ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ​ខ្មែរ​អំពាវនាវ​ឲ្យ​ខ្មែរក្រោម​យក​គោលដៅ​របស់​សហព័ន្ធ​ ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ត្រីវិស័យ​

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

ឧត្ដម​ទីប្រឹក្សា​ប្រ​ព្រះមហាក្សត្រ​ខ្មែរ​ដែលមាន​ដើមកំណើត​ជា​ខ្មែរក្រោម លោក សឺ​ន សូ​បែ​តិ៍ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម និង​អង្គការ​ខ្មែរក្រោម​ទាំងអស់ ត្រូវយក​គោលដៅ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើជា​ត្រីវិស័យ​ដើម្បី​អ្វី មួយ​ដែល​លោក​ហៅថា “​ឈានទៅរក​ជោគជ័យ​ធំៗ​ដទៃទៀត​សម្រាប់​ប្រជាពលរដ្ឋ និង មាតុភូមិ​កម្ពុជា​ក្រោម​” ។ សេចក្ដីអំពាវនាវ​នេះ​ធ្វើឡើង នៅ​ព្រឹក ថ្ងៃទី ១៥ ខែកក្កដា ស្រប​ពេលដែល​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រ ទេស​កម្ពុជា បាន​ប្រារព្ធ​ខួប ១៣ ឆ្នាំ ថ្ងៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន ចូល​ជា​សមាជិក​អង្គការ​ប្រជា ជាតិ​គ្មាន​តំណាង ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO  ។ កម្មវិធី​នេះ ប្រារព្ធ​នៅ​វត្ត​សា​គម​គ្គីរ​ង្សី ក្នុង​ទីក្រុង ភ្នំពេញ ដោយមាន​ការចូលរួម​ថ្លែង​សារ​តាមរយៈ Internet Conference ពី លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម អំពី​ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ការចាក់​បញ្ចាំង​វីដេអូ ស្ដីពី​សកម្មភាព​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​ឆាក​អន្តរជាតិ​ជាង ១០ ឆ្នាំ មកនេះ ។​

លោក សឺន សូបែតិ៍ ជាឧត្ដម ទីប្រឹក្សាព្រះ មហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី នៃប្រទេសកម្ពុជា ។ រូបថត ស៊ឺន ចែង ចើន
លោក សឺន សូបែតិ៍ ជាឧត្ដម ទីប្រឹក្សាព្រះ មហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី នៃប្រទេសកម្ពុជា ។ រូបថត ស៊ឺន ចែង ចើន

​យក​គោលដៅ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ត្រីវិស័យ​៖

​ថ្លែង​ទៅកាន់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ​នេះ លោក សឺ​ន សូ​បែ​តិ៍ ជា​ឧត្ដម ទីប្រឹក្សា​ព្រះ មហាក្សត្រ ព្រះបាទ ន​រោ​ត្ដម សីហមុនី នៃ​ប្រទេស​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែ រ​ក្រោម ទាំងអស់ កុំ​ធ្វើ​សកម្មភាព​ណា មួយ​ឲ្យ​មានការ​បន្ទច់បង្អាក់​ដ​ល់​ដំណើរការ​តស៊ូ​របស់​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឡើយ និង​ថា  បើ​ពុំ​នោះទេ នឹងត្រូវ​ទទួលកំហុស ចំពោះ​ប្រវត្តិសាស្ត្រ​មិនខានឡើយ ។ ម្យ៉ាងទៀត លោក​ក៏បាន​អំពាវនាវ ឲ្យ​អង្គ ការ​សមាគម​ខ្មែរក្រោម​ទាំងអស់ ត្រូវយក​គោល ដៅ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើជា​ត្រីវិស័យ ដើម្បី​ធ្វើ​ឲ្យ ស​ម្រ​ច​ប្រយោជន៍​ដល់​សង្គមជាតិ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។​

លោក សឺ​ន សូ​បែ​តិ៍ បាន​ថ្លែងថា​៖

“​សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​គ្រប់​មជ្ឈដ្ឋាន សូមកុំ​បង្ក​នូវ​សកម្មភាព​ណាមួយ​ដែល​នាំ​ដល់​ការ​បន្ទច់ បង្អាក់​រារាំង​ដល់​ដំណើរ ការតស៊ូ​របស់ “​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​” ពិភពលោក​ឲ្យ​សោះ បើ​ពុំ​នោះទេ នឹងត្រូវ ទទួល កំហុស​ចំពោះ​ប្រវត្តិ សាស្ត្រ​មិនខានឡើយ និង​សូម​អំពាវនាវ​ដល់​ខ្មែរ​កម្ពុជា​ក្រោម​គ្រប់​អង្គការ សហគមន៍ ត្រូវធ្វើ សកម្មភាព ដោយ​យក​គោលដៅ    របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ត្រីវិស័យ ដើម្បី​ឈានទៅ រក​ជោគជ័យ ធំៗ ដទៃ ទៀត​សម្រាប់​ប្រជាពលរដ្ឋ និង មាតុ​ភូម​កម្ពុជា ក្រោម​ដ៏​ជាទី​ស្រណោះ​របស់​យើង​” ។

ដំណាក់កាល​តស៊ូ​ទាំង ៣ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​៖

លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​តាមរយៈ Skype ពី​សហរដ្ឋអាមេរិក ទៅកាន់​អ្នក ចូលរួម​ពិធី​ខួប​មួយ​នេះ​ថា ចាប់តាំងពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក UNPO ជាង ១០ ឆ្នាំ មកនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​អនុវត្ត​នូវ​ផែនការ​របស់ខ្លួន​ទាំង ៣ ដំណាក់កាល គឺ ដំណាក់កាល​ទីមួយ បានធ្វើ​រួចហើយ គឺ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានធ្វើ​ឲ្យ ពិភពលោក​ស្គាល់​ខ្មែរក្រោម​ជា​នរណា ។ ដំណាក់កាល​ទី ២ កំពុង​ធ្វើ​ឲ្យ​ពិភព លោក​ដឹងថា ខ្មែរក្រោម​ចង់បាន​អ្វី ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានធ្វើ​សកម្មភាព​ការទូត ទាក់ទង​ទៅ​អង្គ ការ​អន្តរជាតិ និង មន្ត្រី​ក្រសួងការបរទេស​ប្រទេស​នានា​ក្នុង​ពិភពលោក ដើម្បី​ជម្រាប​អំពី​បញ្ហា និង​គោលបំណង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​គោលដៅ ដំណើរ​ឆ្ពោះទៅកាន់​មាតុភូមិ និង ដំណាក់កាល​ទី ៣ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ទទួល សិទ្ធិ​សម្រេច​វាសនា ខ្លួន​ដោយ​ខ្លួនឯង នៅលើ​ដែនដី​កម្ពុជា​ក្រោម​នាពេល​អនាគត បន្ទាប់ពី​ដំណាក់កាល​ទីមួយ និង​ទី​ពីរបាន​ជោគជ័យ ។​

