សារប្រគេន និង ជូនពរឆ្នាំថ្មី
របស់នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម
សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់
បងប្អូនជនរួមជាតិទាំងអស់ ជាទីនឹករឭក និងស្រឡាញ់រាប់អាន

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ នេះ តាងនាមឱ្យនាយកដ្ឋានព័ត៌មាន នៃសហពន្ធខ្មែរកម្ពុជាក្រោម និង ខ្ញុំព្រះករុណា អាត្មាភាពផ្ទាល់ សូមប្រគេន និងជូនពរជ័យ សិរី មង្គល បវរមហាប្រសើរ ចូរកើតមានដល់ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ នៅក្នុងស្រុក និង ក្រៅប្រទេស ជាពិសេសសហការី វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) និង ទូរ ទស្សន៍ ព្រៃនគរ ព្រមទាំងប្រិយមិត្ត អ្នកគាំទ្រការផ្សព្វផ្សាយរបស់នាយដ្ឋានព័ត៌មានយើងខ្ញុំទាំង អស់ សូមប្រកបតែសេចក្តីសុខ សេចក្តីចំរើន និង វឌ្ឍនភាព សេរីភាព ជានិច្ចនិរន្តរ៍ ។
នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាមជ្ឈមណ្ឌលព័ត៌មានរបស់ខ្មែរ ក្រោមតែមួយគត់ ដែលបានផលិត និង ផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍ ដែលអាជ្ញាធរវៀត ណាមរំលោភសិទ្ធិលើពលរដ្ឋខ្មែរក្រោម នៅលើដែនដីកម្ពុជាក្រោម និង សកម្មភាពរបស់សហ ព័ន្ធខ្មែរកម្ពុជាក្រោម កំពុងធ្វើចលនាតស៊ូដោយអហិង្សា លើឆាកអន្តរជាតិ ដើម្បីទាមទារសិទ្ធិ សេរីភាព និង សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ពីនឹមអាណានិគមវៀតណាមសព្វថ្ងៃ ។
នាយដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានផលិតព័ត៌មានជារៀងរាល់ថ្ងៃ ដើម្បី ផ្សព្វផ្សាយនូវព្រឹត្តិការណ៍ថ្មីៗ ដំណឹងថ្មីៗ តាមប្រពន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមគឺ វិទ្យុសំ ឡេងកម្ពុជាក្រោម (VOKK), អរុណសួស្តីកម្ពុជាក្រោម, គេហទំព័រ, ទូរទស្សន៍ ព្រៃនគរ, Youtube និង Facebook ជាដើម…។
នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្សព្វផ្សាយ ព័ត៌មានទាន់ហេតុ ការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្ស, ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត និង វប្បធម៌ ប្រពៃណី ព្រះពុទ្ធសា សនា នៅកម្ពុជាក្រោម ដែលរដ្ឋាភិបាលវៀតណាមមានមហិច្ឆិតាបំបាត់ពូជសាសន៍ខ្មែរក្រោម ។
ក្នុងនាមនាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និង ខ្ញុំព្រះករុណា អាត្មាភាព ផ្ទាល់ សូមថ្លែងអំណរព្រះគុណ និង អរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសហការី វិទ្យុ សំឡេងកម្ពុជាក្រោម និង ទូរទស្សន៍ ព្រៃនគរ បានស្ម័គ្រចិត្ត កំពុងតែបំពេញបេកកម្មយ៉ាងមមា ញឹក ក្នុងការយកព័ត៌មាន និង ផលិតព័ត៌មាន ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ទោះបីពេលខ្លះ ប្រឈមនឹងគ្រោះថ្នាក់ និងជួបឧបសគ្គ ឬត្រូវបានអាជ្ញាធរវៀតណាមគំរាមគំហែងនោះក៏ដោយ ក៏សហការីយើងនៅតែព្យាយាម និងក្លាហាន ផលិតនូវព័ត៌មានបានផ្សព្វផ្សាយជារៀងរាល់ថ្ងៃ ។
ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង ប្រិយមិត្តទាំងអស់ជាទីមេត្រី
នៅដែនដីកម្ពុជាក្រោមសព្វថ្ងៃ ប្រជាពលរដ្ឋខ្មែរក្រោមរាប់លាននាក់ ដែលជាជនជាតិ ដើម កំពុងរស់នៅក្រោមនឹមអាណានិគមវៀតណាម គ្មានសិទ្ធិបង្កើតសារព័ត៌មានសេរី កាសែត ទស្សនា វដ្តី, វិទ្យុ និង ទូរទស្សន៍ ដែលជាព័ត៌មានឯករាជ្យ សម្រាប់បំរើផលប្រយោជន៍ប្រជា ពលរដ្ឋខ្មែរក្រោមបានឡើយ គឺមានតែទស្សនវដ្តី វិទ្យុ កាសែត និង សារព័ត៌មាន ឃោសនា បំរើបក្សរដ្ឋរបស់កុម្មុយនីស្តវៀតណាមតែប៉ុណ្ណោះ ។
ពិសេសក្នុងឧកាសឆ្នាំថ្មី ឆ្នាំសកល ២០២២ នេះ ខ្ញុំព្រះករុណា អាត្មាភាព សូមអំពាវនាវ ដល់ពលរដ្ឋខ្មែរក្រោមរាប់លាននាក់ នៅលើដែនដីកម្ពុជាក្រោម ត្រូវហ៊ានក្រោកឈរឡើង ដើម្បីទាមទារសិទ្ធិសេរីភាព ជាម្ចាស់ស្រុកជនជាតិដើម ស្របតាមច្បាប់អន្តរជាតិ និង ត្រូវ ហ៊ានហៅឈ្មោះខ្លួនឯងថា ខ្មែរក្រោម និង ហៅឈ្មោះខែត្រជាខ្មែរដូចជា ខែត្រ ព្រះត្រពាំង ខែត្រ ឃ្លាំង ខែត្រ ពលាវ ខែត្រ ក្រមួនស ខែត្រ មាត់ជ្រូក និង ទីក្រុងព្រៃនគរជាដើម…។
ឆ្លៀតក្នុងឧកាសនេះដែរ ខ្ញុំព្រះករុណា អាត្មាភាព សូមថ្លែងអំណរព្រះគុណ និងអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះតេជព្រះគុណ និងសប្បុរសជនជិតឆ្ងាយ បានបរិច្ចាគថវិកា ជួយឧបត្ថម្ភដល់នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងប្រិយមិត្តទាំងអស់ បានគាំទ្រការផ្សាយរបស់ទូរទស្សន៍ព្រៃនគរ និង វិទ្យុសំឡេងកម្ពុជាក្រោម VOKK ក្នុង បេសកកម្មដ៏ពិសិដ្ឋ ដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ពីនឹមអាណានិគម វៀតណាមសព្វថ្ងៃ ។
ឆ្នាំថ្មី ឆ្នាំកលល សូមពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ចូលកើតមាន ដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ នៅក្នុងស្រុក និងក្រៅប្រទេស គ្រប់ ពេលវេលា ពិសេសសូមឱ្យរួចផុតពីមេរោគឆ្លងកូវិដ១៩ (Covid-19) គ្រប់ៗអង្គ និង រូប ។
សួស្តី ឆ្នាំថ្មី ឆ្នាំសកល ២០២២
សហរដ្ឋអាមេរិក, ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២
ពីខ្ញុំព្រះករុណា អាត្មាភាព
ភិក្ខុ សឺង យ៉ឹង រតនា
ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម