ប្រែសម្រួល ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម និង ម៉ុងតាញ៉ារត៍ (Montag nard) បានលើកយកគោលការណ៍ សំខាន់ៗជម្រាប ដល់អ្នកគូសគ្រោងការណ៍នយោបាយអ៊ឺរុបថា សិទ្ធិរបស់ពួកគេមិនត្រូវបានគោរព ទោះបីវៀតណាមមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចក៏ដោយ ។ ខាងក្រោម ជាសេចក្ដីថ្លែងការណ៍ របស់សហព័ន្ធខ្មែរ កម្ពុជាក្រោម និងមូលនិធិម៉ុងតាញ៉ារត៍ ក្នុង ឱកាសពួកគេបានទៅធ្វើទស្សនកិច្ច នៅ ទីក្រុងប្រូសែល (Brussels) ប្រទេសបែលស៊ិក ។

ចាប់ពីថ្ងៃទី ១៨ ដល់ទី ២១ ខែមិថុនា ឆ្នាំ ២០១២ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម និងមូលនិធិ ម៉ុងតាញ៉ារត៍ បានជួបជុំគ្នានៅទីក្រុងព្រូសែល (Brussels) ដើម្បីបើកកិច្ចប្រជុំមួយជាមួយក្រុមសមាជិកព្រឹទ្ធ សភាអ៊ឺរុប, ទីប្រឹក្សានយោបាយ, តំណាង រដ្ឋាភិបាលបែលស៊ិក (Belgique) និងមូលនិធិដែលបានចាត់តាំងឡើង ដោយអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) ។ គណៈប្រតិភូតំណាងខ្មែរក្រោម [ នៅកម្ពុជាក្រោម ] និងម៉ុងតាញ៉ារត៍ [នៅតំបន់ខ្ពង់រាបភាគកណ្ដាល] នៃប្រទេសវៀតណាមបានសម្ដែង នូវក្ដីបារម្ភរបស់ពួកគេទៅលើការ នៅតែបន្តរំលោភសិទ្ធិមនុស្ស នៃរដ្ឋាភិបាលវៀតណាម ដូចជាការរឹតបន្តឹងលើសេរីភាពសាសនា, ការអប់រំ, សេរីភាពនៃការបញ្ចេញមតិ, ការបង្កើតសមាគម និង សិទ្ធិក្នុងការចលនាជាដើម ។ គណៈ ប្រតិភូក៏បានចាប់អារម្មណ៍ដល់សំឡេង អនុសាសន៍ទាំង ១៨១ ចំណុចរបស់ប្រទេសអ៊ឺរុបក្នុងការជម្រុញ ធ្វើឲ្យប្រ សើរឡើង ផ្នែកសិទ្ធិមនុស្សនៅវៀត ណាម ។ ប៉ុន្តែអនុសាសន៍ទាំងនេះមានច្រើនណាស់ដែលរដ្ឋាភិបាលវៀតណាមមិនបានពិនិត្យមើលនិងអនុវត្តតាម ។
នៅក្នុងកិច្ចប្រជុំ ដ៏មានសារៈសំ ខាន់នេះត្រូវបានឯកភាពថា ស្ថានភាព [សិទ្ធិមនុស្ស ] នៅវៀតណាមជាបញ្ហាមួយគួរព្រួយបារម្ភយ៉ាងខ្លាំង ហើយថា នឹងមានកិច្ចពិភាក្សាមួយជាមួយនឹងរដ្ឋាភិបាលវៀតណាម ថាតើវៀតណាមបានអនុវត្តអ្វីខ្លះដើម្បីសិទ្ធិមនុស្ស ។ ស្ថានភាពរបស់ជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសកម្ពុជា ត្រូវបានគេលើកឡើងមកពិភាក្សា និងវាជាបញ្ហាមួយដែលប្រទេសអ៊ឺរុប ត្រូវធ្វើការពិចារណាថែមទៀត ។
សហព័ន្ធខ្មែរកម្ពុជាក្រោម បាន អំពាវនាវឲ្យវៀតណាមទទួលស្គាល់ជនជាតិទាំង ៥៤ ក្រុមដែលជាអ្នកបង្កើត ប្រទេស និងផ្តល់សិទ្ធិជាមូលរដ្ឋានដល់ពួកគេដើម្បីឲ្យមានភាពស្មើគ្នា ។ អ្នកដែលបានចូលរួមក្នុងអង្គប្រជុំ បានសន្យាតាមការអំពាវនាវ របស់ខ្មែរក្រោម សុំឲ្យទទួលស្គាល់រាល់ស្ថានប័ន របស់ពួកគេតាមច្បាប់ជាតិនិងអន្តរជាតិ ។
ដំណើរទស្សនកិច្ចថ្មីបំផុត នៅទីក្រុងព្រូសែលនេះ ជាការកត់សម្គាល់មួយក្នុងកិច្ចផ្សារភ្ជាប់ ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យមានការយកចិត្តទុកដាក់ ពីក្រុមអ្នកគូសគ្រោងការណ៍នយោបាយ ហើយក៏ជាបញ្ហាមួយធ្វើឲ្យមានការរីកចម្រើន ជាងនេះ ទៀតនៅចុង ឆ្នាំ ២០១២ ខាងមុខនេះ ៕