
នៅពេលថ្មីៗនេះ ការិយាល័យកិច្ចការជនជាតិភាគតិច និង ចម្រុះនៃសាកលវិទ្យល័យ Washington (University of Washington) បានចុះផ្សាយអត្ថបទមួយនៅលើគេហទំព័ររបស់ខ្លួនស្ដីអំពីខ្មែរក្រោម តាមរយៈនិស្សិតខ្មែរ ក្រោម-អាមេរិកកាំង ម្នាក់ដែលកំពុងតែសិក្សាថ្នាក់អនុបណ្ឌិតនៅក្នុងសាកលវិទ្យាល័យ មួយនេះ ។
នាង ថាច់ ចៅ តៃ (Tey Chao Thach) ជាខ្មែរក្រោម មានជំនាញខាងការងារសង្គម និងជានិស្សិតឆ្នាំបញ្ចប់ ជំនួយការឲ្យមជ្ឈមណ្ឌលវប្បធម៌ជនជាតិ ភាគតិច Kelly ។
នៅក្នុងគម្រោងមួយដែលមានឈ្មោះថា “អាថ៌កំបាំងមិននៅយូរអង្វែងឡើយ” (No Longer Invisible) នៃសាកល វិទ្យាល័យ Washington នាងបានត្រូវគេហទំព័ររបស់សកលវិទ្យាល័យនេះ ស្រង់សម្ដីមកបញ្ជាក់ថា នាងជា “ខ្មែរ ក្រោម” មកពីដែនដីកម្ពុជាក្រោម ភាគខាងត្បូងនៃប្រទេសវៀតណាម សព្វថ្ងៃ ។
នាង ថាច់ ចៅ តៃ បានថ្លែងថា៖ “ដើម្បីមើលឃើញ នូវអត្តចរិតរបស់មនុស្ស, មនុស្សគ្រប់គ្នាសមនឹងទទួលបាន នូវការទទួលស្គាល់ និងបានទទួលស្គាល់” ។
នាងបន្តទៀតថា៖ “ខ្ញុំនិយាយភាសាខ្មែរ ។ ពលរដ្ឋខ្មែរក្រោមទាំងអស់នៅកម្ពុជាក្រោម (ភាគខាងត្បូងវៀតណាម) និយាយពីរភាសា គឺខ្មែរ និងយួន ។ ខ្មែរជាភាសាទីមួយរបស់ពួកគេ បន្ទាប់មកយួនជាភាសាទីពីរ ។ ដូច្នេះហើយ ទើបភាសាខ្មែររបស់ពួកគេ មានពាក្យខ្លះខ្ចីពីភាសាយួន ។ ខ្មែរក្រោម ជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម តំបន់ មួយដែលកាលពីមុនជាផ្នែកមួយនៃមហាណាចក្រខ្មែរ ។ ពូជពង្សរបស់យើង គឺជាជនជាតិខ្មែរនៃប្រទេសកម្ពុជា សព្វថ្ងៃ ។ ពាក្យថា “ក្រោម” មានន័យថា ភាគខាងក្រោម សំដៅលើទីតាំងភូមិសាស្ត្រដែលយើងខ្ញុំរស់នៅ នាតំបន់ ដែនដីសណ្ដទន្លេមេគង្គ ដូច្នេះហើយ បានជាគេស្គាល់យើងថា ជាខ្មែរខាងក្រោមនៃតំបន់ទន្លេមេគង្គ ។
នាងបន្តទៀតថា៖ “វាមិនមានបញ្ហាសម្រាប់ខ្ញុំទេ ចំពោះការសួរថា អ្នកជាអ្វីពិតប្រាកដ នោះ ។ វាជាឱកាសមួយ សម្រាប់ខ្ញុំបានជជែកអំពីកេរដំណែលជនជាតិភាគតិចរបស់ខ្ញុំ ។ វាក៏បានផ្តល់ឱ្យខ្ញុំនូវឱកាសដើម្បីអប់រំអំពីភាព ស្មុគស្មាញនិងភាពចម្រុះនៅក្នុងប្រអប់នៃអ្វីដែលជាវប្បធម៌លោកខាងលិច ដែលមានស្លាកសញ្ញា ដូចជាពូជ សាសន៍ “អាស៊ី” ដែរ ។
“ទស្សនវិស័យផ្ទាល់ខ្លួនរបស់ខ្ញុំសម្រាប់សហគមន៍ពលរដ្ឋអាស៊ីអាមេរិក និងកោះប៉ាស៊ីហ្វិក (Asian American and Pacific Islander) គឺត្រូវមានភាពស្មោះត្រង់ចំពោះការសន្ទនានៅលើអ្វីដែល កើតឡើងនៅក្នុងសហគមន៍ របស់យើង ដោយសហគមន៍របស់យើង, ការពិភាក្សារបស់យើងនៅលើរបៀបដែលយើងប្រព្រឹត្ដចំពោះគ្នាទៅវិញ ទៅមក ផ្ដោតលើជនជាតិភាគតិច, ប្រវត្តិដ៏ស្មុគស្មាញរបស់យើង, របួសរបស់យើង, អាណានិគមសម័យ បច្ចុប្បន្ន ដែលបានកើតឡើងនៅក្នុងតំបន់អាស៊ី នាពេលបច្ចុប្បន្ន និងការរើសអើងនៅក្នុងសហគមន៍អាស៊ី” ។ នេះបើតាម ការលើកឡើងរបស់ នាង ថាច់ ចៅ តៃ ។
នាងបានបន្តទៀតថា៖ “មានការជជែកគ្នាជាច្រើនដើម្បីបាន និងយើងត្រូវទទួលស្គាល់ថា យើងនៅមានបញ្ហាជា ច្រើន ដើម្បីធ្វើការទាក់ទងនឹងបញ្ហាខាងលើ ។ ខណៈដែលខ្ញុំយល់ស្របថា សាមគ្គីភាពជារឿងជាចាំបាច់មួយ ។ អ្វីៗគ្រប់យ៉ាងត្រូវច្រៀកចេញជាកំណាត់តូចៗ ហើយធ្វើការវិភាគឲ្យបានច្បាស់ ដើម្បីស្ថាបនានូវគ្រឹះមួយឲ្យបានរឹង មាំជាងមុនដើម្បីបង្ការ ។ ការមានទស្សនៈវិស័យផ្ទាល់ខ្លួនសម្រាប់ខ្លួនឯង គឺការស្រឡាញ់មនុស្ស ដោយគ្មាន ការវិនិច្ឆ័យ» ៕