សារ​ប្រគេន​ និង ជូនពរ​ឆ្នាំ​ថ្មី របស់​នាយកដ្ឋាន​ព័ត៌មាន​ នៃសហព័​​ន្ធ​ខ្មែរ​កម្ពុជាក្រោម

សូម​ថ្វាយបង្គំ​ព្រះ​ថេ​រានុ​ត្ថេ​រៈ​គ្រប់​ព្រះអង្គ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ។

បងប្អូន​ជន​រួម​ជា​តិទាំ​ងអស់ ជាទី​នឹក​រឭក និង​ស្រឡាញ់​រាប់អាន ។

នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​ជូត ទោ​ស័ក ព. ស. ២៥​៦៤​ គ. ស. ២០​២០​ តាងនាម​ឱ្យ​នាយកដ្ឋាន​ព័ត៌មាន នៃ​សហពន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង ខ្ញុំ​ព្រះករុណា​ អាត្មា ភាព​ផ្ទាល់​ សូម​ប្រគេន និង​ជូន​ពរជ័យ សិរីមង្គល បវរ​មហាប្រសើរ ចូរ​កើតមាន​ដល់​ ព្រះ​ថេ​រានុ​ថេរៈ​គ្រប់​ព្រះអង្គ និង​បងប្អូន​ជន​រួម​ជាតិ​ នៅក្នុង​ស្រុក និង​ក្រៅប្រទេស ជាពិសេស​សហការី វិទ្យុ​សំឡេង​កម្ពុជាក្រោម និង​ ទូរទស្សន៍​ ព្រៃនគរ ព្រមទាំង​ប្រិយមិត្ត​ អ្នកគាំទ្រ​ការផ្សាយ​របស់ នាយដ្ឋាន​ព័ត៌មាន​យើងខ្ញុំ​ទាំងអស់ សូម​ប្រកប​តែ​សេចក្តី​សុខ​ និង​វឌ្ឍនភាព ជានិច្ច​និរន្តរ៍ ។

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​

នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ គឺជា​មជ្ឈមណ្ឌល​ព័ត៌មាន​របស់​ខ្មែរ ក្រោម​តែមួយគត់ ដែល​បាន​ផលិត​ និង ផ្សព្វផ្សាយ​ព័ត៌មាន​ទាន់​ហេតុការណ៍​ ស្ដី​ពី​កម្ពុជាក្រោម​ ទាក់​ទង​នឹង​អាជ្ញាធរ​យួន​រំលោភសិទ្ធិ​លើ​ជនជាតិ​ដើម​ខ្មែរក្រោម និង សកម្មភាព​របស់​សហព័ន្ធ​ ខ្មែរ​កម្ពុជាក្រោម​ ដែល​កំពុង​ធ្វើ​ចលនាតស៊ូ​ដោយ​អហិង្សា លើឆាកអន្តរជាតិ​ ដើម្បី​ទាមទារ​ សិទ្ធិ​សេរីភាព និង សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​ ពីនឹ​មអាណានិគម​រដ្ឋា​ភិ​បា​លកុម្មុយ​ និ​ស្ត​វៀតណាម​សព្វថ្ងៃ​ ។

នាយដ្ឋាន​ព័ត៌មាន​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​ផលិត​ព័ត៌មាន​ជា​រៀងរាល់ថ្ងៃ ដើម្បី​ ផ្សព្វផ្សាយ​នូវ​ដំ​ណឹង​ថ្មី​ៗ តាម​ប្រពន្ធ​ផ្សព្វផ្សាយ វិទ្យុ​ សំឡេង​កម្ពុជាក្រោម​ (VOKK​), អរុណ​សួស្តី​កម្ពុជាក្រោម​, គេហទំព័រ​, ព្រឹត្ត​ប័ត្រ​កម្ពុជាក្រោម​, ទូរទស្សន៍​ ព្រៃនគរ​, Youtube និង Facebook ជាដើម​….. ។

នាយកដ្ឋាន​ព័ត៌មាន​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ក្រៅពី​បាន​ផលិត​ព័ត៌មាន ក៏បាន​ចង ក្រង និង បោះពុម្ព​សៀវភៅ​ប្រវត្តិ​វត្ត​ នៅ​កម្ពុជាក្រោម​, ផលិត​ចំរៀង​ខ្មែរក្រោម និង​ផ្សព្វផ្សាយ​ ព័ត៌មាន​ទាន់​ហេតុការណ៍​ស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​, ភូមិ​សាស្រ្ត ប្រវត្តិ​សាស្រ្ត​ និង​វប្បធម៌ ប្រពៃ ណី ព្រះពុទ្ធ​សាសនា នៅ​កម្ពុជាក្រោម ដែល​រដ្ឋាភិបាល​យួន​មាន​មហិ​ច្ឆិ​តា​បំបាត់​ពូជសាសន៍​ខ្មែរ​ ក្រោម ។

