វៀតណាម​បង្រៀន​ព្រះសង្ឃ​ខ្មែរក្រោម​របៀបការ​ពារ​ជាតិ​

​ថាច់ ប្រីជា គឿន​-​សារព័ត៌មាន ព្រៃនគរ

​មន្ទីរ​មហាផ្ទៃ និង មន្ទីរ​សាសនា ខេត្ត​ព្រះ​ត្រពាំង ឬ ខេត្ត​ត្រា​វិញ នៃ​រដ្ឋាភិបាល​វៀតណាម បានចេញ​លិខិត​មួយច្បាប់ កោះ​និមន្ត និង​អញ្ជើញ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ទៅ​ចូលរួម​វគ្គ​សិក្សា​អ្វីមួយ​ដែល​គេ​ហៅថា “​វគ្គ​បំពាក់បំប៉ន ចំណេះដឹង​ស្ដីពី​យុទ្ធសាស្ត្រ​ការពារជាតិ​” នៅ​វត្ត​ស្វាយ​សៀម​ថ្មី រយៈពេល ៣ ថ្ងៃ ខាងមុខនេះ ។ នេះ​ជា​កម្មវិធី​មួយ​ដែល​រដ្ឋាភិបាល​បក្ស​ក​ម្មុយ​និ​ស្ត​វៀតណាម​ធ្វើ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម បំភ្លេច​នូវ​ប្រវត្តិ​ដែនដី​កម្ពុជា​ក្រោម ។

លិខិតដែលអាជ្ញាធរវៀតណាម និមន្តព្រះសង្ឃខ្មែរក្រោម ទៅចូលរួមវគ្គសិក្សា ចំណេះដឹងការពារជាតិ នៅវត្តស្វាយសៀមថ្មី ស្រុកថ្កូវ ខេត្តព្រះត្រពាំង ថ្ងៃ ទី ២៣ ដល់ ២៥ ខែសីហា ឆ្នាំ ២០១៣ ។
លិខិតដែលអាជ្ញាធរវៀតណាម និមន្តព្រះសង្ឃខ្មែរក្រោម ទៅចូលរួមវគ្គសិក្សា ចំណេះដឹងការពារជាតិ នៅវត្តស្វាយសៀមថ្មី ស្រុកថ្កូវ ខេត្តព្រះត្រពាំង ថ្ងៃ ទី ២៣ ដល់ ២៥ ខែសីហា ឆ្នាំ ២០១៣ ។

​យោងតាម​លិខិតអញ្ជើញ​ព្រះចៅអធិការ​វត្ត​មួយច្បាប់ ចេញ​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៣ បោះត្រា និង ចុះ​ហត្ថ លេខា ដោយ លោក ម៉ា​យ ហ៊ី​វ ទ្វឹ​ង (Mai Hieu Thuan) ប្រធាន​មន្ទីរ​សាសនា​ខេត្ត​ព្រះ​ត្រពាំង នៃ​រដ្ឋាភិបាល វៀតណាម ដែល​ការិយាល័យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ទទួលបាន​ថ្ងៃទី ២១ ខែសីហា នេះ បានបញ្ជាក់​ពី​កម្មវត្ថុ របស់ខ្លួន​ថា “​មន្ទីរ​សាសនា និង មហាផ្ទៃ បាន​សហការ​ជាមួយនឹង​សាលា​នយោបាយ និង​អគ្គ​បញ្ជ​ការ​ខេត្ត បាន រៀបចំ វគ្គ​បំពាក់បំប៉ន​ស្ដីពី​ចំណេះដឹង​ការពារជាតិ និង សន្តិសុខ សម្រាប់​ព្រះសង្ឃ និង អ្នកបួស នៅក្នុង​មណ្ឌល សាសនា (​លើក​ទី ២ ) ឆ្នាំ ២០១៣” ។​

​លិខិត​បានបញ្ជាក់​អំពី​សម​សភាព​ដែល​ត្រូវបាន​រដ្ឋាភិបាល​អញ្ជើញ​ចូល​សិក្សា រួមមាន “ ព្រះសង្ឃ​ទាំងអស់​ដែល មិន​ធ្លាប់បាន​ចូលរួម​សិក្សា នាពេល​កន្លងមក ក្នុង​វគ្គ​សិក្សា កាលពី​ឆ្នាំ ២០០៩ និង ២០១០” ។​
​យោងតាម​លិខិតអញ្ជើញ​នេះ វគ្គ​សិក្សា​នេះ ប្រព្រឹត្តទៅ​នៅ​វត្ត​ស្វាយ​សៀម​ថ្មី ឋិត​នៅក្នុង​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង រយៈពេល ៣ ថ្ងៃ គឺ​ចាប់​ពីថ្ងៃ ២៣ ដល់ ២៥ ខែសីហា ខាងមុខនេះ ។​

​សូមបញ្ជាក់ថា នៅពេល​ថ្មី​នេះ អាជ្ញាធរ​វៀតណាម​ទើបតែ​បាន​និមន្ត​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ទៅ​ស្ដាប់​ការ​បក ស្រាយ​របស់ខ្លួន​ជា​បន្តបន្ទាប់​ផងដែរ ។ កិច្ចប្រជុំ​នាពេល​កន្លងមក​នោះ ព្រះសង្ឃ​នៅ​កម្ពុជា​ក្រោម ធ្លាប់បាន​ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា ទង្វើ​របស់​អាជ្ញាធរ​វៀត​ណា​ម​គឺ ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​បំភ្លេច​នូវ​ប្រវត្តិ​ដែនដី​កម្ពុជា​ក្រោម ដោយ​តំណាង​វៀតណាម​អះអាងថា ដែនដី​កម្ពុជា​ក្រោម បច្ចុប្បន្ន ជា​កម្ពុជា​សិទ្ធិ​របស់​ប្រទេស​វៀតណាម ។​

​ការខិតខំ​ប្រឹងប្រែង​ហៅ​ពលរដ្ឋ​ខ្មែរក្រោម ទៅ​ស្ដាប់​ខ្លួន​បកស្រាយ​រឿងរ៉ាវ​កម្ពុជា​ក្រោម នៅពេលនេះ ត្រូវបាន​ខ្មែរ ក្រោម​មើលឃើញថា  រដ្ឋ​ភិ​បាល​វៀតណាម​ជា​ញឹកញាប់​ត្រូវបាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ ក្រៅប្រទេស និង អង្គការសិទ្ធិមនុស្ស​អន្តរជាតិ ព្រមទាំង​មន្ត្រី​រដ្ឋសភា​សហរដ្ឋអាមេរិក បាន​រិះគន់​រដ្ឋាភិបាល​បក្ស ក​ម្មុយ​និ​ស្ត​វៀតណាម​ចំៗ​ថា មានការ​រំលោភ​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម យ៉ាងធ្ងន់ធ្ងរ ។​

​កាលពី​ខែឧសភា រដ្ឋាភិបាល​វៀតណាម បាន​ចាប់​ព្រះតេជព្រះគុណ លីវ នី  និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះសង្ឃ​វត្ត​សិរី​តាសេក ផ្សឹក និង ដាក់ពន្ធនាគារ​រហូត​មក​សព្វថ្ងៃ​នៅ​មិនទាន់​ដោះលែង​នៅឡើយ និង​បាន​ផ្សឹក និង​ធ្វើ​ទារុណកម្ម ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃ​វត្ត​ព្រៃ​ជាប់ នៅក្នុង​ខេត្ត​ឃ្លាំង ផងដែរ ។​

ការចាប់​ព្រះសង្ឃ​ដាក់ពន្ធនាគារ​នេះ កាលពី​ខែមិថុនា ពលរដ្ឋ​ខ្មែរក្រោម​ទូទាំង​ពិភពលោក បាននាំគ្នា​ចេញ​ធ្វើ បាតុកម្ម ដើម្បី​ទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ព្រះសង្ឃ​ទាំងនោះ ដោយ​ឥត​លក្ខខណ្ឌ ផងដែរ ៕