ពិធី​ប្រឡង​ថ្នាក់​ពុទ្ធិកសិក្សា ប្រចាំឆ្នាំ ពុទ្ធសករាជ ២៥៦១ នៅ​ខេត្ត​ព្រះ​ត្រពាំង​

ដោយ ថាច់ ប្រីជា គឿន​ | VOKK

​នៅក្នុង​ខែបុស្ស ពុទ្ធសករាជ ២៥៦១ ត្រូវ​នឹង​ខែមករា គ្រឹ​ស្ត​សករាជ ២០១៨ នេះ ជា​រដូវ​មួយ​ដែល គណៈកម្មការ​សង្ឃ​ខ្មែរ​ថ្នាក់ស្រុក និង​ខេត្ត នៃ​ខេត្ត​ព្រះ​ត្រពាំង ដែលមាន​ឈ្មោះថា សមាគម​ព្រះ សង្ឃសាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ រៀបចំ​កម្មវិធី​ប្រឡង​បញ្ចប់​កម្មវិធីសិក្សា​រប​ស់​សមណ​សិស្ស ទូទាំង​ខេត្ត ដែល​បាន​សិក្សា​រយៈពេល ៩ ខែ នៅក្នុង​ឆ្នាំ សិក្សា ២០១៧ កន្លងទៅនេះ ។​

​ពិធី​ប្រឡង​នេះ ចែកចេញជា​ពីរ​ផ្នែក គឺ ផ្នែក​ទីមួយ ក្រោម​ការចាត់​តាំងរបស់​សមាគម​សង្ឃ​ស្រុក ចាប់ពី​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ទី ១ ដល់ ៣ ឬ ថ្នាក់​បាលី​ទី ១ ដល់ ទី ៣ និង ផ្នែក​ទី​ពីរ ក្រោម​ការរៀបចំ​របស់​សមាគម​សង្ឃ​ខេត្ត ចាប់ពី​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ទី ៤ ឬ ថ្នាក់ បាលី​រង ដល់​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ទី ៣ ឬ ថ្នាក់​ទី ១២ ។​

​ផ្នែក​ទី ១ ក្រោម​ការចាត់​តាំងរបស់​សមាគម​សង្ឃ​ស្រុក​ទាំង ៨ រួមមាន ស្រុក​កំពង់​ស្ពាន ស្រុក​ផ្នោ ដាច់ ស្រុក​ថ្កូវ ស្រុក​ញ្ចោ​ង ស្រុក​កន្លង់ ស្រុក​មាត់សមុទ្រ ស្រុក​កំពង់ធំ និង​ទី​រួម​ខេត្ត ។ ស្រុក នីមួយៗ​បានរៀបចំ​កម្មវិធី​ប្រឡង​រួម​នៅក្នុង​មណ្ឌល​ប្រឡង​នៅក្នុង​វត្ត​មួយ ដែល​បានទទួល​ធ្វើជា ម្ចាស់ផ្ទះ ទទួល​សមណ​សិស្ស និង​សិស្ស​មកពី​វត្ត​នានា​ទូទាំង​ស្រុក ។

​ឆ្នាំនេះ គេ​ឃើញ​មាន​សិស្ស​ជា​យុវជន យុវនារី និង​ព្រះសង្ឃ​រាប់រយ​បាន​ចូលរួម​ប្រឡង​យក​វិ​ញ្ញាប​ន ប​ត្រ​បញ្ចប់​ថ្នាក់​សិក្សា បន្ទាប់ពី​ពួកគេ​បាន​សិក្សា​នៅតាម​វត្ត​អារាម​នានា​អស់​រយៈពេល ៩ ខែ​មកនេះ ។

​កម្មវិធីសិក្សា​ថ្នាក់​ពុទ្ធិកសិក្សា នៅ​ខេត្ត​ព្រះ​ត្រពាំង ជា​កម្មវិធីសិក្សា​មួយ ផ្ដោតលើ​ការរៀន​អក្សរ សាស្ត្រ​ខ្មែរ និង​ភាសាបាលី ត្រូវបាន​សមាគម​សង្ឃ​ខ្មែរ​នៅក្នុង​ខេត្ត​មួយ​នេះ បង្កើត​ឡើងជា​យូរ​មក ហើយ ដើម្បី​បណ្ដុះបណ្ដាល​ដល់​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរក្រោម​បាន​សិក្សា​រៀន សូត្រ​ទាំង​ផ្នែក ពុទ្ធចក្រ និង អាណាចក្រ ៕​