សេចក្ដី​ថ្លែងអំណរគុណ​របស់ ភិក្ខុ ថាច់ ប្រីជា គឿន (​សុធម្ម​ប្ប​ញ្ញោ​)

12140068_1642557986006564_1095137727217175633_o

​ខ្ញុំព្រះករុណា អាត្មាភាព សូម​គោរព​ចំពោះ ព្រះតេជព្រះគុណ និង សូម​ចម្រើនពរ​ចំពោះ​លោកមា ពូ មីង ទាំងអស់​ជា ថ្នាក់ដឹកនាំ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ញាតិ​ញោម​បងប្អូន​មិត្តភក្តិ៍​ទាំងអស់​ដោយ​សេចក្ដី​គោរព​រាប់អាន​ពី ចម្ងាយ ។​

​ខ្ញុំព្រះករុណា​អាត្មាភាព សូម​ជំនួសមុខ​ឲ្យ​ក្រុមគ្រួសារ​អាត្មាភាព​នៅ​កម្ពុជា​ក្រោម សូម​ថ្លែងអំណរគុណ​ចំពោះ ព្រះ​តេជ ព្រះ​គុណ សឺ​ង យ៉ឹ​ង រតនា (​សុវណ្ណ​ប្ប​ញ្ញោ​) ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហ​ហ័​ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ព្រះ​ចៅ អធិការ វត្ត​ខេមររ​ង្សី ក្នុងនាម​គណៈកម្មការ​វត្ត​ខេមររ​ង្សី នា ទីក្រុង San Jose, រដ្ឋ California , សហរដ្ឋអាមេរិក បាន ជួយ​ជ្រោមជ្រែង​ធ្វើ​សេចក្ដីជូនដំណឹង​ស្ដីអំពី​មរណភាព​របស់​ញោមប្រុស​ខ្ញុំព្រះករុណា​អាត្មាភាព ។​

​ម្យ៉ាងទៀត អាត្មាភាព​សូម​ថ្លែងអំណរគុណ​ចំពោះ​មាមីង​ទាំងអស់​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងនោះ​មាន លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជាដើម ដែល​បាន​ផ្ញើ​សារ និង ទូរស័ព្ទ ទៅ​ខ្ញុំព្រះករុណា​អាត្មា ភាព ដើម្បី​ចូលរួម​រំលែក​ទុក្ខ និង​ជួយផ្ដល់​កម្លាំងចិត្ត និង​ថវិកា​ដល់​ក្រុម​សារ​អាត្មាភាព​ក្នុង​គ្រាអាសន្ន​នេះ ។​

​ក្រៅពីនេះ អាត្មាភាព សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ញាតិ​ញោម​មិត្តភក្តិ៍​បងប្អូន​ទាំងអស់ ដែល​បាន​ចូល រួម​រំលែក​ទុក្ខ​តាម រយៈ​បណ្ដាញ​សង្គម Facebook , ផ្ញើ​សារ​តាមរយៈ​អ៊ី​ម៉ែ​ល និង​តាម​ទូរស័ព្ទ ព្រមទាំង​ចូលរួម​ចាប់កុសល​ជា​បច្ច័យ​ នៅក្នុង​ពិធីបុណ្យ​ឈាបនកិច្ច​នេះ ។​

​នេះ​ជា​កិត្តិយស​មួយ​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ញាតិ​ញោម​បងប្អូន​មិត្តភក្តិ៍​ទាំងអស់ បានផ្ដល់​ដល់​អាត្មាភាព និង​ក្រុមគ្រួសារ​នៅ​កម្ពុជា​ក្រោម​ក្នុង​គ្រា​លំបាក​នេះ ។ គុណបំណាច់​ដ៏​ធំធេង​នេះ ខ្ញុំព្រះករុណា អាត្មាភាព និង​ក្រុម​គ្រួ សារ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ហើយ សូម​ចងចាំ​និង​កត់ត្រា​ទុកជា​រៀងរហូត ។​

​វត្ត​ខេមររ​ង្សី ទីក្រុង San Jose ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៥

ភិក្ខុ ថាច់ ប្រីជា គឿន (​សុធម្ម​ប្ប​ញ្ញោ​)

​ខាងក្រោម​ជា​រូបថត​កម្ម​ពិធី​ដង្ហែ​សព លោក ថាច់ សៀន ញោមប្រុស​របស់ ភិក្ខុ ថាច់ ប្រីជា គឿន (​សុធម្ម​ប្ប​ញ្ញោ​) ទៅ​បូជា​នៅ​វត្ត​ម​ជ្ឈិ​មា​រាម (​កណ្ដាល​) ឋិត​នៅ​ស្រុក​កំពង់​ស្ពាន​, ខេត្ត​ព្រះ​ត្រពាំង​, កម្ពុជា​ក្រោម កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១១ រោច ខែ​ភ​ត្រ​បទ ឆ្នាំ មមែ សប្ដស័ក ព​.​ស​. ២៥៥៩ ត្រូវ​នឹង​ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៥ ។ រូបថត ថ​. ធ​.​

DSC05599

DSC05613

DSC05616

DSC05617

DSC05624

DSC05639

DSC05650

DSC05661

DSC05667

DSC05647 DSC05669

11017010_1642559006006462_6158522862076673459_o 11221317_1642558086006554_8058827357732926767_o 12045786_1642559159339780_50282513544901762_o 12068518_1642558046006558_5522069636320723902_o 12080107_1642557639339932_3876503426745044404_o 12087270_1642557516006611_6256304041325006889_o 12087945_1642557702673259_6260614101743373529_o