គណៈកម្មាធិការនៃយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអំណរគុណចំពោះសប្បុរសជន និង សាខាសហព័ន្ធ ខ្មែរកម្ពុជាក្រោម ដែលបានឧបត្ថម្ភប្រាក់សម្រាប់ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូលថ្លែងការណ៍ នៅ ក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ ក្នុងខែមេសា នេះ ។

សប្បុរសជនទាំងនេះរួមមាន ៖
ទី ១. សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង Stockton រដ្ឋ California សហរដ្ឋអាមេរិក ៥០០ ដូល្លារ
ទី ២. ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ព្រះចៅអធិការវត្តខេមររង្សី នាទីក្រុង San Jose រដ្ឋ California និងជា ប្រធាន នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចំនួន ១០០ ដូល្លារ
ទី ៣. ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ) ព្រះសង្ឃ វត្តខេមររង្សី នាទីក្រុង San Jose រដ្ឋ California ចំនួន ១០០ ដូល្លារ ។
ទី ៤. សមាគមខ្មែរកម្ពុជាក្រោម ទីក្រុង Long Beach ដឹកនាំដោយ លោក ដាញ់ ឃុត ចំនួន ១៣៥០ $
ទី ៥. លោក ជា សាវឿន ខាងសមាគមក្បាច់គុនបុរណខ្មែរ ចំនួន ៦០ ដុល្លារ តាមរយៈ លោក ដាញ់ ឃុត ។
ទី ៦. អ្នកស្រី គឹម ឡៃ នៅ St Petersburg រដ្ឋ Florida ចំនួន ១០០ ដុល្លារ ។
ទី ៧. សមាជិក និងអ្នកគាំទ្រសហហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Colorado សហរដ្ឋអាមេរិក តាមរយៈ លោក សឺង សារុម ប្រធានតំបន់ និង លោក ថាច់ លីន ចំនួន ១២៥០ ដូល្លារ ។
សូមប្រគេន និងជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងថ្នាក់ដឹកនាំសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យបានជួបតែ សេចក្ដីសុខគ្រប់ប្រការ ដែលបានជួយឧបត្ថម្ភប្រាក់សម្រាប់ទ្រទ្រង់ដល់សកម្មភាពរបស់យុវជនសហព័ន្ធខ្មែរកម្ពុជា ក្រោម នៅក្នុងអង្គការសហប្រជាជាតិ ដើម្បីស្វែងរកសិទ្ធិសេរីភាព និងសិទ្ធិមនុស្សជូនខ្មែរក្រោម ជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម របស់យើង ។
ដោយសេចក្ដីគោរពរាប់អានពីខ្ញុំព្រះករុណា នាងខ្ញុំ
កៀង សុធី
ប្រធាន គណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC)
សូមបញ្ជាក់ថា សម្រាប់លោកអ្នកដែលមានបំណងចង់ជួយឧបត្ថម្ភដល់យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម សូមមេត្តា ទាក់ទងគណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម តាមរយៈទូរស័ព្ទលេខ 407 276 0084 ។
សូមអរគុណ និងអរព្រះគុណ