[twocol_one]ស្រះស្រីតូចចិត្តជាច្រើនឆ្នាំខែ
ព្រោះតែគេប្រែឈ្មោះថាយាយអំ
ឈឺចិត្តគ្រាំគ្រារស់បង្ខំ
ឱបទុក្ខក្រៀមក្រំនិងខេមរា។
ឥឡូវទឹកភ្នែកហូររីងដល់បាត
ចង់ប្រាប់វិបត្តិលាក់ក្នុងចិន្តា
អោយខ្មែរបានដឹងទុក្ខបាត់សីមា
ប្រៀបដូចមច្ឆាដែលរស់ខ្វះទឹក។[/twocol_one] [twocol_one_last]
ស្រះស្រីបង្ហាញ់អោយឃើញរឿងពិត
ទំនួញពាក្យសត្យបានត្រឹមតែល្គឹក
ធម្មជាតិប្រែប្រួលរាល់ពេលល្ងាចព្រឹក
ខ្មែរមិនរិះគិតប្រយ័ត្នរីងរៃ។[/twocol_one_last]
ដោយ ភិក្ខុ ថាច់ ត្រេវ វត្តជ្រៃតាសូ