ខួួប ៦៧ ឆ្នាំ នៃទិវា ៤ មិថុនា ដើម្បីរំឭកដល់ ថ្ងៃដែលបារាំងបានកាត់ដែនដីកម្ពូជាក្រោម ឲ្យយួនបន្តធ្វើអាណានិគមលើខ្មែរក្រោម ប្រារព្ធ ដោយ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំ ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក នៅវត្តពុទ្ធឃោសាចារ្យ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៦ ។
សូមបញ្ជាក់ថា រៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃទី ៤ ខែ មិថុនា សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម និងពល រដ្ឋខ្មែរក្រោម ទូទាំងពិភពលោក ដូចជា ប្រទេស កម្ពុជា ថៃ សហរដ្ឋអាមេរិក កាណាដា អូស្តាលី New Zealand និង ប្រទេសមួយចំនួននៅអឺរុប ដូចជា បារាំង ស្វិស អ៊ីតាលី ហូឡង់ ជាដើម តែង តែប្រារព្ធទិវា ៤ មិថុនា ដើម្បី រំឭកដល់ថ្ងៃដែល បារាំងបានកាត់ដែនដីកម្ពុជាក្រោម ជាអតីតទឹក ដីមួយភាគធំរបស់ប្រទេសកម្ពុជាឲ្យទៅយួន បន្ត ធ្វើអាណានិគមលើខ្មែរក្រោម ។
កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតី បារាំងឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) បានប្រកាសច្បាប់ លេខ ៤៩-៧៣៣ ក្នុងការប្រគល់ ដែនដីកូស័ងស៊ីន ឲ្យទៅជារដ្ឋចំណុះវៀតណាមដែល ពលរដ្ឋខ្មែរចាត់ទុកថា ជាសន្ធិសញ្ញាខុសច្បាប់ ៕
ខាងក្រោមនេះ ជារូបថតខ្លះៗ នៃសកម្មភាពពលរដ្ឋខ្មែរក្រោម នៅទីក្រុង San Jose ប្រារព្ធខួប ៦៧ ឆ្នាំ នៃទិវា ៤ មិថុនា នៅវត្តពុទ្ធឃោសាចារ្យ ថ្ងៃទី ១១ ខែមិថុនា ៖ រូបថតៈ ស៊ឺន ចែងចើន