ការប្រគំ​តន្ត្រី​នៅ​កម្ពុជា​ក្រោម​របស់​តារា មកពី​ស្រុក​ខ្មែរ​ត្រូវ​អាជ្ញាធរ​យួន រារាំង​យប់​ទី ២

​ម្ចាស់​បទ​«​ស៊ូ​ឃ្លាត​» លោក វី ជី​វ័​ន្ត និង​តារា​ល្បីឈ្មោះ​មួយចំនួនទៀត​ទទួលបាន​ជោគជ័យ ។ យោងតាម ការ ប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​ក​និង​ការផ្ដល់​សម្ភាសន៍​របស់​លោក​ព្រាប សុវត្ថិ ការប្រគំ​តន្ត្រី​នោះ​នឹងធ្វើ​រយៈ ពេល ២ ថ្ងៃ​យប់ គឺ​យប់​ថ្ងៃ ១៤ និង​ថ្ងៃទី ១៥ ខែមេសា ត្រូវ​នឹង​ថ្ងៃ​ចូលឆ្នាំ​តែម្ដង នៅ​ខេត្ត​ត្រា​វិញ អតីត​ខេ​ត្ ត​ខ្មែរ​ឈ្មោះ ព្រះ​ត្រពាំង នៅ​កម្ពុជា​ក្រោម​ប្រទេស​វៀតណាម ។​

khmer-song

ផ្ទុយ​ពី​ការរំពឹងទុក ការសម្ដែង​របស់លោក​ព្រាប សុវត្ថិ​និង​តារា​សិល្បៈ​ទាំងអស់ ដែល​ខំ​ត្រៀមខ្លួន​សម្រាប់ ២ យប់នោះ ដំណើរការ​តែមួយ​យប់​ដំបូង​ប៉ុណ្ណោះ លុះដល់​យប់​ទី ២ ក៏ត្រូវ​អាជ្ញាធរ​វៀតណាម​មិន​ឲ្យ​បន្ត ។ តារា​ទាំងអស់​បាន​ត្រឹម​បង្ហាញ​អារម្មណ៍​ខកចិត្ត​ប៉ុន្តែ​ម្នាក់ៗ​មិន​ហ៊ាន​លើកឡើង​ពី​បញ្ហា ដែល​បានកើត ឡើង​នៅក្រោយ​ការរារាំង​នោះឡើយ ។​

​លោក វង្ស តារា​រតនា តារាចម្រៀង​ប្រចាំ​We Production របស់​ហង្ស​មាស​បាន​ឆ្លើយ​យ៉ាងខ្លី​ថា​៖ “​សុំ ទោស រឿង​ហ្នឹង (​រឿង​គេ​បិទ​មិន​ឲ្យ​សម្ដែង​) ខ្ញុំ​អត់​ទាន់​ចង់​និយាយ​ទេ ចាំ​ពេល​ក្រោយ​ចុះ​ណា​!” ។ មិន​ខុសគ្នា​ដែរ លោក ព្រាប សុវត្ថិ ដែល​បានផ្ដល់​សម្ភាសន៍​ដល់​វី​អូ​ឌី ហាក់​មិន​ចង់​និយាយ នៅពេល​សួរ បញ្ជាក់ ថា​ហេតុអ្វី បាន​យប់​ថ្ងៃទី ១៥ ខែមេសា អាជ្ញាធរ​វៀតណាម​ចុះមក​បិទ​ការប្រគំ​តន្ត្រី លក់ សំបុត្រ មិន​ឲ្យ​សម្ដែង​? លោក បញ្ជាក់​យ៉ាងខ្លី​ថា​៖ “​សុំទោស​ឥឡូវ​ហ្នឹង​បងអត់​អាច និយាយ​រឿង​ហ្នឹង​បានទេ ចាំ​ពេល​ក្រោយ​ចុះ​ណា​” ។​

​អ្នកនាង​ម៉េង កែវពេជ្ជតា នៅពេល​ចោទសួរ​ពី​បញ្ហា​នេះ ក៏​ឆ្លើយ​មិន​ខុសពី​តារា​ទាំងពីរ​ខាងលើ​ផងដែរ ។ អ្នក នាង​និយាយ​បន្ទាប់ពី​ការ​ចោទ​សួរថា​៖ “​សុំទោស​អូន​បង​ស្ដាប់​អត់​សូវ​បានទេ ចាំ​ពេល​ក្រោយ ទៅ ណា​” ។ បន្ទាប់មក​ទូរស័ព្ទ​របស់​អ្នកនាង​ក៏​ខ​ល​លែង​ចូល ។​

