ព្យុះលេខ ១០ នៅតាមបណ្ដោយសមុទ្រខេត្តហាតិញ និង ខេត្តហ្វាងបិញ ប្រមាណ ១២០ គីឡូម៉ែត្រ បណ្ដាលឲ្យមានភ្លៀងធំ និងទឹកជំនន់នៅតាមខេត្តជាច្រើន ក្នុងភាគកណ្ដាល នៃប្រទេសវៀតណាម ។

យោងតាមស្ថានីយ៍ឧតុនិយមរដ្ឋនៃប្រទេសវៀតណាម បានជូនដំណឹងនៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧ ថា ព្យុះលេខ ១០ នេះ កម្លាំងខ្យល់ខ្ពស់បំផុតដែលមានល្បឿន ពី ១១៥ ដល់ ១៥០ ក្នុងមួយម៉ោង បណ្ដាលដើមឈើរលំ រំបូលផ្ទះរបើក ទឹកជន់ចូលផ្ទះ មនុស្សស្លាប់ និងខូចខាតទ្រព្យសម្បត្តិជាច្រើន ។
ខាងក្រោមជារូបថតទិដ្ឋភាពព្យុះ លេខ ១០ (វេលា ៩:៣០ នាទី ព្រឹក ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧) នៅភាគកណ្ដាល នៃប្រទេសវៀតណាម៖