នៅថ្ងៃទី ១២ ខែឧសភា ម្សិលមិញនេះជាថ្ងៃទី ៤ ហើយ ដែលក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោមនៅ តាមបណ្ដា រដ្ឋនានា នៃទឹកដីសហរដ្ឋអាមេរិក ប្រទេស កាណាដា បារាំង អ៊ីតាលី អូស្ត្រាលី និងកម្ពុជា បាន ចូលសង្កេតការណ៍ និងថ្លែងការណ៍នៅក្នុងវេទិកា អចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ ស្ដីអំពីបញ្ហាជនជាតិ ដើម (UNPFII) នៅការិយាល័យ អង្គការសហប្រជាជាតិ នាទីក្រុង New York សហរដ្ឋអាមេរិក ។
លោក ស៊ឺន ចែង ចើន នៃវិទ្យុសំឡេងកម្ពុជាក្រោម និងទូរទស្សន៍ ព្រៃនគរ បានសម្ភាស លោក ថាច់ សាម៉ន ហិរញ្ញិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោមអំពីខ្លឹមសារ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោមចូលថ្លែងការណ៍ នៅក្នុងអង្គ ការសហប្រជាជាតិ ដូចតទៅ៖