សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ។
បងប្អូនជនរួមជាតិទាំងអស់ ជាទីនឹករឭក និងស្រឡាញ់រាប់អាន ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព. ស. ២៥៦៦ គ. ស. ២០២២ តាងនាមឱ្យនាយកដ្ឋានព័ត៌មាន នៃសហពន្ធខ្មែរកម្ពុជាក្រោម និង ខ្ញុំព្រះករុណា អាត្មា ភាពផ្ទាល់ សូមប្រគេន និងជូនពរជ័យ សិរីមង្គល បវរមហាប្រសើរ ចូរកើតមានដល់ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ នៅក្នុងស្រុក និងក្រៅប្រទេស ជាពិសេសសហការី វិទ្យុសំឡេងកម្ពុជាក្រោម និង ទូរទស្សន៍ ព្រៃនគរ ព្រមទាំងប្រិយមិត្ត អ្នកគាំទ្រការផ្សាយរបស់ នាយដ្ឋានព័ត៌មានយើងខ្ញុំទាំងអស់ សូមប្រកបតែសេចក្តីសុខ និង វឌ្ឍនភាព ជានិច្ចនិរន្តរ៍ ។ នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាមជ្ឈមណ្ឌលព័ត៌មានរបស់ខ្មែរ ក្រោមតែមួយគត់ ដែលបានផលិត និង ផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍ ស្ដីពីកម្ពុជាក្រោម ទាក់ទងនឹងអាជ្ញាធរយួនរំលោភសិទ្ធិលើជនជាតិដើមខ្មែរក្រោម និង សកម្មភាពរបស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម ដែលកំពុងធ្វើចលនាតស៊ូដោយអហិង្សា លើឆាកអន្តរជាតិ ដើម្បីទាមទារ សិទ្ធិសេរីភាព និង សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ពីនឹមអាណានិគមនៃរដ្ឋាភិបាលកុម្មុយ និស្តវៀតណាមសព្វថ្ងៃ ។

នាយដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានផលិតព័ត៌មានជារៀងរាល់ថ្ងៃ ដើម្បី ផ្សព្វផ្សាយនូវដំណឹងថ្មីៗ តាមប្រពន្ធផ្សព្វផ្សាយ វិទ្យុ សំឡេងកម្ពុជាក្រោម (VOKK), អរុណសួ ស្តីកម្ពុជាក្រោម, គេហទំព័រ, ទូរទស្សន៍ ព្រៃនគរ, Youtube និង Facebook ជាដើម….. ។ ក្នុងនាមនាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និង ខ្ញុំព្រះករុណា អាត្មាភាព ផ្ទាល់ សូមថ្លែងអំណរព្រះគុណ និង អរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសហការី វិទ្យុ សំឡេងកម្ពុជាក្រោម និង ទូរទស្សន៍ ព្រៃនគរ ដែលស្ម័គ្រចិត្ត កំពុងតែបំពេញបេកកម្មយ៉ាងមមា ញឹក ក្នុងការយកព័ត៌មាន និងផលិតព័ត៌មាន ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ទោះបីពេលខ្លះ ប្រឈមនឹងគ្រោះថ្នាក់ និងជួបឧបសគ្គ ឬ ត្រូវបានអាជ្ញាធរយួនគំរាមគំហែងនោះក៏ដោយ ក៏ សហការីយើង នៅតែព្យាយាម និងក្លាហាន ផលិតនូវព័ត៌មានបានផ្សព្វផ្សាយជារៀងរាល់ថ្ងៃ ។
ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង ប្រិយមិត្តទាំងអស់ជាទីមេត្រី !
