សេចក្ដីថ្លែងការណ៍ របស់​ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ឱកាស​ខួប ៦៨ ឆ្នាំ ថ្ងៃ​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​

​សេចក្ដីថ្លែងការណ៍​
(​ខួប ៦៨ ឆ្នាំ ថ្ងៃ​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​)
៦៨ ឆ្នាំ ក្ដីសង្ឃឹម​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ​គ្រប់​អង្គ​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់ !

សូម​គោរព​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​សមាជិក សមាជិកា ព្រមទាំង​ថ្នាក់ដឹកនាំ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ជុំវិញ​ពិភពលោក ជា​ស្រឡាញ់​រាប់អាន !

លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ។

លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ។

នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ នេះ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទូទាំង​ពិភព លោក បាន​ប្រារព្ធ​ពិធី​ខួប ៦៨ ឆ្នាំ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម  ជា​ដី​ខ្មែរ​មួយ​ភាគ​ធំ នៃ​ប្រទេស ក​ម្ព​ជា​ឲ្យ​ទៅ​វៀតណាម​បន្តធ្វើ​អាណានិគម​បន្ត​លើ​ប្រជាជាតិ ខ្មែរក្រោម ។​

​សេចក្ដីប្រកាស​ច្បាប់ លេខ ៤៩-៧៣៣ របស់​ប្រធានាធិបតី​បារាំង វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) នៅ​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ក្នុងការ​ប្រគល់​ដែនដី​កម្ពុជា​ក្រោម ឲ្យ ទៅជា​រដ្ឋ​ចំណុះ​វៀតណាម ជា​សន្ធិសញ្ញា​ខុសច្បាប់​មួយ​ញែក​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​ចេញពី​ខណ្ឌ សីមា​នៃ​ប្រទេស​កម្ពុជា និង​បាន​កាត់​វាសនា​ប្រជាជាតិ​ខ្មែរក្រោម​វាល់​លាន​នាក់​ឲ​ឃ្លាត​ចេញពី ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​នៃ​ប្រទេស​កម្ពុជា ហើយ​បាន​ក្លាយទៅជា​ជនជាតិភាគតិច​លើដី កំណើត​របស់ខ្លួន​នៅក្រោម​នឹម​អាណានិគម​ថ្មី​របស់​វៀតណាម ។​

៦៨ ឆ្នាំ​នៅក្រោម​នឹម​អាណានិគម​របស់​វៀតណាម ប្រជាជាតិ​ខ្មែរក្រោម​បានក្លាយ​ទៅ ជា​កូនកំព្រា​គ្មាន​មេបា​ថែរក្សា​រង​ទុក្ខ​ឈឺចាប់​ខ្លោចផ្សា​ឥតមាន​ពេល​ស្រាកស្រាន្ត ។ ព្រះសង្ឃ និង  បញ្ញវន្ត​ខ្មែរក្រោម​ត្រូវ​ចាប់​ដាក់ពន្ធនាគារ និង​ធ្វើ​ទារុណកម្ម  ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​ត្រូវ​កែ បំភ្លៃ​ដើម្បី​លាង​ខួរក្បាល​យុវជន​ខ្មែរក្រោម​ឲ្យ​ភ្លេច​កំណើត​ជា​ខ្មែរ  គ្មាន​សិទ្ធិ​នៃ​ការបញ្ចេញមតិ  និង​បង្កើត​អង្គការ​សមាគម និង​ជីវភាព​កាន់តែ​ក្រីក្រ​ជាដើម ។​

​ទោះបី​កម្ពុជា​ក្រោម​នៅក្រោម​នឹម​អាណានិគម​វៀតណាម​អស់ ៦៨ ឆ្នាំ​ហើយ​យ៉ាង​ក៏ ដោយ តែ​យើង​នៅតែមាន​ក្ដីសង្ឃឹម​ជានិច្ច ដោយសារ​នៅក្នុង​សតវត្សរ៍​ទី ២១ នេះ ជា​សករាជ នៃ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” របស់​ជនជាតិដើម​ទូទាំង​ពិភពលោក ។ សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម​នឹង​បន្តធ្វើ​ការតស៊ូ​ដោយ​សន្តិវិធី និង​អហិង្សា​នៅលើ​ឆាក​អន្តរជាតិ​ដើម្បី​ជម្រុញ​ឲ្យ ប្រជាជាតិ​ខ្មែរក្រោម​នៅក្នុង​ស្រុក​បាន​ស្គាល់ និង​ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន​ហើយ ឈានទៅរក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ក្នុងនាម​ជា​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា ក្រោម ។​

សូម​ឲ្យ​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​នេះ ក្លាយ​ទៅ​មេរៀន​សម្រាប់​ថ្នាក់ដឹកនាំ និង​ប្រជាជាតិ ខ្មែរ​គ្រប់​ជំនាន់​នៅក្នុង​ប្រទេស​កម្ពុជា​ឲ​ចេះ​ការពារជាតិ និង​ទឹកដី​របស់ខ្លួន​កុំ​ឲ​បាត់បង់​ទៅ   បរទេស​តទៅទៀត ។ ទិវា​ដ៏​ឈឺចាប់​នេះ នឹង​ក្លាយ​ទៅ​កម្លាំងចិត្ត​ស្នេហា​ជាតិ​ដ៏​មុះ​មុត​ឋិត​នៅក្នុង សតិអារម្មណ៍​របស់​ថ្នាក់ដឹកនាំ និង សមាជិក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ជុំវិញ​ពិភពលោក ឲ្យ​បន្ត​ការតស៊ូ​ដោយ​អហិង្សា​ត​ទៅមុខទៀត ដើម្បី​នាំមក​នូវ សិទ្ធិសេរីភាព យុត្តិធម៌ និង សិទ្ធិសម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ប្រជាជាតិ​ខ្មែរក្រោម​ក្នុងស្រុក សព្វថ្ងៃ ។​

​សូម​ជនរួមជាតិ ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទទួល នូវ​សេចក្ដី​គោរព​រាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំព្រះករុណា ខ្ញុំបាទ ។​

​សហរដ្ឋអាមេរិក ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៧

​ប្រាក់ សេរី​វុ​ឌ្ឍ​

​ប្រធាន​ប្រតិបត្តិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

……………………………………….

ទាញយកឯកសារ PDF Press Release of Prak Sereivuth on June 4 2017