ក្រុមជាតិសាសន៍ដែលគោរពព្រះពុទ្ធសាសនាមកពីប្រទេសនានាជាពលរដ្ឋកាណាដា ក្នុងនោះ មានពលរដ្ឋ កាណាដា កំណើតខ្មែរ និងខ្មែរក្រោមផងដែរ បានប្រារព្ធពិធី «បុណ្យវិសាខបូជាសាមគ្គី» (Unity Vesak ) នៅសាលាក្រុង តូនរ៉នតូ ប្រទេសកាណាដា នាថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១២ ។
ពិធីនេះ មានការប្រារព្ធកម្មវិធីពុទ្ធសាសននិយមកិច្ច អ្នកតំណាងជាតិសាសន៍នីមួយៗថ្លែងការណ៍ពិធីតាំង ពិព័រណ៍ វប្បធម៌ និងកម្មវិធីសម្ដែងរបាំជាដើម ។
ក្រុមពលរដ្ឋខ្មែរក្រោមមកពីកម្ពុជាក្រោមដែលមានសហព័ន្ធខ្មែរកម្ពុជាក្រោមជាតំណាង និងពលរដ្ឋខ្មែរមកពីកម្ពុជា បាននាំក្រុមសិល្បៈ «ពន្លកថ្មី» មកសម្ដែងរបាំជូនពរនៅក្នុងពិធីបុណ្យនេះ។ ស្ដាប់សេចក្ដីរាយការណ៍ពិស្ដារពីអ្នកនាង ថាច់ សុជាតា នៃវិទ្យុសំឡេងកម្ពុជាក្រោម ៖ បុណ្យវិសាខបូជាសាមគ្គី នៅប្រទេសកាណាដា