របាយការណ៍​បញ្ជូន​ស​មណ​និស្សិត​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស និង​គម្រោង​បុណ្យផ្កា​រៃអង្គាសប្រាក់ សម្រាប់​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ក្រោម ឆ្នាំ ២០១៩

សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ២៤ មីនា ខាងមុខនេះ នឹងធ្វើ​ពិធីបុណ្យ​ផ្កា​រស្មី​សាមគ្គី ដើម្បី​រៃអង្គាសប្រាក់​បញ្ជូន​ព្រះសង្ឃ​ខ្មែរក្រោម ចំនួន ១០ អង្គ​ទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស ។

​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២៤ មីនា ខាងមុខនេះ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ពិធី​បុណ្យផ្កា​សាមគ្គី ដើម្បី​រៃអង្គាស​ថវិកា សម្រាប់​រៀបចំ​ឯកសារ និង​ដោះស្រាយ​មធ្យោបាយ​ផ្សេងៗ ក្នុងការ​បញ្ជូន​សមណ​និស្សិត​ចំនួន ១០ អង្គ​ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​ថៃ និង​ផ្ដល់​ជា​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​ក្រីក្រ ដែល​កំពុង​សិក្សា​មហាវិទ្យាល័យ​នានា នៅក្នុង​ប្រទេស​កម្ពុជា ។​ ​

ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ឆ្នាំ ២០១៨ អង្គការ​មួយ​នេះ បាន​បញ្ជូន​សមណ​និស្សិត​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​ប្រទេស​ថៃ​ចំនួន ៣ អង្គ ។ ចំណែក​ការផ្តល់​អាហារូបករណ៍ ៥០ ភាគរយ ដល់​សមណ​និស្សិត​-​និស្សិត​ក្រីក្រ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ មាន​ចំនួន ២៦ អង្គ​/​រូប ដោយ​ក្នុងនោះ ថ្នាក់​បរិញ្ញាបត្រ មាន​ចំនួន ២១ អង្គ និង​នាក់ ទទួលបាន​ថវិកា ក្នុង ១ អង្គៗ និង​ម្នាក់ៗ ចំនួន ២៥០$ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន ៥ អង្គ ក្នុង ១ អង្គៗ និង​ម្នាក់ៗ ទទួលបាន​ថវិកា ៤០០$ ។ តើ​នៅក្នុង​ឆ្នាំ ២០១៩ នេះ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម មាន​គម្រោង​រៀបចំ​ផែនការ​អ្វីខ្លះ ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស និង​លើកស្ទួយ​វិស័យ​សិក្សាអប់រំ​ទៅដល់​សមាជិក​របស់ខ្លួន​? ។ តាមរយៈ​ទូរទស្សន៍ ព្រៃនគរ និង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ នឹង​ជម្រាបជូន​លោកអ្នក​បាន​ជ្រាប​ជុំវិញ​រឿងនេះ ដូចតទៅ​៖