​លោក ថាច់ ង៉ុ​ក ថាច់ បាន​ថ្លែងថា​៖

​“​ចែកចេញជា​៣​ដំណាក់កាល គឺ​ដំណាក់កាល​ទី ១ ស្គាល់​ថា​ខ្មែរក្រោម​ជា​នរណា ហើយ​នៅក្នុង​រយៈពេល ជាង ១០ ឆ្នាំ​មកនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានធ្វើ​ឲ្យ​អន្តរជាតិ​ស្គាល​ថា ខ្មែរក្រោម​ជា​នរណា​? ដូចដែល​ព្រះករុណា​គ្រប់​ព្រះអង្គ បងប្អូន​ខ្មែរ ខ្មែរក្រោម​ជ្រាប​ស្រាប់ ។ ឥឡូវនេះ​មកដល់​ដំណាក់ កាល​ទី ២ យើង​ត្រូវ​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​អន្តរជាតិ​ដឹងថា​តើ​ខ្មែរក្រោម​ហ្នឹង​ចង់បាន​អ្វី​? ដូច្នេះ​ការដែល​យើង​ចង់​ឲ្យ​គេ ជួយ​ថា យើង​ចង់បាន​អ្វី គឺ​អាស្រ័យទៅលើ​ព្រះសង្ឃ បងប្អូន​ខ្មែរក្រោម​នៅក្នុង​ស្រុក អាស្រ័យទៅលើ ព្រះសង្ឃ​ខ្មែរក្រោម​និង​បងប្អូន​ខ្មែរ​ទាំង​យុវជន​យុវតី​នៅ​ប្រទេស​កម្ពុជា​ហ្នឹង​ជួយ​ជ្រោមជ្រែង រួមទាំង​បងប្អូន ខ្មែរក្រោម និង​នៅក្រៅ​ប្រទេស ។ យើងខ្ញុំ​ជឿជាក់ថា​ក្នុងដំណាក់កាល​ទី​ពីរ ថា​តើ​ខ្មែរក្រោម​ត្រូវការ​អ្វី នេះ​យើង​មិន​ចំណាយពេល​ដល់​ទៅមួយ​ទស្សវត្សរ៍​ទៀត​ទេ ។ ដូចដែល​ព្រះករុណា​គ្រប់​ព្រះអង្គ​និង​បងប្អូន យើង​ជ្រាប​ស្រាប់​តំណាង​អង្គការសហប្រជាជាតិ បាន​ចុះ​ទៅជា​បន្តបន្ទាប់ ហើយ​នៅក្នុង​លើ​វេទិកា​អន្តរជាតិ ដូចដែល​បានឃើញ​កន្លងមកហើយ​ក្នុង​រយៈពេល ១០ ឆ្នាំនេះ​សម្លេង​ខ្មែរក្រោម​បាន​ចូលរួម​ក្នុង​វេទិកា ជនជាតិដើម​នៅ​បុរី​ញឺ​វ​យ៉​ក យើង​បាន​ចូលរួម​នៅក្នុង​វេទិកា​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ ជាមួយនឹង​សភា អឺរ៉ុប​ដែល​យើង​បានធ្វើ​បន្ត​បន្ទាប់មក ។ ក្រៅពីនោះ​ទៀត​ជាមួយ​រដ្ឋាភិបាល​អាមេរិកកាំង រដ្ឋាភិបាល កាណាដា រដ្ឋាភិបាល​អូស្ត្រាលី​និង​រដ្ឋាភិបាល​នានា​ទៀត​នៅ​អឺរ៉ុប ។ ដូច​កាលពី​ឆ្នាំ​២០១១ ប្រមុខ​រដ្ឋា​ភិ បាល នៃ​ប្រទេស​កាណាដា​បាន​ទៅដល់​ទឹកដី​កម្ពុជា​ក្រោម ដូច្នេះ​យើង​ឃើញថា​អ្វីដែល​យើង​បានរៀបចំ​មក គឺមាន​ដំណើរ​ការល្អ ។ ដូច្នេះ ថ្ងៃនេះ​ខ្ញុំ​ព្រហក​រុ​ណា​ខ្ញុំបាទ​សូម​អំពាវនាវ​ដល់​ព្រះតេជព្រះគុណ​គ្រប់​ព្រះអង្គ យុវជន​យុវតី​បងប្អូន​ខ្មែរ​យើង​ទាំងអស់ សូមមេត្តា​ជួយ​បន្ត​ដំណាក់កាល​ទី​ពីរ​នេះ អ្វីដែល​សហព័ន្ធ កម្ពុជា​ក្រោម​ចង់ឃើញ​ចង់បាន​គឺ​សូម​អំពាវនាវ​ព្រះសង្ឃ​និង​បងប្អូន​ខ្មែរ​យើង​នៅ​ប្រទេស​កម្ពុជា​រួមទាំង​យុវជន​យុវតី​ផង ត្រូវ​នាំគ្នា​ចូលរួម​នៅក្នុង​ដំណើរការ​ទៅកាន់​មាតុភូមិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មួយ​ដោយ សារ​មូលហេតុ​យើង​នាំគ្នា​ធ្វើបុណ្យ​ធ្វើ​ទាន ដូចជា​ធ្វើ​បុណ្យទៀន​ព្រះវស្សា ធ្វើដំណើ​ទៅ​ទេសចរណ៍​នៅ កម្ពុជា​ក្រោម ទៅ​វត្ត​ខ្មែរក្រោម ទៅ​ជួប​បងប្អូន​ខ្មែរក្រោម​និង​ហើយ​ដើម្បី​យើង​អនុវត្ត​ថា ខ្មែរក្រោម​ខ្មែរលើ ខ្មែរ កណ្ដាល​តែមួយ ដូច្នេះ​ក្នុងថ្ងៃនេះ​ខ្ញុំព្រះករុណា​ខ្ញុំបាទ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ជន​រួម​ឈាម​ខ្មែរ​យើង​ទាំង អស់​សូម​នាំគ្នា​ចូលរួម​ក្នុងដំណាក់កាល​ទី​ពីរ​នេះ​គឺ​ដំណើរ​ទៅកាន់​មាតុភូមិ​ហើយ ។ ខ្ញុំ​ជឿថា​ក្រោយ         ដំណាក់ កាល​ទី​ពីរ​នេះ​យើង​នឹ​ឈានចូល​ដំណាក់កាល​ទី ៣ នៅ​កម្ពុជា​ក្រោម មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុងការ វិនិច្ឆ័យ​ក្នុងការ​ពិចារណា​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ខ្ញុំ​ជឿថា​ដំណាក់កាល​ទី ៣ នោះ​នឹង​មកដល់ បន្ត​បន្ទាប់ពី​ដំណាក់កាល​ទី​ពីរ​” ។​

