទេ ។ ផ្ទុយទៅវិញ វាធ្វើឲ្យក្រុមនោះកាន់តែ ខ្លាំងនិង មានឆន្ទៈខិតខំធ្វើការថែមទៀត ដើម្បី សម្រេចគោលដៅរបស់ខ្លួន ។ វាក៏ជម្រុញឲ្យក្រុម នោះប្រអំពើហិង្សាផងដែរ ។ ដូច្នេះការចាប់ផ្ដើមប្រើ អំពើហិង្សាដាក់គ្នាទៅវិញទៅមក ដែលបានចាប់ ផ្ដើមនៅពេលណាមួយនោះ វាពិបាកនឹងបញ្ឈប់ ទៅវិញណាស់ ។
សរុបសេចក្ដីមក យុទ្ធនាការអហិង្សា ដោយហោចណាស់ ក៏មានប្រសិទ្ធភាពដូចយុទ្ធនាការហិង្សាដែរ ប៉ុន្តែ អហិង្សាត្រូវការការបូជា អត់ធ្មត់ ពិន័យ និង សេចក្ដីអង់អាចក្លាហាន ៕