តើអ្វីជាឧបសគ្គនៃការចូលជាសមាជិក ECOSOC របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​?

នៅ​ថ្ងៃពុធ​ ទី​ ០៨​ ខែឧសភា​ ឆ្នាំ​ ២០១៩​ ​នេះ​ ក្នុង​កម្មវិធី​ IDEA​ TALK​ របស់​សា​ព័ត៌មាន​ The​ Cambodia​ Daily​ បាន​សម្ភាសន៍​លោក​ ត្រឹង​ ម៉ាន់​រិន​ នាយក​ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ អំពី​បញ្ហា​ឧបសគ្គ​មួយចំនួន​ ដែល​នាំឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅតែ​មិនទាន់​អាច​ចូល​ជាស​មា​ជិ​កនៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​របស់​អង្គការសហប្រជាជាតិ​ ហៅ​កាត់​ថា​ ECOSOC​ ។ តើ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ធ្វើការ​បញ្ចុះបញ្ចូល​ដល់​ស្ថាប័ន​អន្តរជាតិ​ណាខ្លះ​ ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ប្រទេស​ដទៃទៀត​ ដែល​ជាស​មា​ជិ​កនៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​របស់​អង្គការសហប្រជាជាតិ​ ដើម្បី​គាំទ្រ​បេក្ខភាព​របស់​ខ្លួន​ ឲ្យ​ទទួល​បាន​ឋានៈ​ជា​អ្នក​ពិគ្រោះ​យោបល់​ នៅក្នុង​យន្តការ​នៃ​អង្គការសហប្រជាជាតិ​មួយ​នេះ​ ។ តទៅ​នេះ​ វិទ្យុ​សំឡេង​កម្ពុជាក្រោម​ សូម​លើកយក​កិច្ច​សម្ភាសន៍​ក្នុង​កម្មវិធី​ IDEA​ TALK​ របស់​សា​ព័ត៌មាន​ The​ Cambodia​ Daily​ មក​ចាក់​ផ្សាយ​ឡើងវិញ​ ដូចតទៅ​៖