​ខ្មែរក្រោម​មាន​សំឡេង​ក្នុង​ឆាក​អន្តរជាតិ​៖

​ចំណែក លោក យន្ត ថា​រ៉ូ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា និង ជា​តំណាង រា​ស្រ នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា វត្តមាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ឆាក អន្តរជាតិ បានធ្វើ​ឲ្យ​របប​គ្រប់ គ្រង​របស់​វៀតណាម មិនអាច​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ ក្រោម​តាម​ទំនើងចិត្ត ដូច​កាលពី​សម័យមុន​បាន​ទៀត​ទេ ព្រោះ​ពេលនេះ​ខ្មែរក្រោម​មាន​សំឡេង​ក្នុង​ឆាក​អន្តរជាតិ​ហើយ ។

លោក យន្ត ថា​រ៉ូ ថ្លែងថា​៖

“​នៅ​កម្ពុជា​ក្រោម យើង​មើលឃើញថា តាំងពី​អ​តី​កាល​មកដល់​បច្ចុប្បន្ន យួន​មិនដែល​បាន​បន្ធូរបន្ថយ​ម្ដងណា​ទេ វៃ​លុក​យើង រហូត  ។ ខ្មែរក្រោម​យើង​រងទុក្ខវេទនា​សព្វបែបសព្វយ៉ាង ។ នៅវេលា​នេះ ម៉ោង​នេះ យើង​មាន សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោមពិភពលោក… ​ដូច្នេះ បានធ្វើ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​យើង​មាន​សំឡេង​នៅលើ​ឆាក​អន្តរជាតិ​” ។​

សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។ តាមរយៈ​អង្គការ UNPO នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឈានទៅ​ចូល​ជា​ចូល សមាជិក​អង្គការ​អន្តរជាតិ ក្នុង​ពិភពលោក​ជាច្រើន​ទៀត ក្នុងនោះ មាន​ចូល​ជា​សមាជិក​វេទិការ​អ​ន្ត្រៃ​យ៍​នៃ​អង្គការ សហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) កាលពី​ឆ្នាំ ២០០៤ ដែល​បានធ្វើ​ឲ្យ​វត្តមាន​របស់​ខ្មែរក្រោម បាន​លេចធ្លោ​នៅ ក្នុង​ឆាក​អន្តរជាតិ​មិន​ធ្លាប់មាន​តាំង ពីមុនមក ។

យោងតាម​គេហទំព័រ​ផ្លូវការ​របស់​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង (UNPO) បាន​បញ្ជាក់ថា អង្គការ​ប្រជាជាតិ​គ្មាន តំណាង គឺជា​អង្គការ​អន្តរជាតិ​មួយ​ធ្វើ​ចលនា​ដោយ​សន្តិវិធី និង ប្រជាធិបតេយ្យ ។ សមាជិក​របស់ខ្លួន គឺជា​ជនជាតិ ដើម​, ជនជាតិ ភាគតិច  និង​ទឹកដី​ដែល​មិនមាន​ការទទួលស្គាល់​ពី​អន្តរជាតិ ឬ កំពុងតែ​ត្រូវធ្វើ​អាណានិគម​ដោយ ប្រទេស​ដទៃ ។ សមាជិក ទាំងនេះ បានរួម​គ្នា​ចូល​បម្រើ​ការងារ​ជាមួយគ្នា​ក្នុង​អង្គការ​នេះ ដើម្បី​ការពារ​លើកកម្ពស់ សិទ្ធិមនុស្ស វប្បធម៌ អភិរក្ស​បរិស្ថាន របស់​ពួកគេ និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៅក្នុង​ជម្លោះ​ដែល ប៉ះពាល់​ដល់​ពួកគេ ។ អង្គការ UNPO បាន​បង្កើតឡើង​នៅ​នៅក្នុង​ឆ្នាំ ១៩៩១ នាទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ហើយ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ មួយ​នេះ សព្វថ្ងៃ​ក៏​នៅ​ប្រទេស​ហូ​ឡង់ ផងដែរ ។

​យោងតាម​គេហទំព័រ UNPO ដដែល​បាន​បញ្ជាក់ថា សព្វថ្ងៃ​អង្គការ​នេះ មាន​សមាជិក​ទាំងអស់​ចំនួន ៤៣ តំណាង ឲ្យ​ប្រជាជាតិ ប្រជាជន និង​ដែនដី​នានា​ក្នុង​ពិភពលោក ដែល​មិនមាន​តំណាង​របស់ខ្លួន​នៅក្នុង​អង្គការ​សហ​ប្រជា ជាតិ ក្នុងនោះ មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ផងដែរ ។​

​យោងតាម​ប្រភព​ដដែល បាន​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរក្រោម ជា​ក្រុម​ជនជាតិដើម​នៅ​កម្ពុជា​ក្រោម មាន​ប្រមាណ ៨ លាន​នាក់  ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ និង​និយាយ​ភាសា​ខ្មែរ ដែលជា​ភាសាជាតិ​របស់ខ្លួន​ខុសពី​ជនជាតិ យួន​ជា​អាណា​និគមជន និយាយ​ភាសា​យួន ។​

​យោងតាម​សៀវភៅ​ម​គ្គុ​ទ្ទេស “​ផ្លូវ​ទៅយក​សិទ្ធិ​សម្រេច​វ​សនា​ខ្លួន​ដោយ​ខ្លួនឯង​”​ដែល​បាន​រៀបរៀង និង​បោះពុម្ព ដោយ សហព័ន្ធ ខ្មែរ កម្ពុជា​ក្រោម បាន​បញ្ជាក់ថា អំពី​ប្រវត្តិ​នៃ​ការកកើត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថា សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម បានកើត​ឡើង “​នៅ​ថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៩៩៦ ក្នុង​មហាសន្និបាត​លើក​ទី ៥ នៃ​ខ្មែរ​កម្ពុជា​ក្រោម ពិភពលោក ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង តូ​រន​តូ ប្រទេស​កាណាដា បាន​ឯកភាពគ្នា​បង្កើត សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​ប្រវត្តិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចាប់ ផ្តើម​តាំងពី ឆ្នាំ ១៩៨៥ មកម្ល៉េះ ក្នុង​គោលបំណង​ដើម្បី​បំរើ​ផលប្រយោជន៍​ជាតិ និង​សង្គម​ខ្មែរក្រោម​” ។​

ចំពោះ​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​វិញ សៀវភៅ​ដដែល​បាន​បញ្ជាក់ថា សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី និង​អហិង្សា “​ដើម្បី​ទាម​ទាម​ឱ្យ​រដ្ឋាភិបាល​យួន​គោរព​សិទ្ធិមនុស្ស សិទ្ធិ​រស់នៅ​ដោយ​សុវត្ថិភាព សិទ្ធិ​រក្សា​សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង របស់​ខ្មែរក្រោម ដែលជា​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា​ក្រោម​” ស្របតាម​សេចក្ដី​ប្រ កាស​ជាស​កល របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជន ជាតិ​ដើម​ដែល​បានចែង ថា “​ជនជាតិ ដើម​មាន​សិទ្ធិ​ស្វ័យ​សម្រេច​វាសនា ខ្លួន​ដោយ​ខ្លួនឯង​” ។​

​ក្នុងទិសដៅ​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចង់បាន “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” នេះ ពួកគេ បាន ឯកភាពគ្នា​បង្កើត ទៅជា​ទង់ជាតិ​តំណាង​ឲ្យ​ប្រជាជាតិ​របស់ខ្លួន​មួយ ដែលមាន​បី​ព័ណ៌ ខៀវ លឿង និង ក្រហម ។​

អំពី​ទង់ជាតិ​កម្ពុជា​ក្រោម វិញ សៀវភៅ​ម​គ្គុ​ទ្ទេស “​ផ្លូវ​ទៅយក​សិទ្ធិ​សម្រេច​វ​សនា​ខ្លួន​ដោយ​ខ្លួនឯង​” បាន​បញ្ជាក់ថា​៖ “​ទង់ជាតិ​កម្ពុជា​ក្រោម មាន​បី​ឆ្នូត ដែលមាន​ទំហំ​ស្មើគ្នា និង​មាន​ពណ៌​ផ្សេងគ្នា ហើយ​មាន​ខ្នាត​ទទឹង​ពីរភាគបី បណ្តោយ​បី​ភាគបី ។ ឆ្នូត​ពណ៌​ខៀវ​នៅ​ខាងលើ ជា​និមិត្តរូប​នៃ​សិទ្ធិសេរីភាព​និង​ប្រជាធិបតេយ្យ​ដែល ជា​សិទ្ធិ​ខ្ពស់​ជាងគេ​បំផុត ។ ឆ្នូត​ពណ៌​លឿង​នៅ​ចំ​កណ្តាល ជា​និមិត្តរូប​នៃ​ជាតិ​សាសន៍​របស់​ខ្មែរក្រោម ដែល ស្រឡាញ់​សន្តិភាព​និង​យុត្តិធម៌ ។ ពណ៌​ក្រហម​នៅ​ខាងក្រោម ជា​និមិត្តរូប នៃ​វីរភាព អង់អាច​ក្លាហាន​របស់​វីរជន​ខ្មែរក្រោម ដែល​ហ៊ាន​បូជាជីវិត​ខ្លួន​ដើម្បី​ជាតិរស់​” ៕