​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ ដែល​ទទួលដំណឹង​នៃ​ការផ្អាក​នេះ​មានប្រសាសន៍ ថា​កម្មវិធី ប្រ គំ​តន្ត្រី​នៅ​យប់​ទី ២ នោះ ត្រូវបាន​អាជ្ញាធរ​វៀតណាម​អះអាងថា​មិនមាន​ច្បាប់ ទើប​នាំ​ឲ្យ​មាន​ការចុះ បិទ ចោល​កណ្ដាល​ទី ។ លោក​និយាយថា​៖ “​មកទល់ពេលនេះ ខ្ញុំ​បានដឹង​ត្រឹមតែ​ថា​ខាង​វៀតណាម​គេ​ថា​អ្នក រៀប ចំ​ប្រគំ​តន្ត្រី​អត់​សុំច្បាប់ ទើប​គេ​ចុះមក​បិទ​មិន​ឲ្យ​ធ្វើ​នៅ​យប់​ថ្ងៃទី ១៥ (​មេសា​) ប៉ុន្តែ​ខ្ញុំ​អត់​ជឿ ព្រោះ បើ​គាត់​(​អ្នករៀបចំ​)​អត់​សុំច្បាប់​គេ​មិន​អាចធ្វើ​បដា​ប្រកាសថា​រៀបចំ​២​ថ្ងៃ​និង​និយាយ​ជាមួយ​តួ​ថា​ធ្វើ​២​ថ្ងៃ​អញ្ចឹង​កើត​ទេ ព្រោះ​នៅ​វៀតណាម គឺ​ខ្មែរ​យើង​ធ្វើ​អី​តិច​ក៏​ត្រូវតែ​សុំច្បាប់ ដែរ​បាន​ហ៊ាន​ធ្វើ ខ្ញុំ​ថា​រឿង អត់​ច្បាប់​ហ្នឹង ដូចជា មិនសូវ​សម​ទេ ប៉ុន្តែ​វា​អាចមាន​បញ្ហា​ផ្សេង​!”​។ លោ​កថា​មកទល់នឹង​ល្ងាច​ថ្ងៃទី ១៦ ខែមេសា លោក​មិនទាន់បាន​ព័ត៌មាន​លម្អិត​ពាក់​ព័​ន្ ធ​នឹង​ការចុះ​ផ្អាក​របស់ អាជ្ញាធរ​វៀតណាម នោះទេ ប៉ុន្តែ​យោងតាម ដំណឹង​ក្រៅផ្លូវការ គឺ​បណ្ដាលមកពី​កម្មវិធី​តន្ត្រី​នោះ​មានការ​ដាក់បញ្ចូល​នូវ​របាំ​ប្រពៃណី និង​មាន​ឈុត​ឆាក គាស់កកាយ វប្បធម៌​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា ក្រោម​ស្គា​ល់ពី​វប្បធម៌​ដើម របស់ខ្លួន ទើប អាជ្ញាធរ​វៀតណាម កំណត់ ថា​ជា​បំផុស​ឲ្យ​ខ្មែរ​នៅ​វៀតណាម​ស្គាល់​ប្រវត្តិសាស្ត្រ​ដើម ហើយ​ឈាន ដល់ ការ សម្រេច​មិន​ឲ្យ ធ្វើ​នៅ​យប់​ទី ២ ។​

​វី​អូ​ឌី​មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​ភាគី​វៀតណាម​បាន​ភ្លាមៗ​នៅឡើយ​ទេ ។​

​នៅលើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ភាគច្រើន​ដែលមាន​ឈ្មោះ​ទៅ​សម្ដែង បាន​បង្ហោះ​វីដេអូ​បង្ហាញថា ពួក គេ​ធ្វើ ដំណើរ តាម​រថយន្ត តាម​ច្រក​ភ្នំ​ដិ​ន​និង​បាន​សម្ដែង​យ៉ាង​ជោគជ័យ​នៅ​យប់​ថ្ងៃទី ១៤ ខែមេសា ។ ប៉ុន្តែ ពាក់ព័ន្ធ​នឹង​បញ្ហា​ចុះ​បិទ​មិន​ឲ្យ​សម្ដែង​ក្នុង​យប់​ទី ២ ពី​សំណាក់​អាជ្ញាធរ​វៀតណាម​នោះ គេ​មិន ឃើញ តារា ណា​ម្នាក់ បញ្ចេញ​សូម្បី​អារម្មណ៍​ខកចិត្ត​នោះឡើយ ៕

 VOD