បច្ចុប្បន្នពលរដ្ឋខ្មែរក្រោម មានចំនួនប្រមាណ ៧លាននាក់ និងមានវត្តចំនួន ៤៦១វត្ត និង មានព្រះសង្ឃជិត ៨ពាន់អង្គ នៅទូរទាំងដែនដីកម្ពុជាក្រោម ។
នៅកម្ពុជាក្រោម ប្រជាពលរដ្ឋខ្មែរក្រោម រាប់លាននាក់ដែលជាជនជាតិដើម ដែលកំពុង រស់នៅក្រោមនឹមអាណានិគមយួនសព្វថ្ងៃ គ្មានសិទ្ធិបង្កើតសារព័ត៌មានសេរី, កាសែត, ទស្សនា វដ្តី, វិទ្យុ និង ទូរទស្សន៍ ដែលជាព័ត៌មានឯករាជ្យ សម្រាប់បំរើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ក្រោមបានឡើយ គឺមានតែទស្សនវដ្តី វិទ្យុ កាសែត និង សារព័ត៌មាន បំរើបក្សរដ្ឋរបស់គេតែ ប៉ុណ្ណោះ ។
កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិន ជិន (Phạm Minh Chính) បានចេញលិខិតជូនពរឆ្នាំថ្មី ដល់ពលរដ្ឋខ្មែរក្រោម នៅទូទាំងដែនដីកម្ពុជាក្រោម ប៉ុន្តែមិនបានអនុញ្ញាតឲពលរដ្ឋខ្មែរក្រោមបានឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃនោះទេ ។
ការពិតសារលិខិតជូនពរឆ្នាំថ្មី និង មន្រ្តីជាន់ខ្ពស់វៀតណាម បានចុះទៅសួរសុខទុក្ខប្រគេនអំ ណោយដល់ព្រះសង្ឃ តាមបណ្តាវត្តមួយចំនួនក្នុងឧកាសឆ្នាំថ្មីនោះ គឺរដ្ឋាភិបាលវៀតណាមប្រើល្បិចបោកប្រាស់ខ្មែរក្រោម ធ្វើជាមនុស្សល្អ ប៉ុន្តែធាតុពិត គឺរដ្ឋាភិបាលវៀតណាមមានមហិ្ឆតាលុបបំបាត់វប្បធម៌ ប្រពៃណី និងរើសអើងពូជសាសន៍ខ្មែរក្រោម គ្រប់និន្នាការ នយោបាយនៃបក្សកុម្មុយនិស្តវៀតណាម ។
ក្នុងឧកាសឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក នេះ ខ្ញុំព្រះករុណា អាត្មាភាព សូមអំពាវនាវ ដល់ពលរដ្ឋខ្មែរក្រោម នៅលើដែនដីកម្ពុជាក្រោម ត្រូវហ៊ានក្រោកឈរឡើង ដើម្បីទាមទារសិទ្ធិសេរីភាព ជាម្ចាស់ស្រុកជនជាតិដើម ស្របតាមច្បាប់អន្តរជាតិ និង ត្រូវ ហ៊ានហៅឈ្មោះខ្លួនឯងថា ខ្មែរក្រោម និង ហៅឈ្មោះខែត្រជាខ្មែរដូចជា ខែត្រ ព្រះត្រពាំង ខែត្រ ឃ្លាំង ខែត្រ ពលាវ ខែត្រ ក្រមួនស ខែត្រ មាត់ជ្រូក និង ទីក្រុងព្រៃនគរ ជាដើម ។
ឆ្លៀតក្នុងឧកាសនេះដែរ ខ្ញុំព្រះករុណា អាត្មាភាព សូមថ្លែងអំណរព្រះគុណ និងអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះតេជព្រះគុណ និងសប្បុរសជនជិតឆ្ងាយ បានបរិច្ចាគថវិកា ជួយឧបត្ថម្ភដល់នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និង ប្រិយមិត្តទាំងអស់ បានគាំទ្រការផ្សាយរបស់ទូរទស្សន៍ព្រៃនគរ និង វិទ្យុសំឡេងកម្ពុជាក្រោម VOKK ក្នុង បេសកកម្មដ៏ពិសិដ្ឋ ដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ពីនឹមអាណានិគម វៀតណាមសព្វថ្ងៃ ។
ឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព. ស. ២៥៦៦ សូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី តាមបី បាច់ថែក្សា សហការី របស់នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងប្រិយមិត្តទាំង អស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និង ឆ្នាំថ្មី នាំមកនូវសិរីសួស្តី សុភមង្គល ក្នុងជីវិត នៃ សង្គមគ្រួសារ, សមាគម, អង្គការ, វត្តអារាម និង គ្រប់និន្នាការនយោបាយ គ្រប់ពេលវេលា ៕
សួស្តី ឆ្នាំថ្មី ឆ្នាំចត្វាស័ក
សហរដ្ឋអាមេរិក, ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២២
ពីខ្ញុំព្រះករុណា អាត្មាភាព
ភិក្ខុ សឺង យ៉ឹង រតនា
ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម