ការរំលោភសិទ្ធិវប្បធម៌នៅកម្ពុជាក្រោម

លោក សឺ​ន ជុំ​ជួន នាយ​កម្មវិធី​យុវជន នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​បានមក បំពេញ​ទស្សនកិច្ច នៅ​សហរដ្ឋអាមេរិក​រយៈពេល​មួយខែ តាម​ការអញ្ជើញ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ចូលរួម កិច្ចប្រជុំ​ដំណាច់ ឆ្នាំ​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង Tacoma រដ្ឋ Washington ចាប់ពី​ថ្ងៃទី ១៨ ដល់ ២០ ខែធ្នូ ឆ្នាំ ២០១៥ ។​

ក្នុង​ដំណើរ​មកដល់​ទីក្រុង សាន ហូ​ស្សេ (San Jose) រដ្ឋ កាលី​ហ្វ​រ​ញ៉ា (California) ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង បានធ្វើ​កិច្ច សន្ទនា មួយ​ជាមួយនឹង លោក សឺ​ន ជុំ​ជួន នៅលើ ទូរទស្សន៍ ព្រៃនគរ Online (PTV) អំពី ដំណើរ​បេសកម្ម របស់ លោក នៅ​សហរដ្ឋអាមេរិក និង​អំពី​ការរំលោភ​សិទ្ធិ​ផ្នែក​វប្បធម៌​លើ​ពល រដ្ឋ​ខ្មែរ ក្រោម ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម បច្ចុប្បន្ន ។​ ​តើ​កិច្ចសន្ទនា​នេះ មាន​សេចក្ដី​យ៉ាងណា ? សូម​អញ្ជើញ​ទស្សនា​ដូចតទៅ​៖​