ស្រះគូស្រះគោក

Srah_Ku-16032016
[twocol_one]១~មកពីបុណ្យសីមានាវត្តកោះ
រួចឈៀងទតទសន៍សម្រស់គូ
សម្រកទឹកគោកបោកចិត្តអាសូ
ស្រះស្រីស្រែកថ្ងូររោទិ៍រកគង្គា ។

២ ~ដីផុសដុះឡើងប៉ើងបាតស្រះ
ល្បាប់ល្បើករយះខះខុសបុព្វា
នៅសល់មួយថ្លុកដម្លុកគង្គា
មច្ឆាកុំគ្នាទារកវារី ។

៣~ វារោទ៍រាលរែកស្រែកបែកពពុះ
កញ្រ្ជោលខ្ទាំខ្ទុះស្ទុះស្ទាវក់វី
ឈើទាលឈឺទុក្ខឈប់អស់ឆវី
ធ្វើភ្នែកមីៗមើលនារីស្រី ។[/twocol_one] [twocol_one_last]

៤~ឈូកក្រៀមឈាមក្រោះខ្លោចក្រាបពសុធា
ស្ងួតស្វិតគង្គាអង្គុយរីងរៃ
បាត់ស្រះក្លាយជាវាលស្មៅខៀវខ្ចី
កូនខ្មែរប្រុសស្រីត្រឹមស្ដីស្រណោះ ។

៥~ ខ្លះលាន់មាត់ថាឱ!ម៉េចចឹងហ្ន៎ ?
បានជាស្រះគូគោកគាំងក្រៀមក្រោះ
តាំងពីបុរាណពុំដែលមានសោះ
អាឡូវស្មៅដុះដេដាសដូចព្រំ ។

៦~ ខ្លះថាស្រះគូយូឆ្នាំមកហើយ
មិនដែលគោកឡើយវាចំឡែកធំ
ខ្លះចុះបេះឈូកលូកដៃអួលងំ
បែបបែរចង់យំអាណិតស្រះស្រី ! ។ [/twocol_one_last]

ដោយ ថាច់ ស៊ីន