នៅពេលថ្មីនេះ មរណីដ្ឋានស្រះគូ នៅខេត្តព្រះត្រពាំង ត្រូវរីងស្ងួតដែលមិនធ្លាប់មានតាំងមុនមក ធ្វើឲ្យមានការ ងឿង ឆ្ងល់ និងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅទូទាំងដែនដីកម្ពុជាក្រោម ថា រដ្ឋាភិបាល បក្សកម្មុយនិស្តវៀតណាម មិនបានគិតគូរដល់បញ្ហានេះ ហើយមានបំណងចង់លុបបំបាត់ដាន ទីតាំងប្រវត្តិ សាស្ត្រ នៅដែនដីកម្ពុជាក្រោម ។

ទិដ្ឋភាពរមណីយដ្ឋានស្រះគូត្រូវរីងស្ងួតដីបែកល្ហែង ត្រូវបានក្រុមព្រះសង្ឃ និងយុវជនខ្មែរក្រោម ថតជារូបថត និងវីដេអូ បង្ហោះនៅលើបណ្ដាញសង្គម Facebook ព្រោងព្រាត អមជាមួយនឹងពាក្យរិះគន់ដោយប្រការ ផ្សេងៗទៅលើរដ្ឋាភិបាល យួន និងមន្ត្រីសង្ឃខ្មែរនៅខេត្តព្រះត្រពាំងថា បានព្រងើយកន្តើយចំពោះរឿងនេះ ។
នៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ ទូរទស្សន៍ ព្រៃនគរ (PTV) បានធ្វើកិច្ចពិភាក្សាមួយស្ដីអំពីបញ្ហាស្រះគូ ដែលត្រូវរីង ស្ងួត ដោយ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា (សុវណ្ណប្បញ្ញោ) ប្រធាននាយដ្ឋានព័ត៌មាន សហ ព័ន្ធខ្មែរកម្ពុជាក្រោម និង ជាអភិបាល សារព័ត៌មាន ព្រៃនគរ ជាមួយនឹង ព្រះតេជព្រះគុណ នាថសីលោ ត្រឹង ថាច់ យុង អតីតសាស្ត្រា ចារ្ យវិជ្ជាស្ថានពុទ្ធសាសនាខ្មែរ នៅទីក្រុងព្រែកឫស្សី ដែនដីកម្ពុជាក្រោម ដើម្បីស្វែង រកហេតុផលផ្សេងៗ ដែលស្រះគូ ត្រូវ រីងស្ងួត ហើយរកដំណោះស្រាយយ៉ាងណាដើម្បីការពារដល់ទីតាំងប្រវត្តិ សាស្ត្រដែនដីកម្ពុជាក្រោម ដ៏ល្បីមួយនេះ ។
សូមលោកអ្នក ស្ដាប់កិច្ចពិភាក្សានេះ ពិស្ដារដូចតទៅ៖