ក្នុងនាម​នាយកដ្ឋាន​ព័ត៌មាន​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម និង ខ្ញុំ​ព្រះករុណា អាត្មាភាព ផ្ទាល់ សូម​ថ្លែង​អំណរ​ព្រះគុណ​ និង អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​សហការី វិទ្យុ​សំឡេង​កម្ពុជាក្រោម និង ទូរទស្សន៍​ ព្រៃនគរ ដែល​ស្ម័គ្រចិត្ត កំពុងតែ​បំពេញ​បេ​កកម្ម​យ៉ាង​មមា ញឹក​ ក្នុង​ការយកព័ត៌មាន និង​ផលិត​ព័ត៌មាន ទាំង​នៅក្នុង​ស្រុក និង​ក្រៅប្រទេស ទោះបី​ពេលខ្លះ​ ប្រឈម​នឹង​គ្រោះថ្នាក់ និង​ជួប​ឧបសគ្គ ឬ ត្រូវ​បាន​អាជ្ញាធរ​យួន​គំរាម​គំ​ហែង​នោះ​ក៏ដោយ​ ក៏ សហការី​យើង នៅតែ​ព្យាយាម និង​ក្លាហាន ផលិត​នូវ​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ ។

ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង ប្រិយមិត្ត​ទាំងអស់​ជាទី​មេត្រី​

នៅ​កម្ពុជាក្រោម ប្រជាពលរដ្ឋ​ខ្មែរក្រោម​ រាប់​លាន​នាក់​ដែល​ជា​ជនជាតិ​ដើម ដែល​កំពុង រស់នៅ​ក្រោម​នឹម​អាណានិគម​យួន​សព្វថ្ងៃ​ គ្មាន​សិទ្ធិ​បង្កើត​សារព័ត៌មាន​សេរី​, កាសែត​, ទស្សនាវដ្តី​, វិទ្យុ និង​ ទូរទស្សន៍ ដែល​ជា​ព័ត៌មាន​ឯករាជ្យ​ សម្រាប់​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ ក្រោម​បាន​ឡើយ គឺ​មានតែ​ទស្សន​វដ្តី វិទ្យុ​ កាសែត និង​ សារព័ត៌មាន​ បំរើ​បក្ស​រដ្ឋ​របស់​គេ​តែ​ ប៉ុណ្ណោះ​ ។

ឆ្នាំ​ថ្មី ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤​ សូម​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម​គោ​រាគ​ទេវី តាម​បី បាច់​ថែ​ក្សា សហការី របស់​នាយកដ្ឋាន​ព័ត៌មាន​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម និង​ប្រិយមិត្ត​ទាំង អស់ ជួប​តែ​សេចក្តី​សុខ សេចក្តី​ចម្រើន​ និង​ឆ្នាំ​ថ្មី នាំមក​នូវ​សិរី​សួស្តី សុភមង្គល​ក្នុង​ជីវិត នៃ សង្គម​គ្រួសារ​, សមាគម​, អង្គការ​, វត្តអារាម និង​ គ្រប់​និន្នាការ​នយោបាយ គ្រប់ពេលវេលា ។

ជាពិសេស​ក្នុង​ឧកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​ជូត ទោ​ស័ក ព. ស. ២៥​៦៤​ គ. ស. ២០​២០ នេះ ខ្ញុំ​ព្រះករុណា អាត្មាភាព​ សូម​ប្រគេន និង​ជូនពរ​នូវ​សព្វ​សាធុ​កា​ពរ សិ​រី​មង្គល​ វិបុលសុខ និង​សុភ មង្គល​គ្រប់ប្រការ ចូល​កើតមាន​ដល់​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​ និង​បងប្អូន​ជនរួមជាតិ​នៅ​ជុំវិញ​ពិភពលោក​ ប្រកប​តែ​សេចក្តី​សុខ និង សេចក្តី​ចំ​រើ​នគ្រប់​ប្រ ការ​ ព្រម​ទាំង​ពុទ្ធពរ​ទាំងឡាយ៤ប្រការ​គឺ អាយុ វណ្ណៈ សុខៈ​ ពលៈ និង​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម គោ​រាគ​ទេវី យាងចុះ​មក​ថែរក្សា ការពារ ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ និង​បងប្អូន​ជនរួមជាតិ នៅក្នុង​ស្រុក និង​ក្រៅប្រទេស ជួប​តែ​សុខមាលភាព​ល្អ កម្លាំង​មាំមួន និង​ បញ្ជៀស​ឱ្យ​ផុត​ពី មេរោគ​ឆ្លង​ដ៏​កាច​សាហាវ Corona​ ឬ Covid​-19​ នេះ គ្រប់​ៗព្រះអង្គ និង រូប ។

ឆ្នាំ​ថ្មីនេះ បងប្អូន​ជនរួមជាតិ ជួបជុំគ្នា​នៅផ្ទះ​ ដើម្បី​ការពារ ឬ បង្ការ នូវ​មេរោគ Corona ឬ Covid​-19​ គ្រប់​ៗគ្នា (Stay​ Home​, Save lives​) ។

សួស្តី ឆ្នាំ​ថ្មី ឆ្នាំជូត ទោស័ក

សហរដ្ឋអាមេរិក​, ថ្ងៃទី ១១ ខែ​ មេសា ឆ្នាំ ២០២០​

ពី​ខ្ញុំ​ព្រះករុណា អាត្មាភាព​

ភិក្ខុ សឺង យ៉ឹង រតនា

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​  ​