ទុក្ខ​វេទនា​របស់​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ

នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ៣ ឆ្នាំ​ ៨ ខែ​ ២០​ ថ្ងៃ​ ខ្មែរ​ជាច្រើន​នាក់​អះអាង​ថា​ ពួកគេ​រងទុក្ខ​វេទនា​ ការ​ធ្វើទារុណកម្ម​ ការ​បង្ខំឲ្យ​ធ្វើការងារ​ហួសកម្លាំង​ និង​បាត់បង់​សាច់ញាតិ​ ដោយសារ​ការសម្លាប់រង្គាល​ ស្រដៀងគ្នា​ទៅ​ នឹង​ជនរងគ្រោះ​ដទៃទៀត​ នៃ​របប​នេះ​ដែរ​ ។ បន្ថែម​លើ​នេះ​ទៅទៀត​ ខ្មែរក្រោម​ ក៏​រង​ការរើសអើង​ពីសំណាក់​យោធា​ខ្មែរក្រហម​ ដោយសារ​យោធា​ខ្មែរក្រហម​ចោទ​ពួកគេ​ថា​ ជា​វៀតណាម​ ឬក៏​ជា​ភ្នាក់ងារសំងាត់​វៀតណាម​ ។ ចា៎​! វិទ្យុ​អាស៊ី​សេរី​ បាន​ចុះផ្សាយ​អត្ថបទ​នេះ​ ហើយ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ សូម​លើកយក​មក​ចាក់​ផ្សាយ​ឡើងវិញ​ ដូចតទៅ​៖